Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​ទីតា...

បង្ក្រាប​ទីតាំង​អ៊ីនធឺណិត បង្កប់​ល្បែងស៊ីសង និង​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន ១៨ នាក់

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ គណៈបញ្ជាការ​ឯកភាព ខណ្ឌទួលគោក បាន​ចុះបង្ក្រាប ទីតាំង​អ៊ីនធឺណិត បង្កប់​ល្បែងស៊ីសង និង​ចែកចាយ​គ្រឿងញៀន មួយកន្លែង នៅ​ចំណុច ផ្ទះ​លេខ​៤៩ ផ្លូវ​១៣២ ភូមិ​២២ ក្រុម​១០៥ សង្កាត់​បឹងកក់​ទី​២ កាលពី​ម៉ោង ១០ យប់ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ ២០២០​។​

​ការបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក ចាន់ បណ្ឌិត អភិបាលរង ខណ្ឌទួលគោក សហការ ជាមួយ កម្លាំង​នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍ បាន​ចុះបង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ១៨ នាក់ (​ក្នុងនោះ​ស្រី ៣ នាក់​) រួម​នឹង​ថ្នាំញៀន​មួយចំនួន និង​កុំព្យូទ័រ ជាច្រើន​គ្រឿង​។ បច្ចុប្បន្ន មនុស្ស​ប្រុស​ស្រី ១៨ នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច បញ្ជូន​ខ្លួន ទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​ចាត់ការ​ទៅ តាមផ្លូវ​ច្បាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular