Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​បុរស...

ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់​ក្នុង​បន្ទប់​ជួល បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកជិតខាង​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់​ក្នុង​បន្ទប់​ជួល​លេខ​៨ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ដោយ​បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកជិតខាង កាលពី​ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ។​

​បុរស​ម្នាក់​នោះ ឈ្មោះ ម៉េង ឃាង អាយុ ៥៦ ឆ្នាំ (​គ្មាន​គ្រួសារ សាច់ញាតិ​) មុខរបរ ជា​កម្មករ​រោងចក្រ យូរ៉ូ ផលិត​ខ្សែភ្លើង បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ ។​

​តាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង ជាប់​បន្ទប់​ជួល​ជនរងគ្រោះ បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ គឺជា​មនុស្ស​ស្លូតបូត និង​មាន​ជំងឺ​ប្រចាំកាយ ណាមួយ​ទៀត គាត់​ក៏​ជា​កំលោះ​ចាស់ គ្មាន​គ្រួសារ នៅក្បែរ និង​មើលថែ​ទេ ។ នៅ​ថ្ងៃកើតហេតុ អ្នកជិតខាង​មិនឃើញ​ជនរងគ្រោះ ចេញមក​ខាងក្រៅ តាំងពីព្រឹក រហូតដល់​ថ្ងៃត្រង់ ក៏​ទៅ​គោះទ្វារ​ហៅ​ជនរងគ្រោះ តែ​មិន​តប រួច​ក៏​មើល​តាម​បង្អួច ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដេកស្លាប់​លើ​ឥដ្ឋ ស្លៀក​តែ​កន្សែង ទើប​ដឹងឮ​ដល់​ម្ចាស់ផ្ទះ និង​បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះ​មកដល់​កន្លែងកើតហេតុ​តែម្ដង​។​

​ក្រោយមក សមត្ថកិច្ច បាន​ទាក់ទង​ទៅខាង​នគរបាល​កោសល្យវិច័យ​ឲ្យ​មក​ពិនិត្យ​ជាក់ ស្ដែង​។ ក្នុងនោះ​តាម​ការធ្វើ​កោសល្យវិច័យ របស់​ក្រុមគ្រូពេទ្យ វិទ្យាសាស្ត្រ នៃ​ស្នងការ ដ្ឋា​ន​នគរបាល រាជធានី​ភ្នំពេញ បញ្ជាក់ថា ឈ្មោះ ម៉េង ឃាង គឺ​ស្លាប់​ដោយសារ គាំងបេះដូង និង​ជំងឺ​ក្រពះ ពោះវៀន​។ បច្ចុប្បន្ន សព​ត្រូវបាន​សមត្ថកិច្ច ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular