ដោយៈជាសីហៈ/ភ្នំពេញៈអនុវត្តតាមគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ខែធ្នូបានរៀបចំពិធីប្រគល់ទទួលមធ្យោបាយសម្ភារជូនដល់តំណាងកសិករចំនួន៤០នាក់ ដែលអញ្ជើញមកពីសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែ។
ពិធីនេះមានការចូលរួមពីលោកប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យហើយការបែងចែកសម្ភារជូនដល់កសិករនាថ្ងៃនេះរួមមាន៖១-បណ្តុំអាជីវកម្មបន្លែចំនួន៣មកពីស្រុកអន្លង់វែងមាន១និងនៅស្រុកត្រពាំងប្រាសាទមាន២ដោយបណ្តុំនីមួយៗទទួលបានម៉ាស៊ីនវាយបំបែកដី និងលើករងចំនួន ១០ គ្រឿង សរុបមាន ៣០គ្រឿង។
២- បណ្តុំអាជីវកម្មបន្លែចំនួន ៤ មកពីក្រុងសំរោងកសិករចំនួន៤គ្រួសារមកពីភូមិអូរឬស្សីភូមិភ្នៀតភូមិគោកគរសង្កាត់សំរោងនិងភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង ដោយគ្រួសារនីមួយៗទទួលបានផ្ទះសំណាញ់ ១។
៣- បណ្តុំអាជីវកម្មស្រូវចំនួន ៤ អញ្ជើញមកពីក្រុងសំរោងស្រុកចុងកាល់និងស្រុកបន្ទាយអំពិលដោយបណ្តុំនីមួយៗទទួលបានរថយន្ត១គ្រឿង ប្រើសម្រាប់ព្រួសស្រូវ បាញ់ថ្នាំ និងបាចជី។
៤- បណ្តុំអាជីវកម្មដំឡូងមីចំនួន ២ អញ្ជើញមកពីស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ដោយបណ្តុំនីមួយៗទទួលបានរថយន្តចំនួន ១គ្រឿង ប្រើសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃបាញ់ថ្នាំស្មៅនិងបាញ់ជីទឹក។
សូមបញ្ជាក់ផងដែរថាគ្រប់បណ្តុំដែលបានទទួលសម្ភារដូចបានរៀបរាប់ជូនខាង លើ បានកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖
១- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនមាសបៃតងចំនួន ១ លើដំណាំផ្កាខាត់ណាលឿង ដោយទទួលទិញមួយថ្ងៃចំនួន ៣០០គ.ក្រ តម្លៃ៤ ០០០ រៀល/គ.ក្រ សម្រាប់រយៈពេល ១ឆ្នាំ។
២- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ លើការផ្គត់ផ្គង់មាន៖
– ឪឡឹកលឿងចំនួន ២ ០០០គ.ក្រ/ថ្ងៃ តម្លៃ ១.៨០០រៀល/គ.ក្រ រយៈពេល ៣ខែ
– ត្រសក់ផ្អែមចំនួន ៣០០គ.ក្រ/ថ្ងៃ តម្លៃ ៣.០០០រៀល/គ.ក្រ រយៈពេល ១ឆ្នាំ
– ខាត់ណាផ្កាលឿងចំនួន ៥០០គ.ក្រ/ថ្ងៃ តម្លៃ ៤.០០០រៀល/គ.ក្រ រយៈពេល៦ខែ
– កំពុងរៀបចំកិច្ចសន្យាទិញត្រសក់ទ្រើងចំនួន ២.០០០គ.ក្រ/ថ្ងៃ តម្លៃ ៩០០រៀល/គ.ក្រ
កសិករដែលទទួលបានសម្ភារថ្ងៃនេះ សុទ្ធតែជាកសិករគំរូដែលបានកំពុងដាំបន្លែផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកនិងក្រុមហ៊ុនដែលបានចុះកិច្ចសន្យា ដើម្បីនាំយកទៅកាន់ទីផ្សាររាជធានីភ្នំពេញ។ពិតណាស់សម្ភារទាំងនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែសំរួលដល់កំលាំងពលកម្មនិងមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះឲ្យកាន់តែធំជាងមុនរួមចំណែកបង្កើនប្រាក់ចំណូលតាមរយ:ខ្សែច្រវាក់ផលិតកម្មបន្លែនៅតាមបណ្តុំនីមួយៗ។ក្នុងខណ:នេះផងដែរអង្គការGIZក៍បានចែកជូននូវឧបករណ៍អូសដាំគ្រាប់ស្រូវចំនួន៥គ្រឿងជូនដល់កសិករនៅក្នុងសហគមន៍កសិកម្មចំនួន៤គ្រឿងក្នុងនោះសហគមន៍អូរឬស្សី១សហគមន៍ខ្ទំ២សហគមន៍ពង្ររុងរឿង០១និងស្ថានីយកសិកម្មកូនក្រៀល ១ គ្រឿង៕mara