ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ រួមនឹងថ្នាំញៀន ១០កញ្ចប់តូច និង១កញ្ចប់ធំ ត្រូវបានកងរាជអាវុធហត្ថ ក្រុងកំពង់ឆ្នាំង បង្ក្រាប និងឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ២និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចំការតាម៉ៅ ឃុំស្រីថ្មី ស្រុករលាប្អៀរ ។
កងរាជអាវុធហត្ថ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថាៈ ជនសង្ស័យម្នាក់នោះ ករណីបង្ក្រាបការ ជួញដូរគ្រឿងញៀននេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ មាន ១-ឈ្មោះ យ៉ែម តារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរ មិនពិតប្រាកដ និងដកហូតវត្ថុតាង រួមមាន ម្សៅក្រាម ពណ៌សថ្លា (សង្ស័យម៉ា ទឹកកក) ចំនួន១កញ្ចប់ធំ និង១០កញ្ចប់តូច ទម្ងន់ ៥,០៧ ក្រាម រួមនឹងសម្ភារវេចខ្ចប់ មួយចំនួនផ្សេងៗទៀត និងទូរស័ព្ទដៃ ១គ្រឿង។
ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំង ការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ ២០២០ នេះហើយ៕/V-PC