ដោយៈជាសីហៈ/ភ្នំពេញៈលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចែករំលែកនូវបច្ចុប្បន្នភាពនៃការអនុវត្តគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ”ដែលអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា គម្រោងនេះកំពុងចូលរួមចំណែកក្នុងការជំរុញអនុវត្តន៍នូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រវិស័យកសិកម្ម ក្នុងរយៈពេលមធ្យមនិងផែនការមេរបស់ក្រសួងដោយត្រូវជំរុញការធ្វើទំនើបកម្មកសិកម្មប្រកបដោយការប្រគួតប្រជែងបរិយាបន្នធននឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាព ក្នុងការជំរុញផលិតកម្មស្បៀង ប្រកបដោយវិបុលភាព និងសុខមាលភាពសម្រាប់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថាបច្ចុប្បន្នកម្មវិធីនេះបានគ្របដណ្តប់នៅ២៤រាជធានី-ខេត្តនិងមានប្រជាកសិករចំនួន១៤៤.០០០គ្រួសារកំពុងទទួលបានប្រយោជន៍ពីកម្មវិធីហើយមួយក្នុងចំណោមកម្មវត្ថុរបស់កម្មវិធីនេះគឺ”ការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាធាតុចូលកសិកម្មសម្រាប់គាំទ្រកសិករដែលមានទំហំផ្ទៃដីបង្កបង្កើនផលតូចនិងងាយរងគ្រោះនិងការទទួលយកបច្ចេកទេសថ្មីទៅអនុវត្តកែលម្អច្នៃប្រឌិតនិងធ្វើនវានុវត្តន៍ដើម្បីបង្កើនសមត្ថភាពជាម្ចាស់ និងផ្លាស់ប្តូរគំនិតពីត្រឹមផលិតសម្រាប់ចិញ្ចឹមជីវិត ទៅជាសហគ្រិនភាពនៅជនបទ៕