Home ព័ត៌មានសំខាន់ៗ ប្រសាសន៍​សំខា...

ប្រសាសន៍​សំខាន់ៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​សារ​ពិសេស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​បន្ទាប់ពី​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែលមាន​ការឆ្លង​ក្នុង​សហ គមន៍​ពី​កាលបី​ថ្ងៃទី២៨ វិច្ឆិកា ២០២០ មកដល់ពេលនេះគឺមាន​រយៈពេល ៣០ ថ្ងៃ​ដោយ​ទទួលបាន​ជោគជ័យ​គួ​ឲ្យ​កត់សំគាល់​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ប្រឹក​ថ្ងៃទី ២៩ ខែ ធ្នូ​នេះ​បានប្រកាស​បិទ​បញ្ចប់ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកាឆ្នាំ​២០២០ ដោយ​មោទនភាព​ខ្ពស់ ទោះបី​ការឆ្លង​កូ​វីដ​១៩ នោ​តែមាន​បន្ត​ក៏ដោយ​តែ​ប្រមុខ​រាជរដ្ឋាភិបាល​សង្ឃឹម​វា​ជាការ​នាំចូល​ពី​ខាងក្រៅហើយក៏​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកាន់យក​វិធាន​បី​ការពារ និង បី​កុំ​បន្តទៀត ។​

​ថ្លែង​ក្នុង​សារ​ពិសេស​នា​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០២០​ពី​គេហដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ​ខេត្ដ​កណ្ដាល​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​មូលហេតុ​មួយចំនួន ពី​ការបិទ​បញ្ចប់​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»៖​ថា​ស្ថានការណ៍​យើង​គ្រប់គ្រង​បាន​សម្រាប់​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» ដោយ​មូលហេតុ​មិនមាន​រកឃើញ​អ្នក ឆ្លង​ក្នុង​សហគមន៍​រយៈពេល​១៤​ថ្ងៃ ដែល​មកដល់ពេលនេះ​បាន​ព្យាបាល​ជាសះស្បើយ ៣៧ នាក់​ក្នុងចំណោម ៤១​នាក់​នៅសល់ ៤ នាក់​។​ទន្ទឹមនេះ​យើង​បាន​ទុកពេល រយៈពេល​ពីថ្ងៃ​ទី ១៥ ធ្នូ​មក​ដើម្បី​ស្វះ​ស្វែងរក​អ្នកពាក់ព័ន្ធ​តែ​មិនមាន​អ្នក​សេសសល់​ឡើយនិង​គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះទេ ។

​សម្ដេច​តេ​ជោ​បាន​បន្ដថា​ការបិទ​បញ្ចប់​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» ក៏មាន​ពាក់ព័ន្ធ​ការគ្រប់គ្រង​ពលករ​មកពី​ប្រទេស​ថៃ​តាំងពី​ថ្ងៃទី​២០​ខែធ្នូ​ផងដែរ​ព្រោះថា មិនទាន់ រកឃើញ​អ្នកណា​នាំ​ជំងឺ​ចូលមក​កម្ពុជា​នោះទេ​ដោយសារ​រាជរដ្ឋាភិបាល​ថៃ​និង​អាជ្ញាធរ​ថៃ​បាន​ចាត់វិធានការ​ក្នុង​ល្បឿន​លឿន​ក្នុងការ​ទប់ស្កាត់​។​បន្ថែម​ពី​នោះអាជ្ញាធរ​កម្ពុជា ក៏បាន​ធ្វើការ​តាម​ការចង្អុលបង្ហាញ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ដែល​ធ្វើការ​ងារ​នេះ​បានល្អ ។ សម្ដេច​តេ​ជោ​បាន​លើកឡើងថា​ជាក់ស្តែង​កម្លាំងប្រដាប់អាវុធ​នៅ តាម​ព្រំដែន​បាន​ដឹក​ពលករ ដោយ​មិន​អនុញ្ញាតឱ្យ​ពូក​គាត់​ធ្វើដំណើរ​តាម​រថយន្តឈ្នួល​នោះទេ​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​និង បានធ្វើការ​ពិនិត្យ​សំណាក​និង​ការធ្វើ ច​ត្តា​ឡិ​ស័ក​បាន​ម៉ត់ចត់ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ថ្លែង​អំណ​គុណ​ដល់​រដ្ឋាភិបាល​ថៃ ដែល​បាន​ទប់ស្កាត់​ទាន់ពេល​ចំពោះ​ការរីក​រាល់ដាល​ជំងឺ​កូ​វីដ​១៩​។​បន្ថែម ពី​នោះ​រដ្ឋាភិបាល​ថៃ​បានផ្តល់​កាត​សម្គាល់​ដល់​ពលករ​កម្ពុ​ជា​ដែល​ធ្វើ​ការមិន​ស្របច្បាប់​ផងដែរ ដែល​ចំណុច​នេះ​ធ្វើការ​រួមគ្នា​មិន​ថា​ខាង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ផង​និង​ដោះ ស្រាយ​ការងារ​ឲ្យ​ពលករ​ផង​ហើយ​ជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ថៃ​ហើយក៏​ជា​ផ្នែក​មួយ​នៃ​ប្រាក់ចំណូល​របស់​កម្ពុជា​ផងដែរ​។​សម្ដេច​តេ​ជោ​ក៏បាន​រំលឹកថា​បង ប្អូន​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​ត្រូវតែ​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​កន្ទេល​ភួយ​ខ្នើយ​ដែល​យើង​បានផ្ដល់​ទៅ​ទីនោះ​ហើយ​យើង​ផ្គត់ផ្គង់​នូវ​ម្ហូបអាហារ​អោយបាន​គ្រប់គ្រាន់ នោះ​ជា​ថវិកា​រាជរដ្ឋាភិបាល​បានផ្ដល់​ជូនទៅ​គ្រប់​ខេត្ត​អស់ហើយ​ហើយ​ប្រសិនបើ​ជិត​អស់​ដើម្បី​ផ្ដល់​បន្ថែម​ថវិកា​អ្នក​ដែលមាន​តម្រូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​ត្រូវតែ​ឲ្យ​នៅ​ទីនោះ​ឲ្យ​បាន​គ្រប់​១៤ ថ្ងៃ​។​សម្តេច​តេ​ជោ​បន្តថា​នេះ​ការ​ជា​ប្រយុទ្ធ​ជាមួយ​សត្រូវ​ដែល​គ្មាន​ស្រមោល​ដែល​ចំណុច​នេះ​ត្រូវតែ​ប្រុងប្រយ័ត្ន​។​សម្តេច​ក៏បាន​អំពាវ នាវ​ដល់ បងប្អូន​ធ្វើការ​នៅក្រៅ​ប្រទេស​សូម​បន្ត​ធ្វើការ​នៅ​ថៃ​បន្ត​ដោយ​កុំ​ចល័ត​ពី​កន្លែង​នេះ​ទៅ​កន្លែង​នោះ​។​សម្តេច​បញ្ជាក់ថា​សម្តេច​ទទួលបាន​ព័ត៌មាន​ថា​មាន​បងប្អូន​មួយ​គ្រួសារ ដោយ​ភ័យខ្លាច​បានធ្វើការ​ចល័ត​តែ​ត្រូវបាន​គេ​ចាប់យក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វត្ត​ប៉ុន្តែ​ពេលនេះ​រាជរដ្ឋាភិបាល​ថៃ​បាន​ជួយ​សម្រួល​ហើយ​។​ជាមួយគ្នានេះដែរ​សម្តេច​តេ​ជោ​នាយ ក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​សូម​កុំអាល​អញ្ជើញ​ទៅ​ព្រោះថា​ប្រទេស​គេ​កំពុងតែធ្វើការ​ទប់ស្កាត់​ជំងឺ កូ​វីដ​១៩​នេះ ។

​សម្ដេច​តេ​ជោ​បាន​ថ្លែងបន្ដថា​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ក៏​មក​នៅសល់តែ​ការគ្រប់គ្រង​អ្នកដំណើរ​តាម​ជើងយន្តហោះ​ជា​រៀងរាល់ថ្ងៃ​ហើយ​រំពឹងថា​នឹងមាន​ឆ្លង​បន្តទៀត​នៃ​ការឆ្លង​ចូល​ប៉ុន្តែ​យើង​មិនមាន​ជម្រើស​ណា​ល្អ​ជាង​នេះ​នោះទេ យើង​មិន​បិទ​ជើងហោះហើរ​នោះទេ​រាប់ទាំង​ប្រទេស​អង់គ្លេស​ដែលមាន​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី​ផងដែរ ។​សម្តេច​ថ្លែង​បញ្ជាក់ថា​យើង​មិនចាំបាច់​បិទ​ជើងហោះហើរ​ពី​ប្រទេស​អង់គ្លេស​នោះទេ ដោយសារ​អង់គ្លេស​មិនមាន​ហោះហើរ​ត្រង់​មក​កម្ពុជា​នោះទេ រាប់ទាំង​ជនជាតិ​អង់​គ្លេ ស … ។ សម្តេច​តេ​ជោ​បន្តថា​ជា​រៀងរាល់ថ្ងៃ​មានការ​ហោះចូល​មកកាន់​កម្ពុ​ជាមាន ទាំង​បងប្អូន​ខ្មែរ​យើង​នៅក្រៅ​ប្រទេស នៅ​អាមេរិក នៅ​បារាំង នៅ​ប្រទេស​ដទៃ នៅ​កូរ៉េ នៅ​ជប៉ុន គឺ​មកជា​បន្តបន្ទាប់​ហើយ​និង​អ្នក​ដែល​ធ្វើការ​ដទៃទៀត​បញ្ហា​គឺ​ត្រូវខិតខំ ត្រួតពិនិត្យ និង អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ។

​សម្តេច​តេ​ជោ​បាន​បន្តថា​យើង​មិនទាន់មាន​មនុស្ស​ស្លាប់​ទេ​ដូច្នេះ​យើង​បានធ្វើ​កិច្ចការ​ក្នុង​សមរភូមិ​ទាំងបី​ដោយ​ហ្មត់ចត់​ពិត​ហើយ​មនុស្ស​មួយចំនួន​គេ​ដៀមដាម​ឲ្យ​យើង​ថា​ពេទ្យ​ខ្មែរ​មិន​ពូកែ​ហេតុ​អី្វ​បាន​ទៅរក​ពេទ្យ​បរទេស​ការពិត​យើង​អត់​និយាយថា​យើង​ពូកែ​ឬ​មិន​ពូកែ​ឆ្លាត​ឬ​ល្ងង់​ទេ​។​ប៉ុន្តែ​ជាក់ស្ដែង​បងប្អូន​ជនរួមជាតិ​កម្ពុជា​យើង​បានឃើញ ដឹងឮ​ផ្ទា​ល់ហើយ​តើ​មាន​ស្លាប់​មនុស្ស​ហើយ​ឬ​នៅ​?​លើ​បញ្ហា​កូ​វីដ​ហើយ​ជំងឺឆ្លង​នេះ​បាន​ឆ្លង​ដល់​គ្រួសារ​ខ្លួន​ហើយ​ឬ​នៅ​?​ព្រោះ​សម្តេច​គ្មាន​ពេលវេលា​តប​ឆ្លើយ​ជាមួយ​អ្នកណា​ទេ ប៉ុន្តែ​សម្តេច​មាន​កាតព្វកិច្ច​ព​ន្យ​ល់​ដល់​ជនរួមជាតិ​របស់​យើង​ជា​ចាំបាច់​ដើម្បី​ឲ្យ​បាន​ច្បាស់​យើង​គ្មាន​សមត្ថភាព​ពិតប្រាកដ​ដូចដែល​គេ​ថា​តែ​គេ​ក៏​ទៅ​តែ​ឃើញថា យើង​បាន​ព្យាបាល​មនុស្ស ៣៦០ នាក់​ហើយ ភាគច្រើន ៣៦០ នាក់​នេះ​ជា​ជនជាតិ​បរទេស​ទៀត ដែល​ចូល​ដំបូង​ភាគច្រើន​ជា​ជនបរទេស​មាន​តាំងពី​បារាំង​អង់គ្លេស​អា​មេ រិ​ក​កាណាដា​ហើយ​យើង​មិនបាន​យកលុយ​គេ​មួយ​សេន​ទេ​។​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​តែ​ព្យាបាល​អត់​មាន​យកលុយ​ទេ​។​…

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្ត​ថា​៖​យើង​បាន​ប្រយុទ្ធ​ទាំងបី​សមរភូមិ​ហើយ​តែ​សមរភូមិ​ទាំងបី​នេះ​បើទោះបី​ថ្ងៃនេះ​យើង​បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​ក៏ដោយ​ក៏ប៉ុន្តែ មិន​បានសេចក្តីថា​វា​ត្រូវបាន​បញ្ចប់​ទេ​នៅលើ​ពិភពលោក​ដែល​ឆ្លង​យ៉ាង​កាច​សាហាវ​នោះទេ​។​ប្រទេស​របស់​យើង​ត្រូវបាន​គេ​ចាត់ទុកថា​លេខ​១​ក្នុង​ពិភពលោក​ក្នុងការ​គ្រប់គ្រង​ប្រឆាំង​កូ​វីដ​១៩ ហើយ​ខ្ញុំ​មើល​នៅ​ក្នុងនោះ​លេខ ២ នៅ​ស៊ូដង់​ខាងត្បូង​ហើយ​លេខ ៣ នៅ​ប្រទេស​ព្រុយ​ណេ ។ តែ​ចំណាត់ថ្នាក់​យ៉ាងណា​ព្រោះ​បញ្ហា​កូ​វីដ​អត់​ទាន់​ចប់ ទេ​ឥឡូវ​សូម្បីតែ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ដោះស្រាយ​បញ្ហា​នេះ​ខែ​មុន​បានល្អ​ឥឡូវនេះ​កំពុងតែ​ឈឺក្បាល​ដោយសារ​…​កើន​លើសពី ១ ពាន់​នាក់​ហើយ​មិនដឹងថា​នៅ ប៉ុន្មាន​ទៀត​។​

​សម្តេច​បន្តថា​ការបិទ​ឱ្យអស់​កូរ​វិត​នោះ​,​នោះ​មិនមែនជា​បញ្ហា​នោះទេ​,​ព្រោះ​ទាល់តែ​អស់​កូរ​វិត​លើ​ពិភពលោក​ទើប​យើង​ដល់​ដំណាក់កាល​បញ្ចប់​ដែរ​…​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ថា​កូ​វីដ​នេះ​មិនមែនជា​វិ​រុស​ចុងក្រោយ​ទេ ។ នៅមាន​ជំងឺ​ផ្សេងៗ​ដែល​វា​អាច​កើត​បន្ត​ជាក់ស្តែង​រយៈពេល​កន្លង​ទៅ​មានការ​កើតឡើង​នៃ​ជម្ងឺ​ផ្ដាសាយ​ជ្រូក ,​ប៉េស្ត​ជ្រូក​និង​ជំងឺ​ផ្សេងៗ​ទៀត ,​បន្ទាប់ពី​កូ​វីដ​១៩ នេះ​ទៅ​តើ​នឹងមាន​វីរុស​អី​កើតឡើង​ព្រោះ​វា​មាន​កូ​វីដ​១៩​ប​ម្លែ​ង​ខ្លួន​នៅ​ប្រទេស​អង់គ្លេស​និង​អាហ្វ្រិក​ខាងត្បូង​រួចហើយ អញ្ចឹងទេ​យើង​ត្រូវតែមាន​វិធានការ​បន្តទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​បន្ថែមទៀតថា​ថ្ងៃមុន​សម្តេច​បាន​និយាយ​ឱ្យ​បន្ថែមចំនួន​គ្រូពេទ្យ​ហើយ​សម្តេច​ក៏បាន​ទូរស័ព្ទ​សួរ​ទៅ​លោក ម៉ម ប៊ុនហេង​ដើម្បី​សួរថា ត្រូវការ​ក្របខណ្ឌ​ប៉ុន្មាន​នាក់​ទៀត ។ ដំបូង​លោក ម៉ម ប៊ុនហេង ថា​ត្រូវការ ៥,០០០ នាក់ ប៉ុន្តែ​ឥឡូវនេះ​នៅក្នុង​ឆ្នាំ ២០២១ ចូល​ក្របខ័ណ្ឌ​ចំនួន ៣.000 នាក់​សិន​ដើម្បី បង្កើន​សមត្ថភាព​ក្រុមគ្រូពេទ្យ​របស់​យើង​នឹង​ពង្រាយ​ក្រុមគ្រូពេទ្យ​របស់​យើង ។ កន្លងទៅ​សម្តេច​បាន​ពិភាក្សា​ជាមួយ​លោក អូន​ព័ន្ធ មុន្នី​រ័ត្ន ..​ដើម្បី​ឆ្លើយតប​នឹង​ការខ្វះខាត ក្រុមគ្រូពេទ្យ​របស់​យើង​ព្រោះ​ការប្រយុទ្ធ​នឹង​សមរភូមិ​កូ​វីដ​១៩ ត្រូវការ​គ្រូពេទ្យ​ដូច​ការប្រយុទ្ធ​នៅ​សមរភូមិ​យោធា​ដែរ ។​ប៉ុន្តែ​សូមបញ្ជាក់ថា​គ្រូពេទ្យ​ដែល​ជ្រើសរើស​នេះ​ត្រូវ តែ​គ្រូពេទ្យ​ដែល​ហ៊ាន​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ នេះ​សូមបញ្ជាក់​ពិត​ហើយ​គ្មាន​អ្នកណា​ដែល​មិន​ខ្លាច​កូ​វីដ ១៩​ទេ …​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដាក់ចេញ​នូវ​វិធាន​ការដែល​ត្រូវប្រកាន់យក​គឺ​វិធានការ ៣ ការពារ ទី​១.​គឺ​ពាក់​ម៉ាស លាងដៃ​និង​រក្សា​គម្លាត​សុវត្ថិភាព​មួយ​ម៉ែត្រ​កន្លះ​ឡើង​។​
​បន្ថែម​លើ​នេះ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ក៏ត្រូវ​តែ​គោរព​ឱ្យបាន​ត្រឹមត្រូវ​ជាទីបំផុត​និង​មិនត្រូវ​គេចវេស​រត់ចេញ​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ​។ សម្តេច​បន្តថា​ប្រហែលជា នៅលើ​ពិភពលោក​នេះ​គឺ​មានតែ​កម្ពុជា​ឬក៏​ថា​អាចមាន​ប្រទេស​ច្រើន​ទេ​ដែល​ធ្វើ​ដូច​កម្ពុជា​អ្នក​ដែល​ធ្វើ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ប្រាក់ឧបត្ថម្ភ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រយៈពេល ១៤​ថ្ងៃ ប៉ុន្តែ​យើង​បើក​ឲ្យ​ដល់ ១៥ ថ្ងៃ ស្ថានភាព​បែបនេះ​គឺជា​ស្ថានភាព​ដែល​កម្ពុជា​ត្រូវតែ​ធ្វើ ។ សម្តេច​បានលើកឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ថា​៖​មន្ត្រី​របស់ យើង​នៅ​ប្រទេសក្រៅ​គាត់​ឆ្លង​កូ​វីដ​១៩​គេ​ឲ្យ​នៅ​ព្យាបាល​នៅផ្ទះ គេ​អត់ឱ្យ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ព្រោះ​មន្ទីរពេទ្យ​ពោរពេញ​ទៅដោយ​អ្នក​ជម្ងឺ​ធ្ងន់​អញ្ចឹង​ត្រូវ​ព្យាបាល​នៅ ផ្ទះ​ខ្លួនឯង ។ ប៉ុន្តែ​សម្រាប់​យើង​អត់​ទេ​អ្នក​ដែល​កើត​កូ​វីដ​១៩ ត្រូវ​ចូលទៅ​ព្យាបាល​ឯ​អ្នក​ដែល​រង​ផលប៉ះពាល់​ត្រូវ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក​។ វិធានការ​បន្តទៀត​ដែល​នោះ​គឺ​បី​កុំ គឺ​កុំទៅ​កន្លែង​ជួបជុំ​គ្នាច្រើន​,​កុំទៅ​កន្លែង​ដែល​គ្មាន​ខ្យល់​ចេញចូល​កន្លែង​ដែលមាន​ភាប​ត្រជាក់​ច្រើនពេក កំពុង​ជិតស្និទ្ធ​គ្នា​ពេក កុំ​ចាប់ដៃ​កុំ​កៀកក​…​។ សម្តេច​ក៏បាន​បញ្ជាក់ ផងដែរ​នៅ​ចំណុច​នេះ​ថា​ការមិន​ឲ្យ​អោប​គ្នា​,​តែ​អោប​ប្រពន្ធ​,​អោប​កូន​,​អោប​ចៅ មិនគួរ​ត្រូវ​ហាម​នោះទេ ។ រហូតដល់​មាន​ព័ត៌មាន​មួយចំនួន​ថា​ពេលដេក​ជាមួយ​ប្រពន្ធ​ក៏ត្រូវ ពាក់​ម៉ាស់​ដែរ​អញ្ចឹង​មិនបាច់​ដេក​ទេ​។ ប្រពន្ធ​របស់ខ្ញុំ​ត្រូវតែ​ដេក​ចិត្ត​ខ្ញុំ​ជានិច្ច​…​។​អញ្ចឹង​ត្រូវខិតខំ​បញ្ចៀស​នូវ​ការជួបជុំ​ច្រើន​ហួសហេតុ​ប្រទេស​ខ្លះ​ថា​មិន​ឲ្យ​លើសពី​១០០​នាក់ ហើយ​យើង​ថា​មិន​ឲ្យ​លើសពី ២០​នាក់​…​ម្សិលមិញ​បាន​ពិភាក្សា​ជាមួយ​សុខាភិបាល​ហើយ​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ហើយ​យើង​គួរ​យក​ស្តង់ដារ​មួយ​គម្លាត​សុវត្ថិ ភាព​ចាប់​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង ។ …​ចុះ​បើសិនជា​មិន​ឲ្យ​លើស ១០០​នាក់ ចុះបើ​ស្តា​ត​អូ​ឡាំ​ពិ​ច​មិន​ឲ្យ​លើសពី ១00 នាក់​ធ្វើ​ម៉េច​បាន​ទៅ ស្តា​ត​អូ​ឡាំ​ពិ​ច​អាច​ទៅ ៣0% ចូល អញ្ចឹង​ឥឡូវ​ត្រូវ​គិត​ជា​ស្តង់ដារ​គម្លាត ធ្វើ​ម៉េច​កើត​យើង​ត្រូវ​កំណត់​គម្លាត​ទាំង​ដើរ ទាំង​អង្គុយ ទាំង​ពេល​ប្រជុំ ដាក់​ឲ្យ​វា​ឃ្លាត​មួយ​ម៉ែត្រ​កន្លះ ។ បងប្អូន​យើង​ច្រើនតែ ចេះ​អង្គុយ​ប្រជុំ អង្គុយ​ឃ្លាត​ពីគ្នា​តែ​នៅ​ពេលចេញ​បញ្ជ្រាប​គ្នា​ចឹ​ង​ប៉ះគ្នា​ដដែល​…​អញ្ចឹង​យើង​អាស្រ័យ​លើ​ទីតាំង​តូច​ឬ​ធំ​…​អញ្ចឹង​ថ្ងៃក្រោយ​យក​គោលដៅ​មួយ​ស្តង់ដារ​គម្លាត សុវត្ថិភាព …​យើង​មាន​កន្លែង​សម្រាប់​ការប្រជុំ​តូច​សម្រាប់​ប្រជុំ​ធំ បើសិនជា​យើង​ត្រូវការ​ប្រជុំ​មួយរយ​នាក់​យើង​ត្រូវ​រក​កន្លែង​ណា​ដែល​អាចដាក់​គម្លាត​មួយ​ម៉ែត្រ​កន្លះ​ហើយ បើសិនជា​កន្លែង​នោះ​តូច​យើង​ត្រូវ​បង្រួម​មនុស្ស​ឲ្យ​មក​នៅ​តិច ។ ដូច្នេះ​យើង​អាច​កំណត់​មនុស្ស​បាន​ហើយ​បើ​យើង​កំណត់​គម្លាត​បាន ឧទាហរណ៍​តុ​ការ​ពីមុន​យើង​រៀប ១0 នាក់​ឥឡូវ​យើង​រៀប​តែ ៥ នាក់ ។ ដូច្នេះ​ការជួបជុំ​ការរីករាយ​ក្នុង​គ្រួសារ​អាចធ្វើ​ទៅបាន​ប៉ុន្តែ​ត្រូវអនុវត្ត​ស្តង់ដារ​គម្លាត​សុវត្ថិភាព យក​មួយ​ម៉ែត្រ​កន្លះ​ជាង​ហើយ​បើ​យើង កំណត់ថា​មិន​ឲ្យ​លើស ១០០ នាក់ ចុះបើ​កន្លែង​ស្តា​ត​អូ​ឡាំ​ពិ​ច តើ​អាចធ្វើ​តារាង​បាល់​ប៉ុន​មេឃ​ប៉ុន​ដី​ហើយ នៅ​ជុំវិញ​នោះ​គឺ​គម្លាត​សុវត្ថិភាព​អាចធ្វើ​ទៅរួច​។​

​ឯង​វិធានការ​ទី​៣.​គឺ​ទាក់ទង​នឹង​ការបើក​សាលារៀន​អ្វីដែល​ជាការ​ខូចខាត និង ធំ​បំផុត​របស់​ពិភពលោក​ក៏ដូចជា​កម្ពុជា​គឺ​ទាក់ទិន​ជាមួយនឹង​សាលា​តែម្ដង​ព្រោះ​កូនសិស្ស មួយចំនួន​មិនបាន​រៀន​ទេ​ប្រទេស​ខ្លះ​ក៏បាន​រៀន​ប្រទេស​ខ្លះ​ក៏​មិនបាន​រៀន​ប្រទេស​ខ្លះ​គឺ​គេ​រៀន​តាម​អន​ឡាញ​ហើយ​រៀន​តាម​អន​ឡាញ​ខ្ញុំ​ឃើញ​ចៅ​ខ្ញុំ​រៀន​ហើយ​អានោះ​រៀន​ដេក ប្រហែលជា​ប្រសិទ្ធភាព​តិច ប៉ុន្តែ​អ្នក​ដែល​គេ​យកចិត្តទុកដាក់​ប្រហែលជា​…​ហើយ​ខ្ញុំ​ក៏បាន​ចារ​ទៅលើ​សំណើ​របស់​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ម្សិលមិញ​ហើយ​ដែល យក ថ្ងៃទី ១១ ខែមករា​ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០ – ២០២១ ។ ប៉ុន្តែ​ត្រូវ​ក្រសួង​រៀបចំ​តាមបែប​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ អញ្ចឹង​ត្រូវ​ក្រសួង​រួមចំណែក នៅក្នុង​កិច្ចការងារ​និង​ធ្វើ​យ៉ាងម៉េច​កុំឱ្យ​មាន​ឆ្លង​ក្រសួងសុខាភិបាល​ត្រូវ​ចូលរួម​ទៅដល់​ការរៀបចំ​ទាំងអស់នេះ​ក៏ប៉ុន្តែ​បើ​គិតតែ​គ្រូពេទ្យ​ហើយ​គ្រូបង្រៀន​និង​កូនសិស្ស​មិន យកចិត្តទុកដាក់​ទេ …​អញ្ចឹង​ត្រូវ​គិតគូរ​អំពី​បើក​បវេសនកាល​ក្នុង​ឆ្នាំ​ថ្មី ។ សម្តេច​ក៏បាន​យក​ឱកាស​នេះ​ជម្រាប​មាតាបិតា​អាណាព្យាបាល​សិស្ស​ដែល​ជាប់​បាក់​ឌុប​ថា​មាន ពួកក្រុម​ជ្រុល​មួយចំនួន​បាន​ចោទ​សម្តេច​ថា​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​អប់រំ ប៉ុន្តែ​ចៅៗ​តា​មិនអាច​ទុក​ឲ្យ​ចៅ​តែលតោល​ដោយ​អត់​ដឹងថា​ចៅ​វិ​វត្ត​ទៅ​បែបណា​ទេ​។​តា​យក​ការទទួល​ខុស ត្រូវ​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ម៉ា​ប្រទេស​បើ​ប្រលង​ក៏​អត់​បាន​តើ​ត្រូវធ្វើ​ម៉េច អញ្ចឹង​យើង​ឲ្យ​ប្រលង​ជាប់​ទាំងអស់គ្នា​ដោយ​គ្មាន​កំណត់​និ​ន្ទេ​ស​។ តែ​បែរជា​សូម្បីតែ​ក្រុម​ព័​ត៌ មាន​ម្នាក់​នោះ​សួរ​តាំងពី​លោកសង្ឃ​នៅ​ស្រុក​ក្រៅ​គ្មាន​អ្នកណា​ដែល​ម៉ឺងម៉ាត់​ជាង​ហ៊ុនសែន​…​។​សម្តេច​បន្តថា​យើង​ត្រូវ​បន្ត​ការប្រយុទ្ធ​ហើយ​ការប្រយុទ្ធ​របស់​យើង​គឺត្រូវធ្វើ យ៉ាងម៉េច​កុំ​ឲ្យ​មានការ​កើតឡើង​សាជាថ្មី​នូវ​ការឆ្លង​ចូលដល់​សហគមន៍​ដែលជា​ការលំបាក​សារជាថ្មី ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បានទូល​ប្រគេន​ព្រះសង្ឃ​និង​ជម្រាបជូន​ជនរួមជាតិ​នៅ​ទូទាំងប្រទេស​នូវ​ដំណឹង​រីករាយ​…​ពី​ដំណក់​ប្រេង​លើកដំបូង​បានចាប់ផ្ដើម​ហើយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វា​គាប់​ជួន​ខ្លាំងណាស់​ជាមួយនឹង​ខួប​លើក​ទី ២២ ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ចំណុច​នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា​យើង​ជា​ប្រទេស​តូច ហើយ​សម្តេច​សុំ​យក​ឱកាស​នេះ​និយាយ​បន្តិច​ទាក់ទង​នឹង​បញ្ហា​ប្រេង​នៅក្នុង​ប្លុក​អេ …​ដែល​បាន​បូម​ចេញ​ជា​ដំណក់​ប្រេង​លើកដំបូង​នៅលើ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​។​ហេតុ​អី បាន​អញ្ចឹង​បើ​អត់​មាន​សន្តិភាព​ទេវា​ក៏​គ្មាន​ផងដែរ​ជាមួយនឹង​ដំណក់​ប្រេង​លើកដំបូង​នេះ​, អត់​មាន​សន្តិភាព​អត់​មានការ​បញ្ចប់សង្គ្រាម​នាំមក​នូវ​សន្តិភាព​នូវ​ការឯកភាព ជាតិ គ្មានទេ​នូវ​ព្រឹត្តិការណ៍​តំណក់​ប្រេង​លើកដំបូង​នៅ​ថ្ងៃទី ២៩ ខែធ្នូ​ឆ្នាំ ២០២០ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ការដែល​សម្តេច​កំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្ន ឆ្នាំ​២០២០​នេះ​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ដោយសារ​តែបើ មិន​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ​ទេនោះ​គឺ​គ្មានទេ​នូវ​ព្រឹត្តិការណ៍​ដំណក់​ប្រេង​លើកដំបូង​លើក​ទឹកដី​អង្គរ​របស់​យើង​។​សម្តេច​តេ​ជោ​សង្កត់ធ្ងន់ថា​សមិទ្ធផល​សន្តិភាព​ដែល​កើតចេញពី​នយោបាយ​ឈ្នះ​ឈ្នះ ២៩ ធ្នូ ១៩៩៨ បាន​នាំមក​នូវ​សមិទ្ធផល​ថ្មី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​គឺ​ដំណក់​ប្រេង​ជាង​លើក​ដំ បូ​ង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ។ អញ្ចឹងទេ​នៅក្នុង​ការដឹកនាំ​ប្រទេស​អោយមាន​សន្តិភាព​ការបង្រួបបង្រួម​ជាតិ​តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ​សម្តេច ពិត​ជាមាន​មោទនភាព​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​អាច​ចូលរួម​ដំណើរការ​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា ។ ពិត​ហើយ​យើង​មិនមែន​ទាត់ចោល​នូវ​តួនាទី​នៃ​កិច្ច​ព្រម ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ចាប់ផ្ដើម​ពី​ការចរចា​ហ្វ៊ែ​អង់​តា​ដឺ​ណ័​រ​ដែល​ដឹកនាំ​រវាង​ព្រះករុណា​សម្ដេចព្រះ​នរោត្តម​សីហនុ​ជាមួយនឹង​សម្តេច​ដែល​គេ​និយម​ហៅថា​វេ​ទិ កា​សីហនុ ហ៊ុនសែន ដែល​បាន​ដឹកនាំ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​១៩៨៧ ។ និយាយ​ឲ្យ​ច្បាស់​ទៅ​បើ​គ្មាន​វេទិកា​សីហនុ​ហ៊ុនសែន​ទេនោះ​វា មិនមាន​កិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ ដែរ​។ អ្នក​ចាប់​ផ្ដើមគំនិត​គឺ​តួអង្គ​ទាំងពីរ​ហ្នឹង ក្រោយមក​បើ​គ្មាន​អ្នក​ចាប់ផ្ដើម​ផង ខ្មែរ​មិនត្រូវ​គ្នា​ផង​តើ​មានបរ​ទេសណា​មក​ចូល ជួយ​បាន​?…​អាច​មើល​ឡើងវិញ​…​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ទម្រាំ​ទទួល​សមិទ្ធផល​នៃ​ដំណក់​ប្រេង​លើកដំបូង​នៅពេលនេះ​កម្ពុជា​បាន​រង់ចាំ​រយៈពេល​៣០​ឆ្នាំ​មកហើយ​ពោលគឺ​ចាប់តាំងពី​ឆ្នាំ​១៩៩០ មកម្ល៉េះ​ដែល​ក្រុមហ៊ុន​ឈ្នះ​ការដេញថ្លៃ​រុក​ប្រេង​នៅ​ប្លុក A ជា​ក្រុមហ៊ុន អ៊ី​ន​ធើ​ប្រាយ​អយ​របស់​អង់គ្លេស ប៉ុន្តែ​ក្រុមហ៊ុន​រុករក​មិនឃើញ​ក៏​ដកខ្លួន​ចេញ ។ បន្ទាប់ពី​ក្រុមហ៊ុន របស់​អង់គ្លេស​ដកខ្លួន​ចេញ​ក្រុមហ៊ុន​ថ្មី គឺ​ក្រុមហ៊ុន Chevron របស់​អាមេរិក​និង​ក្រុមហ៊ុន​ដែលជា​ដៃគូ​ផ្សេងទៀត​ក៏​ចូល​រុក​បន្ត​ក៏បាន​រកឃើញ​កំណប់​ប្រេង​ក្នុង​ដែនសមុទ្រ កម្ពុជា និង​បន្ត​បន្ទាប់មកទៀត​ធ្លាក់​ដល់​ក្រុមហ៊ុន KrisEnergy នៅពេលនេះ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ក្នុង​ឆ្នាំ ១៩៩៤​សម្តេច​ធ្លាប់បាន​ទៅដល់​ប្លុក​អេ​នេះ ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រាណ​ឬ​ទ្ធ ។​

​ពាក់ព័ន្ធ​ប្រេងកាត​នេះដែរ​កាលពី​ឆ្នាំ​១៩៩៩​និង ២០០០ សម្តេច​មានការ​ធុញទ្រាន់​ជាមួយ​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​ដែល​តែងតែ​សួរនាំ​អំពី​ការចាត់ចែង​របស់​កម្ពុ​ជា​ជុំវិញ ចំណូល​ដែល​បាន​ពី​ប្រេងកាត​នេះ​តើ​ត្រូវយក​ទៅធ្វើ​អ្វី ។ ស្ថាប័ន​ទាំងនោះ​រួម​អាយ​អ៊ឹម​អេស​,​ធនាគារពិភពលោក​,​ធនាគារអភិវឌ្ឍន៍អាស៊ី​រហូតដល់ យូ​អិន​ឌី​ភី​បានមក​និ​យា យ​ជាមួយ​សម្តេច​អំពី​ការ​ចាយលុយ​ប្រេង​នេះ​យ៉ាងណា​,​រហូតដល់​មាន​សិក្ខាសាលា​អំពី​ប្រធានបទ​តើ​ប្រេង​ជា​ពរជ័យ​ឬ​បណ្ដា​ស់​សារ​។ សម្តេច​បាន​ប្រាប់​ទៅ​ពួកគេ​ថា​សូមកុំ​អា​កំណត់ថា​ត្រី​នេះ​ត្រូវ​ចៀន ត្រី​នេះ​ត្រូវ​ស្ងោរ ត្រី​នេះ​ត្រូវ​អាំង នៅពេលដែល​ត្រី​មិនទាន់​ចាប់បាន​នៅឡើយ​,​មានន័យថា​មិនទាន់មាន​ប្រេង​ផង បែរជា​គេ​នាំគ្នា​ពិភាក្សា​ពី​ការ​ចាយលុយ​ទៅហើយ​។​តែ​នៅពេលនេះ​ពេលដែល​កម្ពុជា​ទទួលបាន​ដំណក់​ប្រេង​របស់ខ្លួន​ហើយ​សម្តេច​ឆ្លើយ​ជូនទៅ​ស្ថាប័ន​អន្តរជាតិ​ទាំងនោះ​បាន​ថា «​ថវិការ​បាន​ពី​ប្រេង នេះ​នឹងត្រូវ​ផ្តល់​អាទិភាព​ទៅលើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​»​។​

​សម្តេច​តេ​ជោ​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា​ដំណក់​ប្រេង​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​គឺជា​ពរជ័យ​សម្រាប់​ប្រជាជន​និង​ប្រទេសជាតិ​មិនមែនជា​បណ្តា​ស់​សារ​ដូច ការលើកឡើង​របស់​ជ​ន​អគតិ​មួយចំនួន​នោះទេ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​នយោបាយ​ឈ្នះ​ឈ្នះ​បាន​នាំមក​នូវ​សុខសន្តិភាព​នាំមក​នូវ​ការ អភិវឌ្ឍ​ដោយ​រួមទាំង​សមិទ្ធផល​ថ្មីៗ​ថ្ងៃនេះ​តំណក់​ប្រេង​លើកដំបូង​,​សម្តេច ក៏បាន​យក​ឱកាស​នេះ​អរគុណ​ក្រសួង​រ៉ែ​និង​ថាមពល​ដែល​បាន​ខិតខំ​បន្តការងារ​នេះ​បន្ត​ពីស​ម្ដេច​វិបុល​បញ្ញា​សុខ​អាន ដែល​បាន​ប្រឹងប្រែង​ចរចា​ច្រើន​ជាមួយ​ក្រុមហ៊ុន​ដែល មកពី​បរទេស​ទាំង​ចិន ទាំង​វៀតណាម ទាំង​បារាំង ទាំង​អាមេរិក ទាំង​ជប៉ុន ទាំង​សាំង​ហ្គា​ពួរ​ទាំង ម៉ាឡេស៊ី សម្តេច​បានធ្វើការ​ច្រើនណាស់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​លុយ​បានមកពី​ប្រេង​ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់ថា​ខ្ញុំ​នឹង​ផ្ដល់​អាទិភាព​ទៅលើ​វិស័យ​អប់រំ​និង​សុខាភិបាល ។ តំណក់​ប្រេង​នេះ​ជា ពរជ័យ​សម្រាប់​ប្រជាជន​កម្ពុជា​នៅក្នុង​ដំណាក់កាល​ថ្មី​ជា​ប្រភព​ចំណូល​ថ្មី​»​។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា​ប្រេង​របស់​កម្ពុជា​នៅ ប្លុក A​នេះ​មិន មាន​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ថៃ​ដូច​ការលើកឡើង​របស់​មនុស្ស​មួយចំនួន​នោះទេ វា​មិនមែនជា​តំបន់​ត្រួតស៊ីគ្នា​ជាម​យ​យ​ថៃ​ទេ ពោលគឺ​វា​មាន​ចម្ងាយ​ពី​ប្រទេស​ថៃ​ប្រមាណ ជាង​៣៣៥​គីឡូម៉ែត្រ​ពី​ប៉ា​តា​យ៉ាខ​ណៈ​ចម្ងាយ​ពី​ខេត្ត​ព្រះសីហនុ​ត្រឹមតែ​ជាង​១៦០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​អំពី​ធនធានធម្មជាតិ​របស់​កម្ពុជា​ក្រៅពី​ចំណូល​បន្ថែម​ដោយ​តំណក់​ប្រេង​នេះ​កម្ពុជា​ក៏​នឹងមាន​ប្រភព​ចំណូល​ពី​ធនធានធម្មជាតិ​បន្ថែ ម​ទៀត​គឺ​ប្រភព​ចំណូល​បាន​ពី​រ៉ែ​មាស​ដែល​នឹង​ត្រៀម​ធ្វើ​អាជីវកម្ម និង​ចំណូល​ពី​ធ្យូងថ្ម​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​យ៉ាងហោច​៣០០​ទៅ ៤០០​មេ​ហ្គា​វ៉ា​ត់ ដោយ​ប្រើ​ធ្យូងថ្ម​ខណៈ​បច្ចុប្បន្ន​ធ្យូងថ្ម​នេះ​កម្ពុជា​ត្រូវ​ទិញ​ពី​ក្រៅប្រទេស តែ​យើង​នៅតែ​ត្រូវ​បន្ត​នាំចូល​ធ្យូងថ្ម​បន្តទៀត​។​

​ជាមួយ​គ្ន​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឲ្យ​ដឹងផង​ដែរ​អំពី​ចំណូល​ថវិកាជាតិ និង​ទុនបំរុង​អន្តរជាតិ​របស់​កម្ពុជា​ដោយ​សម្តេច​បាន​ឲ្យ​ដឹងថា​៖​គិត​ត្រឹម​ម៉ោង​៥​ល្ងាច ម្សិលមិញ​(​ថ្ងៃទី ២៨​ខែធ្នូ ២០២០)​កម្ពុ​ជាមាន​លុយ​១៣​លាន​លាន​រៀល​នៅក្នុង​រតនាគារជាតិ​(​ដោយ​ក្នុង​១​លាន​លាន ស្មើ ២៥០ លាន​ដុល្លារ​ចឹ​ង​១០​លាន​លាន​ស្មើនឹង ២,៥០០​លាន​ដុល្លារ ដូចនេះ ១៣​លាន​លាន​រៀល​វា​អាច​ប្រហែល​ជិត ៣០០០​លាន​ដុល្លារ​) សម្ដេច​តេ​ជោ​បញ្ជាក់ថា​ទាំងនេះ​ជា​សាច់ប្រាក់​បម្រុង​ឬ​ហៅថា​សាច់ប្រាក់​សន្សំ ដោយ​សម្ដេច​បញ្ជាក់ថា​នេះ​មិនមែនជា​តួលេខ​ទេ​តែ​ជា​សាច់ប្រាក់​តែម្ដង ។ ចំពោះ​ទុនបម្រុង​អន្ដរជាតិ​វិញ​របាយការណ៍​គិត​ត្រឹម​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ កម្ពុ​ជាមាន​ទុន បម្រុង​ផ្លូវការ​ជាង​២០​ពាន់​លាន​រៀល ។ ជាមួយនេះ​កម្ពុជា​ក៏​នៅមាន​មាស​ចំនួន​៤៤​តោន ៤០០​គីឡូក្រាម ក្នុងនោះ​ជា​កេរ​មរតក​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុ​តម្កល់​នៅ ធនាគារ​ប្រទេស​ស្វី​សមាន​ចំនួន​១២​តោន​៤០០​គីឡូក្រាម ដែលជា​កេរ​មរ​តតាំង​ពី​សម័យ​សង្គមរាស្ដ្រនិយម​,​យើង​មាន​មាស​តម្កល់ទុក​នៅ​ធនាគារកណ្តាល​របស់​ប្រទេស អង់គ្លេស ១៧ តោន ដែល​បាន​ទិញ​ថ្មី​និង​១៥​តោន​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​ស្ថានភាប​សេដ្ឋកិច្ចកម្ពុជា​ដោយ​សម្តេច​ចាត់ទុកថា​ទោះបី​មាន​ភាពអវិជ្ជមាន​ក៏ដោយ​ក្នុង​ឆ្នាំ​២០២០​នេះ តែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា មាន​ប្រមាណ​ជា​៣២​ពាន់​លាន​ដុល្លារ​សម្រាប់​ការនាំចេញ​-​នាំចូល ។ ក្នុងនោះ​កម្ពុជា​នាំចេញ​មាន​ចំនួន​ជិត​១៦​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ​២០២០ កើន​១៦.២៩ ភាគរយ​ហើយ​នេះ​ជាការ​នាំចេញ​ដោយមាន​ស្ថានភាព​ល្អប្រសើរ​ទោះបី​ស្ថិតក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ក្ដី​។​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការនាំចេញ ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា​រាប់​ត្រឹមតែ​៧​មុខ​ផលិតផល​ប៉ុណ្ណោះ​មានតម្លៃ ៣,៨៨១​លាន​ដុល្លារ​ដែល​ក្នុងនោះ​រួមមាន​៖​នាំចេញ​អង្ករ​បាន ៦៧,៥០០០​តោន​កើន​១១.១១ ភាគរយ​មានតម្លៃ​៥១៤​លាន​ដុល្លារ​។​នាំចេញ​ស្រូវ​បាន​២,១៨០,០០០ តោន ។ នាំចេញ​ដំឡូង​មី​បាន​ជាង​៧​លាន​តោន​មានតម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ ។ នាំចេញ​ស្វាយ ចន្ទី​បាន​២១៨,៨៨៤​តោន មានតម្លៃ​២៨៨​លាន​ដុល្លារ ។​នាំចេញ​ផ្លែ​ស្វាយបាន​៨៥​ម៉ឺន​តោន​មានតម្លៃ​៤៧៣​លាន​ដុល្លារ ។ នាំចេញ​ចេកអំបូង​លឿង បាន​៣១៣​តោន​មាន តម្លៃ​៥៥១​លាន​ដុល្លារ ។ នាំចេញ​ផ្លែ​មាន​ប៉ៃលិន (​តា​ង៉ែ​ង​) បាន​១៧៤​តោន​មានតម្លៃ​៥៧​លាន​ដុល្លារ​និង​នាំចេញ​ម្រេច​មានតម្លៃ​២៥​លាន​ដុល្លារ​។ នេះ​ជា​តួលេខ​នៃ​ការនាំ ចេញ​ត្រឹមតែ​៧​មុខ​ក្នុង​វិស័យ​កសិកម្ម​ដោយ​មិនបាន​រាប់បញ្ចូល ការនាំចេញ​កៅស៊ូ និង​អ្វីៗ​ផ្សេងទៀត​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឲ្យ​ដឹង​អំពី​ចំណូល​ពន្ធគយ ដែល​គិត​មកដល់ពេលនេះ​ទទួលបាន​ប្រមាណ​ជាង ៥២៧០​លាន​ដុល្លារ​អាមេរិក ដេ​ល​ក្នុងនោះ​ព​ន្ថ​គយ​ទទួល ២៨៧៨ លាន​ដុល្លារ​លើស​ផេ​ន​ការ ១​ភាគរយ​និង ចំណូល​គយ​បាន​ចំនួន ២៣៩១ លាន​ដុល្លារ ។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​យក​ឱកាស​នេះ​ដើម្បី​បញ្ជាក់ជូន​ពាក់ព័ន្ធ​ជាមួយនឹង​វិធានការ​ជុំ​ទី​៧​ដើម្បី​ជួយ​ដោះស្រាយ​ដល់ក​ម្មករ កម្មការិនី​និយោជិត ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​ធ្វើដំណើរ កាបូប និង កម្មករ និយោជិត​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​បន្ត​ធ្វ់​រយៈ​ពេ​៣​ខែ​ទៀត​ដែល​នៅ​ក្នុងនោះ​រាជ រដ្ឋាភិបាល​ត្រូវ​ចេញ ៤០ ដុល្លារ​ដល់ក​ម្មករ​ក្នុង​ម្នាក់​ដែល​បាត់បង់​ការងារ​ធ្វើ​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​ចេញ ៣0 ដុល្លារ​ដូច្នេះ​កម្មករ​ក្នុង​ផ្នែក​វាយនភ័ណ្ឌ​និង​ដេរ​ស្បែក ជើង​ផលិត​កាបូប​ត្រូវ​បានទទួល ៧០​ដុល្លារ​ក្នុង​ម្នាក់​។ សម្រាប់​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បានទទួល ៤0 ដុល្លារ សណ្ឋាគារ​ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន​ទេសចរ រយៈពេល​បី​ខែ​ទៀត​សហគ្រាស​ទាំងនេះ​ក៏ត្រូវ​ខិតខំ​តាម​ការស្ម័គ្រចិត្ត​ដើម្បី​ជួយផ្ដល់​ដល់​បងប្អូន​ដែល​បាត់​ការងារ​ធ្វើ​នោះ​។​

​ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថា​គិត​ត្រឹម​ម៉ោង​២ ម្សិលមិញ​យើង​ទទួលបាន​ថវិកា​សរុប​ទាំង​ប្រាក់រៀល​និង​ដុល្លារ​ចំនួន​ជាង ៥៥ លាន ដុល្លារ ។ សម្តេច​តេ​ជោ​បានបញ្ជាក់​ឡើងវិញ​ថាស​ម្តេច​មិនបាន​រៃអង្គៀស​លុយ​នេះ​ទេ ដែល​នេះ​គឺជា​ការបរិច្ចាគ​ដោយ​សប្បុរស ក្នុងនេះ​រួមមាន​ព្រះករុណា ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ ព្រះអង្គ​បាន​ព្រះរាជា​ទាន​នូវ​ថវិកា​សម្រាប់​ជួយ​ដល់​កូនចៅ​របស់​ព្រះអង្គ​.​មាន​អ្នកឧកញ៉ា លោក​ឧកញ៉ា សម្ដេច​ឯកឧត្ដម​លោក​ជំ​ទា​វប្រ​ជា​ពលរដ្ឋ​មាន​តាំងពី​កម្ម ករ កម្មការិនី កសិករ កូនសិស្ស​គ្រប់ផ្នែក​ទាំងអស់​ចូល​តាម​ធនាគារ​នេះ ចូល​តាម​ធនាគារ​នោះ ដែល​នេះ​ជា​ចលនា​ជាតិ​ដ៏​ខ្លាំង​មួយ​ដែល​សម្តេច​ហៅថា​ជា​ខឿន​ការពារ​សុខ ភាព​របស់​ប្រជាជន​បន្ទាប់ពី​ខឿន​ការពារជាតិ​របស់​ប្រជាជន ។ អ្នកណា​គេ​ថា​យ៉ាងម៉េច​ក៏​ថា​ទៅ​តែ​លទ្ធភាព​របស់​ហ៊ុនសែន​មាន​ប៉ុណ្ណឹង​។ បើ​គេ​មិន​ច្បាស់​ជាមួយ​ហ៊ុនសែន ទេ​គេ​មិន​ចូល​ទេ​ឥឡូវ​ឮសូរ​ដូចជា​ពី​ណា​ទេ​ឱ្យ​យកលុយ​ទៅ​សង​គេ​វិញ​រាប់ទាំង​ព្រះករុណា ឱ្យ​យកទៅ​សង​…​។ សម្តេច​បន្តថា​សូម​យក​ឱកាស​នេះ​អរ​ព្រះ​គុណ​ចំពោះ​ព្រះ ករុណា​ជា​អម្ចាស់​ក៏ដូចជា​ហ្លួង​ម៉ែ ដែល​ព្រះអង្គ​បាន​ចូលរួម វិភាគទាន​សម្រាប់​វ៉ាក់សាំង អរ​ព្រះ​គុណ​ចំពោះ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​អង្គ ដែល​បាន​ចូលរួម​វិភាគទាន​, អរគុណ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​ចូលរួម ដែល​នេះ​ជា​បុណ្យ​ធំ​ណាស់ ធ្វើ​រឿងនេះ​បាន​បុណ្យ​ព្រោះ​ជាការ​ជួយ ជីវិត​មនុស្ស​… ។ សម្តេច​តេ​ជោ​បន្តថា​គោលការណ៍​នៅទីនេះ​គឺ​គោល​គោលការណ៍​ចាក់​មិន​យកលុយ ហើយ​ចាក់​ដោយ​ស្ម័គ្រចិត្ត​បើ​មិន​ទុកចិត្ត​ទេ​កុំ​ចាក់​ហើយ​បន្ត​ប្រើ​ម៉ាស ហើយ​បើទោះបី​មាន​វ៉ាក់សាំង​ចាក់​ហើយ កុំ​ចោល​ម៉ាស់ កុំ​ចោល​គម្លាត​សង្គម កុំ​ចេះតែ​ហ៊ាន​មិនទាន់​ប្រាកដថា​វ៉ាក់សាំង​ហ្នឹង វា​មិនមាន​ប្រសិទ្ធិភាព​ដល់​ណា​វា​ការពារ​អី​បាន ហើយ​វា​មាន​ប្រសិទ្ធភាព​រយៈពេល​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​ឬមួយ​ជីវិត​គ្មាន​អ្នកណា​ទាន់​អាចនិយាយបាន​ទេ​រឿងនេះ​។​

​ពាក់ព័ន្ធ​ការបញ្ជា​តិ​វ៉ាក់សាំង​ការពារ​ជំ​ងឹ​កូ​វីដ​១៩ សម្តេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​ថា​យើង​បានធ្វើ​វិធី​សម្រាប់​ទទួលយក​វ៉ាក់សាំង ២០ ភាគរយ​ពី​កូ​វ៉ា​ក់​ដើម្បី​ចាក់ទៅលើ មនុស្ស​ចំនួន ៣.២ លាន​នាក់​បូក​បន្ថែម​ដោយ​យើង​បញ្ជា​ទិញ​តាមរយៈ​កូ​វ៉ា​ក់មួយ​លាន​ដូ​ស​ថែមទៀត​។ យើង​មាន​ក្រុមការងារ​មួយ​ដែល​ធ្វើ​កិច្ចការ​នេះ​មាន​ក្រសួង​សេដ្ឋកិច្ច ក្រសួងការបរទេស​និង​ក្រសួងសុខាភិបាល​។ សម្តេច​បាន​ឲ្យ​ដឹងថា​ច្រកទ្វារ​ដើម្បី​ទៅរក​វ៉ាក់សាំង​គឺមាន​ច្រក់ទ្វារ​បី​។​ច្រក់ទ្វារ​ទី​១.​តាមរយៈ​កូ​វ៉ា​ក់​ដែលមាន​សមាជិក​រហូត ៩២ ប្រទេស ។ ប៉ុន្តែ​តម្រូវការ​របស់​យើង​ដើម្បី​សេ​ក្តី​សុខ​ក្នុង​សហគមន៍​គឺ​តម្រូវ​ការចាក់​លើស ៨០ ភាគរយ​ដូច្នេះ​យើង​ត្រូវ​ការចាក់​ក្នុង​រង្វង់​១២​លាន​៨ សែន​នាក់​ទៅ​១៣​លាន នាក់​អញ្ចឹង​យើង​ត្រូវ​ការទិញ​បន្ថែម​ក្រៅពី​តាមរយៈ​កូ​វ៉ា​ក់​យើង​នឹង​ពិភាក្សា​ជាមួយ​ដៃគូ​ទ្វេរ​ភាគី​និង​ពហុភាគី​ដើម្បី​រក​ជំនួយឥតសំណង​និង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុងតម្លៃ​សម រម្យ​អញ្ចឹង​យើង​អាចធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​សុំ​ជំនួយ​គេ​ឬ​សុំ​ទិញ​គេ​ដោយ​តម្លៃថោក​នេះ​ជា​ច្រក់ទ្វារ​ទី​២​។ ច្រក់ទ្វារ​ទី​៣​គឺ​យើង​ចរចា​ក៏​ជាមួយ​ក្រុម ហ៊ុន​វ៉ាក់សាំង​តែម្ដង ។ សម្តេច​បន្តថា​ចំនួន​នេះ​ជា​ចំនួន​មួយ​ដ៏​ធំ​ដែល​យើង​ត្រូវធ្វើ តែ​ដាច់ខាត​យើង​ត្រូវតែ​ធ្វើ​គឺ​យើង​មិនអាច​ទុក​ឲ្យ​ប្រជាជន​យើង​អត់​អ្វី​ការពារ​ខ្លួន​នោះទេ​។ បញ្ហា​វា​នៅត្រង់ថា​នៅលើ​ពិភពលោក​ទាំង​វ៉ាក់សាំង​ចិន​,​ទាំង​វ៉ាក់សាំង​អាមេរិក​,​ទាំង​វា់ក់​សាំង​អង់គ្លេស​អត់​ទាន់​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ទាំងអស់​យើង​នៅ​រង់ចាំ​ការទទួលស្គាល់ ។​ហើយ​នៅក្នុង​ប្រទេស​នៅក្នុង​អាស៊ាន​មាន​ប្រទេស​ពីរ​ហើយ​ដែល​បានទទួល​វ៉ាក់សាំង​មកដល់​ទីមួយ​គឺ​សាំង​កាពួ​យក​វ៉ាក់សាំង​ពី​អង់គ្លេស ។​ទី​២.​ប្រទេស​ឥណ្ឌូនេស៊ី​យក​វ៉ាក់សាំង​ពី​ប្រទេស​ចិន​។​ក្រៅពីនោះ​គឺអាច​នឹងមាន​ការបញ្ជា​ទិញ​ដូច​យើង​អញ្ចឹង​ប៉ុន្តែ​ប្រហែលជា​ប្រទេស​ដែល​ផលិត​វ៉ាក់សាំង​នោះគេ​ត្រូវ​ការជួយ​ប្រជាជន​គេ​មុន​យើង​ប្រហែលជា​អាច​ទទួល​នៅពេល​ក្រោយ​តែ​យ៉ាងណាក៏ដោយ​យើង​ត្រូវតែ​ប្រាកដ​ចិត្ត​ទាក់ទង​និង​ការទិញ​វ៉ាក់សាំង​នេះ​យើង​មិនអាច​ឲ្យ​ប្រជាជន​របស់​យើង​ក្លាយជា​ការពិសោធន៍​ថ្នាំ​របស់គេ​ទេ​។​ត្រូវ​ការច្បាស់​ជាមួយគ្នា​ព្រោះ​ចាក់​ដោយ​មិន​យកប្រាក់​និង​ដោយ​ស្ម័គ្រចិត្ត​ហើយ​ទិញ​វ៉ាក់សាំង​ណា​ដែរ​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​តា​មរយៈ​សុំ​ជំនួយ​ពី​ដៃគូ​ឬ​ទិញ​ពី​ដៃគូ​ដោយ​តម្លៃថោក​ដែល​គេ​ធ្វើ​សម្បទាន​តម្លៃ​និង​ទិញ​ពី​រោងចក្រ​ផលិត​ផ្ទាល់​ប៉ុន្តែ​ពី​ប្រទេស​ណាក៏ដោយ​លុះត្រាតែ​អ​ង្គុ​ការ​សុខភាព​ពិភពលោក​ទទួលស្គាល់ សិន​ព្រោះ​បើសិនជា​មកដល់​ចាក់​ទៅ​ស្លាប់​តែ​ម្នាក់​ពីរ​នាក់​គឺ​គេ​នឹង​វ៉ៃ​ហ៊ុនសែន​ងាប់ ។ សម្តេច​បន្តថា​យើង​ជា​សមាជិក​របស់​អង្គការ កូ​វ៉ា​ក់ ។ វ៉ាក់សាំង​បច្ចុប្បន្ន​មាន​របស់​អាមេរិក​,​របស់​អឺរ៉ុប​,​របស់​ចិន​និង​របស់​រុស្ស៊ី​,​អ្នកខ្លះ​ចាក់​របស់​អាមេរិក​,​អ្នកខ្លះ​ចាក់​របស់​អង់គ្លេស​,​អ្នកខ្លះ​ចាក់​របស់​រុស្សី​ហើយ​មាន​វ៉ា​ក់ សាំង​ចិន ត្រូវបាន​អាហ្វ្រិក​ខាងត្បូង​ទិញ​ផងដែរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បំភ្លឺ​ផងដែរ​ពាក់ព័ន្ធ​ការលើកឡើង​របស់​សារប័ត៌មាន​ខ្លះ​ដែល​បាន​លើកឡើងថា​សម្តេច​ទាត់ចោល​វ៉ាក់សាំង​ចិន​,​សម្តេច​បាន​ថ្លែងថា​៖​ខ្ញុំ​មិន បាន​ទាត់ចោល​វ៉ាក់សាំង​របស់​ប្រទេស​ចិន​នោះទេ ។​គឺ​ខ្ញុំ​បាន​និយាយ​ច្បាស់​ហើយ​ថា​បើសិនជា​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​វ៉ាក់សាំង​របស់​ប្រទេស​ណា​គឺ​ខ្ញុំ​ទិញ ពី​ប្រទេស​នោះ​។​បើសិនជា​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់រ​បស់​ចិន​គឺ​យើង​នឹង​ទិញ​ពី​ចិន​ដោយសារ​ការដឹកជញ្ជូន​ក៏​មានការ​ឆាប់រហ័ស​និង​ជិត​ផងដែរ​ហើយ​បើ​ទទួលស្គាល់​របស់​រុស្ស៊ី​យើង​ទិញ​ពី​ប្រទេស​រុស្ស៊ី​។ ប្រទេស​ខ្លះទៀត​ក៏មាន​ការផលិត​ដែរ​ដូចជា​ប្រទេស​ឥណ្ឌា​ហើយ​ថៃ​ក៏​កំពុងធ្វើការ​ពិសោធន៍​សូម្បីតែ​វៀតណាម​ក៏មាន​ការ​ស្រាវ ជ្រាវ​ប៉ុន្តែ​អ្នកណា​ក៏ដោយ​ឲ្យ​តែមាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​យើង​ទទួលយក​ការបញ្ជាទិញ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ។​

​នៅក្នុង​សេចក្តី​ថ្លែង​សារ​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក៏បាន​ព្រមាន​ចាប់ខ្លួន​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​(​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) ដែល​ត្រូវបាន​ដកចេញ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​កាលពី​ថ្ងៃទី​៩ ធ្នូ ឲ្យ​បញ្ឈប់​សកម្មភាព​បំផុស បំផុល​និង​បោក​ប្រាក់​ប្រជាជន​នៅ​តំបន់​អភិវឌ្ឍន៍​ជ​ម្រុ​ក​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់​បើ​មិន​ចង់​ជាប់គុក​ទេ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដាំ​ទៅ​លោក ចាន់ យ៉េត ឲ្យ​ដកខ្លួន​ឲ្យ​ឆ្ងាយ​អំពី​រឿង​ដីធ្លី​នៅ​ភូមិ​ជង្រុក​និង​ការបោកប្រាស់​អ្នកដទៃ​នៅ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​បើ​មិន ចង់​សមត្ថកិច្ច​ចាប់ខ្លួន​។​សម្ដេច​ថ្លែងថា​៖​ខ្ញុំ​ប្រាប់​ឯកឧត្តម ឱម យ៉ិនទៀង រក​ឯកសារ​ឲ្យ​គ្រប់​បើ ចាន់ យ៉េត មិន​ព្រម​កែ​ទេ​ត្រូវ​ចាប់ខ្លួន ចាន់ យ៉េត ភ្លាម ,​ហើយ​បង្ហាញ​ភ័ស្ដុ តាង​បញ្ជាក់ប្រាប់​ទៅ​ថា​អ្នកឯង​បោកប្រាស់​គេ​អី​ខ្លះ​រហូត​ប្រាប់ថា​បានមក​ធ្វើការ​គៀក​នាយករដ្ឋមន្ដ្រី និង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ។ សម្តេច​ក៏បាន​បញ្ជាក់ទៀតថា​អ្នក​ដែល ពាក់ព័ន្ធ​ជាមួយ ចាន់ យ៉េត ប្រយ័ត្ន​ក្រែង​គេ​ចាប់​ដោយ ។​

​សម្ដេច​តេ​ជោ​បាន​អះអាងថា​ជម្លោះដីធ្លី​នៅ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​មាន​អ្នកពាក់ព័ន្ធ​ច្រើន​ប៉ុន្ដែ​មួយចំនួន​បាន​ដកខ្លួន​ចេញ​ខណៈ​លោក ចាន់ យ៉េត មិន​ព្រម​ដកខ្លួន ទើប​សម្ដេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដកតំណែង​ចេញពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​តែម្ដង​មិនអាច​ទុក​ឲ្យ​នៅ​បែបនេះ​បានទេ​។​
​សម្ដេច​ក៏បាន​ផ្ដាំ​ទៅ​លោក ចាន់ យ៉េត និង​បក្ខពួក​ទៀតថា​កុំ​គិតថា​ធ្វើ​អ្វី​និយាយ​អ្វី​សម្ដេច​មិនដឹង​នោះ​ពោល​គ្រាន់តែ​សម្ដេច​មិនទាន់​បញ្ចេញ​តែប៉ុណ្ណោះ​ព្រោះ​ការយក​ឈ្មោះ របស់​នាយករដ្ឋមន្ដ្រី​ទៅ​បោកប្រាស់​គេ​បែបនេះ​គឺ​ខុស​ធ្ងន់​ខ្លាំងណាស់​។​

​នៅក្នុង​ឱកាស​នោះដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន​ក៏បាន​លើកឡើង​ជាថ្មី​ម្តងទៀត​យ៉ាង​ដាច់អហង្ការ​ថាស​ម្ដេច​មិន​អត់ឱន​ចំពោះ​អ្នក​ដែល​ប្រមាថ​ភរិយា​និង​កូន​របស់​សម្ដេច​ថា ជា​កូន​និង​ប្រពន្ធ​របស់​មេដឹកនាំ​វៀតណាម​ឡើយ​ព្រោះនេះ​ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​គ្រួសារ​សម្ដេច​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​សម្ដេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី គឺជា​ភរិយា​របស់​តែមួយគត់​ធ្លាប់​កម្សត់កម្រ​នឹង​គ្នា​តាំង​ថ្ងៃ​រៀបការ​ដោយ​ការចាប់​គូ​ផ្គូរ​ផ្គង់​របស់​ពួក​អង្គការ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​សម្ដេច​តេ​ជោ​បាន​រំឭកថា ក្នុង​ថ្ងៃទី​២៩ ខែធ្នូ​នេះ​ជា​ខួប​លើក​ទី​៤៥ ហើយ​ដែល​សម្ដេច​បានទទួល​សំបុត្រ​ពី​អង្គការ​ឱ្យទៅ​កន្លែង​រៀបការ ។ ខ្ញុំ​ការ​សម័យ ប៉ុល ពត​គឺ​លំបាក ណាស់​អត់​មា​នរក​ពេលា អត់​មាន​អាចារ្យ​ទេ ។ សម្ដេច​តេ​ជោ​បាន​ថ្លែង​ទៅកាន់​មិត្តភក្តិ​បរទេស​ទាំងឡាយ​សូមកុំ​យក​រឿងនេះ​ទៅ​លាយឡំ​ជាមួយ​រឿង​នយោបាយ​ព្រោះ​ជា រឿង​ផ្ទាល់ខ្លួន​។​សម្តេច​បន្តថា​៖«​ខ្ញុំ​សុខចិត្ត​កាត់​ដៃ​ខ្លួនឯង​ចោល​បើ​ខ្ញុំ​លើកលែង អត់ឱន​ឱ្យ​អ្នក​ប្រមាថ​ប្រពន្ធ​និង​កូន​របស់ខ្ញុំ​។​ខ្ញុំ​មិនអាច​យោគយល់​បាន មិនអាច​ទទួលបាន និង​មិនអាច​អត់ឱន​ឱ្យបាន​ភាសា​ទាំងបី​នេះ​មានន័យថា​ចប់​ហើយ​» ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular