Home ព័ត៌មានអន្តរជាតិ មួយ​ថ្ងៃ​ឆ្លង...

មួយ​ថ្ងៃ​ឆ្លងកូវី​ដ​ជាង​៤​ម៉ឺន​នាក់​នៅ​ចក្រភព​អង់គ្លេស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ អង់គ្លេស​បាន​រាយការណ៍​ករណី​កូវី​ដ​១៩​ថ្មី​ចំនួន ៤១.៣៨៥ នាក់​កាលពី​ថ្ងៃ​ចន្ទ (២៨ ធ្នូ​)​ជា​ការឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ខណៈ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​ជំរុញ​​អត្រា​ឆ្លង​យ៉ាង​រហ័ស​និង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​ប៉ះពាល់​ដល់​ការរាយការណ៍​ករណី​ថ្មី​មួយ​ចំនួន​។​

​ទីភ្នាក់ងារ​ស្ថិតិ​វីរុស​កូរ៉ូណា​របស់​រដ្ឋាភិបាល​បាន​និយាយថា​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៣៥៧ នាក់​។​

​លោក អ៊ី​វ៉ូ​ន ដូយ នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សុខភាព​សាធារណៈ​អង់គ្លេស​បាន​និយាយថា​”​ការឆ្លង​វីរុស​កម្រិត​ខ្ពស់​បែបនេះ​គឺជា​ការព្រួយបារម្ភ​ខ្លាំង​ស្របពេល​ដែល​មន្ទីរពេទ្យ​របស់​យើង​កំពុង​ងាយ​រងគ្រោះ​​បំផុត​”​។​

​នាយករដ្ឋមន្ត្រី​បូរី​ស ច​ន​សុន​និង​ទីប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​របស់​លោក​បាន​និយាយថា វីរុស​កូរ៉ូណា​ថ្មី ដែល​អាច​ចម្លង​លឿន​ជាង​មុន ៧០ ភាគរយ​កំពុង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុងប្រទេស​អង់គ្លេស​ទោះបី​​ជា​វា​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឬ​បង្ក​ឱ្យ​ឈឺ​ធ្ងន់​ក៏ដោយ​។​

​ប្រការ​នេះ​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​រឹតត្បិត​ចម្រុះ​សម្រាប់​ទីក្រុង​ឡុង​ដ៍​និង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស​ស្របពេល​ដែល​ផែនការ​ដើម្បី​បន្ធូរបន្ថយ​នា​បុណ្យ​គ្រី​សម៉ាស​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​កាត់បន្ថ​យយ៉ាងខ្លាំ​ង​ឬ​លុបចោល​ជាមួយគ្នា​តែម្តង​៕

​មួយ​ថ្ងៃ​ឆ្លងកូវី​ដ ៤១.៣៨៥ នាក់​នៅ​អង់គ្លេស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular