Home ព័ត៌មានអន្តរជាតិ អ្នកកាសែត​៥០ ...

អ្នកកាសែត​៥០ នាក់​ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០២០

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉ារីស ៖ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (RSF) និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ្នកកាសែត​និង​បុគ្គលិក​សារព័ត៌មាន​ចំនួន ៥០​នាក់​ត្រូវបាន​សម្លាប់​ទាក់ទង​នឹង​​ការងារ​របស់​ពួកគេ​ក្នុង​ឆ្នាំ ២០២០ ភាគច្រើន​នៅក្នុង​ប្រទេស​ដែល​មិន​មាន​សង្គ្រាម​។​

​អង្គការ​ឃ្លាំមើល​នេះ​បាន​និយាយថា តួលេខ​នេះ​បង្ហាញ​ពី​ការកើនឡើង​នៃ​គោលដៅ​សម្លាប់​អ្នកយក​ព័ត៌មាន ដែល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ចាត់តាំង អំពើពុករលួយ ឬ បញ្ហា​បរិស្ថាន​។​

​តួលេខ​បង្ហាញ​ពី​អំពើ​ឃាតកម្ម​លើ​អ្នកកាសែត​កើនឡើង​នៅ​ម៉ិក​ស៊ិក​ឥណ្ឌា​និង​ប៉ាគី​ស្ថាន​។​

RSF បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា ៨៤ ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅ​ឆ្នាំនេះ “​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​ចេតនា​” សម្រាប់​ការងារ​របស់​ពួកគេ ធៀប​ទៅនឹង ៦៣ ភាគរយ​ក្នុង​ឆ្នាំ ២០១៩​។​

​លោកស្រី ផូ​លីន អាដេ​ស មេ​វ៉​ល និពន្ធ​នាយក RSF បាន​និយាយថា “​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​បាន​កត់សម្គាល់​ថា​អ្នកកាសែត​ស៊ើបអង្កេត​គឺ​ពិតជា​ឆ្អឹង​​ទទឹង​ក​របស់​បណ្តា​រដ្ឋ​នានា​ឬ​ក្រុម​ឧក្រិដ្ឋជន​”៕

អ្នកកាសែត ៥០ នាក់​ត្រូវបាន​សម្លាប់​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ ២០២០​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular