Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ​ក...

ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ទទួលបាន​អំណោយ​មនុស្សធម៌ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ​លោកស្រី អាន ផល្លា និង​លោកស្រី សួស សូលី​ដា ជា​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រួម​ដំណើរ​ដោយ ក្រុមការងារ​អនុសាខា​ខណ្ឌ និង​ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​ទួល​សង្កែ​ទី​១ បាន​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

​ក្នុងឱកាស​នេះ ក្រុមការងារ​អនុសាខា​ខណ្ឌ បាន​នាំយក​អំណោយ​របស់​អនុសាខា​ខណ្ឌ ទៅ​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ទាំង​៣ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ គ្រឿង​បរិភោគ​និង​ថវិកា​មួយចំនួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular