ដោយ: បញ្ញាសាស្ដ្រ / ភ្នំពេញ: នេះជាព័ត៌មានមួយដ៏តក់ស្លុត ដែលបានកើតឡើងនឹកស្មានមិនដល់ ព្រោះតារាវ័យក្មេងឈ្មោះ សារី សុភាព បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាត់បង់ជីវិត។ មរណៈភាពនេះ ធ្វើឲ្យមិត្តសិល្បករទាំងអស់ហួសចិត្តមិននឹកស្មានដល់ថា មានរឿងបែបនេះឡើយ។
ម្នាក់ៗបានត្រឹមតែសោកស្តាយ ហើយអំពាវនាវដល់អ្នកដែលស្គាល់តារារូបនេះចូលរួមពិធីបុណ្យ។ សព តម្កល់នូវវត្តទួលសង្កែ រាជធានីភ្នំពេញ។
លោក សារី សុភាព មានអាយុ២៤ ឆ្នាំជា តារាចំរៀង Original song និងជាអ្នកធ្វើភ្លេងឲ្យខាងផលិតកម្មមួយចំនួនផងដែរ។ ការបាត់បង់ជីវិតនេះ គឺជាការបាត់បង់ធនធានមនុស្សមួយ ដែលពោរពេញដោយសមត្ថិភាពផងដែរ។ តារាអភ័ព្ទរូបនេះ នៅសល់តែម្តាយចាស់ជរានៅខេត្តកំពត ដោយខំរកប្រាក់ផ្ញើទៅម្តាយជាប្រចាំ។
ប្រភពស្និទ្ធ បានប្រាប់ថា មុនពេលបាត់បង់ជីវិតនេះ សារី សុភាព ក៏បានធ្វើបទចម្រៀងមួយបទ ដែលមានខ្លឹមសារ និងសាច់ភ្លេងពិរោះរណ្តំ ដែលគេរំពឹងថា នឹងមានភាពលេចធ្លោ ពេលបទចម្រៀងត្រូវបានចរាចរ លើទីផ្សារសិល្បៈ៕