Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​ពោ...

អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ទទួល​អំណោយ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊​ន សំអាត និង​លោកស្រី សឿង វ៉ា​ន្នី ប្រធាន​ក្រុមហ៊ុន​មួយ​ឡេង​ប៊ី​យូ​ធី​

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​អំណោយ​ពី ឧ​ត្ត​ម​សេនីយ៍​ទោ ប៊​ន សំអាត និង​លោកស្រី សឿង វ៉ា​ន្នី ប្រធាន​ក្រុមហ៊ុន មួយ​ឡេង​ប៊ី​យូ​ធី ដែល​បាន​ឧបត្ថម្ភ​នូវ ជែ​ល លាងដៃ​ចំនួន ១​ម៉ឺន​ដប ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​នៃ​ជំងឺ​រីក​រាលដាល កូ​វីដ​-១៩ ជូន​ដល់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រាប់​ចែកជូន​ដល់ កងកម្លាំងប្រដាប់អាវុធ​, មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊​ន សំអាត និង លោកស្រី សឿង វ៉ា​នី្ន​ប្រធាន​ក្រុមហ៊ុន មួយ​ឡេង​ប៊ី​យូ​ធី ដែលមាន​ទឹកចិត្ត​សប្បុរស​ធ​ម៍​បាន​ឧបត្ថម្ភ​នូវ ជែ​ល លាងដៃ​ចំនួន ១​ម៉ឺន​ដប ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​នៃ​ជំងឺ​រីក​រាលដាល កូ​វីដ​-១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular