ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន ទទួលអំណោយ ពីឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជូនដល់បញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
អំណោយទាំងនោះ មានដូចជាៈ ទឹកត្រីចំនួន ៦.០០០ ដប ទឹកស៊ីអ៊ីវចំនួន ៦.០០០ ដប ទឹកសំលាប់មេរោគ ចំនួន ១.០០០ដប និងថវិកាចំនួន ២ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។
ក្នុងនាមកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ ចំពោះសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ លោកបានចាត់ទុកថាៈ អំណោយដ៏ថ្លៃថ្លានេះ ជាទឹកចិត្តដ៏សប្បុរស និងជាការចែករំលែក ដ៏មានសារៈសំខាន់ ដើម្បីចូលរួមគាំទ្រ ដល់កងទ័ព ក្នុងការដោះស្រាយ សេចក្តីត្រូវការផ្សេងៗ របស់អង្គភាព៕/V