ដោយ: រ៉ាម៉ន / ភ្នំពេញ: យោងតាមស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងការដឹកនាំបញ្ជារបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ប្រាជ្ញ សីហា លោក លីន ញ៉ក់ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ តំណាងអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចំរុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ។
ចូលរួមក្នុងឱកាសនោះដែរមាន៖ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ផងដែរ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវបានឱ្យដឹងថា៖ នៅយប់នោះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចុះរដ្ឋបាលនៅទូទាំងខណ្ឌឫស្សីកែវ ដើម្បីពង្រឹង ការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្ដល់ភាពសុខសាន្ត និងសុខសុវត្ថិភាព សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕