​ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម និង​លោកជំទាវ ជូន​ពលរដ្ឋ ៩១៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា បាន​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ជូន​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្នុង​ជីវភាព​ចំនួន ៩១៣ គ្រួសារ នៅក្នុង​ក្រុង​ព្រៃវែង នៅ​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សា​ខន ស ខេង ។​

​លោក ស សុខា បាន​មានប្រសាសន៍ថាៈ សម្រាប់​អំណោយ​មនុស្សធម៌ របស់​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ក្រុមការងារ បាន​ចែកជូន ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្នុង​ជីវភាព ទាំង ១៣ ស្រុក ក្រុង ទូទាំង​ខេត្តព្រៃវែង ។ ដោយឡែក ក្នុង​ក្រុង​ព្រៃវែង ក៏​មិន​ខុសពី​ស្រុក​ផ្សេងៗ​ដែរ គឺ​ក្រុមការងារ បាន​ចុះ​ចែករំលែក​ជា​សម្ភារៈប្រើប្រាស់ ពូជស្រូវ គ្រាប់ពូជ​បន្លែ​រួមផ្សំ ជូន​ប្រជាពលរដ្ឋ ដើម្បី​សម្រាល ដល់​ទុក្ខលំបាក​ខ្លះៗ ។ ជាក់ស្តែង នៅ​ក្រុង​ព្រៃវែង​នេះ ដ្បិតថា អង្ករ​មិន​ច្រើនក្តី ប៉ុន្តែ​យើង​បាន​ធ្វើជា​ញឹកញាប់​។ ពិត​ថា អាចមាន​តិច មាន​ច្រើន ក៏ប៉ុន្តែ​នេះ​ជា​កាយវិការ របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ពិសេស​មន្ត្រី​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​មើលរំលង​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ ។​

​លោក ស សុខា បានបញ្ជាក់​ថាៈ “​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ ជា​ខួប​លើក​ទី​២២ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់តាំងពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០២០ បានធ្វើឱ្យ​យើង​មានឱកាស បាន​ជួបជុំគ្នា នៅថ្ងៃនេះ​។ ប្រទេស​យើង មិនមែនជា​អ្នកមាន​ទេ តែ​យើង​មាន​ចិត្តធំ យើង​ជួយ​ប្រទេស​ទី​ម័​រ ឡាវ និង​មី​យាន់​ម៉ា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។ ពេលនេះ លើ​ពិភពលោក មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង ៨០ លាន​នាក់ ប៉ុន្តែ​កម្ពុជា​យើង មាន​ត្រឹមតែ​ជាង ៣០០ នាក់​ប៉ុណ្ណោះ ហើយ​យើង​គ្មាន​អ្នកស្លាប់​ទេ​។ អង្គការ​សុខភាព​ពិភពលោក បានផ្ដល់​ចំណាត់ថ្នាក់ ឱ្យ​ប្រទេស​កម្ពុជា​យើង ជាប់​លេខ​១ ទូទាំង​ពិភពលោក ។ ចំណែក​ប្រទេស ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​គឺ អាមេរិក រហូតដល់​ជាង ៣៣ ម៉ឺន​នាក់ ។ ដូច្នេះ អាមេរិក ក្នុង ១​ថ្ងៃ ស្លាប់​ជាង ១.៥០០​នាក់​។ កម្ពុជា​យើង​កន្លងមក រាជរដ្ឋាភិបាល បាន​ជួយឧបត្ថម្ភ​ជាច្រើន ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ តាម​បណ្តា​រាជធានី​-​ខេត្ត ដូចជា ៖ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ជាដើម​។ ក្នុងនោះដែរ រាជរដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា យ៉ាងច្រើន សម្រាប់​ឧបត្ថម្ភ​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​វិបត្តិ​កូ​វីដ​-១៩”​។​

​លោក​បាន​បន្តទៀតថាៈ ចំពោះ​វិស័យ​អប់រំ ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ ២០១៩-២០២០ ជាប់​ទាំងអស់ ដោយ​មិនបាច់​ប្រឡង ។ នៅសល់​ពេល​ប្រហែល ១​ខែ​ទៀត​ទេ សិស្សានុសិស្ស ត្រូវ​ចូល​សិក្សា នៅតាម​សាកលវិទ្យាល័យ​នានា ខណៈ​សាលារៀន​រដ្ឋ និង​ឯកជន នឹងត្រូវ​បើក​ឱ្យចូល​រៀន ឆ្នាំ​សិក្សា​ថ្មី​វិញ ។ ដូច្នេះ​សូម​ប្អូនៗ ក្មួយៗ ដែល​ត្រូវ​ចូលរៀន​ត្រៀម​។ ជាមួយគ្នានេះ លោក ស សុខា សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ថែរក្សា​សុខភាព ។ យើង​មាន​លុយ យើង​អាច​ទិញ​អ្វីៗ​បាន ប៉ុន្តែ​សុខភាព មិនអាច​ទិញ​បានទេ​៕/V​

ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម និង​លោកជំទាវ ជូន​ពលរដ្ឋ ៩១៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​

ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម និង​លោកជំទាវ ជូន​ពលរដ្ឋ ៩១៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​

ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម និង​លោកជំទាវ ជូន​ពលរដ្ឋ ៩១៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​

ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម និង​លោកជំទាវ ជូន​ពលរដ្ឋ ៩១៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​

ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម និង​លោកជំទាវ ជូន​ពលរដ្ឋ ៩១៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​

ប្រគល់​អំណោយ​សម្តេច​ក្រឡាហោម និង​លោកជំទាវ ជូន​ពលរដ្ឋ ៩១៣ គ្រួសារ ក្នុង​ក្រុង​ព្រៃវែង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular