Home ព័ត៌មានជាតិ សង្គម មន្ត្រី​ផ្តល់...

មន្ត្រី​ផ្តល់​សម្ភារៈ​បម្រើ​ក្នុង​វិស័យ​កសិកម្ម​ដល់​បណ្តុំ​កសិករ​គំរូ​៤០​នាក់​

​ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត បាន​ចែក​សម្ភារៈ​បម្រើ​ក្នុង​វិស័យ​កសិកម្ម​ដល់​បណ្ដុំ​កសិករ​គំរូ លើ​ដំណាំ​បន្លែ​និង​ដំណាំ​ដំឡូង​មី​៤០​នាក់​។ សម្ភារៈ​ទាំងនេះ ជា​របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា “​អា​ស្ពាយ​” ប្រចាំឆ្នាំ​២០២០​។​

​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ​២០២០ កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា “ASPIRE” ដែល​ទទួលបាន​ថវិកា​គាំទ្រ​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) មាន​កសិករ​ទទួលផល​សរុប​ចំនួន​៩២៣​នាក់ និង​បាន​បង្កើត​បណ្ដុំ​ចំនួន​១៩​បណ្ដុំ​។ រួមមាន​ស្រូវ​ចំនួន​៤​បណ្ដុះ​បន្លែ​ចំនួន​៧ បណ្ដុំ​ដំឡូង​មី​ចំនួន​២​បណ្ដុំ មាន់​ចំនួន​៣​បណ្ដុំ ត្រី​ចំនួន​២​បណ្ដុំ និង​បង្កង​ចំនួន​១​បណ្ដុំ​។ បណ្តុំ​ទាំងនេះ​គ្របដ​ណ្ដ​បា់ ក្រុង​ស្រុក​ទាំង​ប្រាំ​ក្នុង​ខេត្ត​ឧ​ត្ត​រម​ន​ជ័យ ក្នុង​ឃុំ​សង្កាត់​ចំនួន​១៥ ស្មើនឹង​១០០​ភូមិ​។​

​លោក​បន្តថា កម្មវិធី ASPIRE បាន​ផ្ដោតលើ​អនុវិស័យ​សំខាន់​ចំនួន​៣ គឺ​៖​ទី​១​លើ​អនុវិស័យ​ផ្នែក​ដំណាំ​។ ទី​២ លើ​អនុវិស័យ​ផ្នែក​ផលិតកម្ម​សត្វ និង​ទី​៣ លើ​អនុវិស័យ​ជលផល​។ ហើយ​សម្ភារ​ដែល​ចែកជូន​ដល់​កសិករ​គំរូ​ទាំង​ចំនួន​៤០​នាក់ ក្នុងនោះ មាន​ម៉ាស៊ីន​លើក​រង​ចំនួន​៣០​គ្រឿង​, ម៉ាស៊ីន​បាញ់ថ្នាំ​ចំនួន​៦​គ្រឿង និង​ឧបករណ៍​អូស​ដាំ​គ្រាប់ស្រូវ​ចំនួន​៥​គ្រឿង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular