Home ព័ត៌មានជាតិ នយោបាយ សម្ដេច​តេ​ជោ​...

សម្ដេច​តេ​ជោ​: កម្ពុ​ជាមាន​ច្រកទ្វារ​បី​ដើម្បី​ទៅរក​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩

ដោយ​: លីន​ណា / ភ្នំពេញ​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ទាក់ទង​នឹង​វ៉ាក់សាំង​ប្រឆាំង​ជ​ងឺ​កូ​វីដ​១៩​ថា កម្ពុ​ជាមាន​ច្រកទ្វារ​បី​ដើម្បី​ទៅរក​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ហើយ​គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃទី​២៨​ម្សិលមិញ បើ​សរុប​ជា​ដុល្លារ​មាន​ប្រមាណ​៥៥​លាន​ដុល្លារ​។ សម្ដេច​តេ​ជោ​បញ្ជាក់​ឡើងវិញ​សម្ដេច​មិនបាន​រៃអង្គាស​ទេ តែ​នេះ​គឺជា​ការបរិច្ចាគ​ដោយ​សប្បុរស​។​

​ថ្លែង​ក្នុង​សារ​ពិសេស​ទៅកាន់​ជនរួមជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា “​ច្រកទ្វារ​ដើម្បី​ទៅរក​វ៉ាក់សាំង គឺមាន​ទ្វារ​បី​”​។ ច្រកទ្វារ​១. តាមរយៈ​កូ​វ៉ា​ក់​ដែលមាន​សមាជិក​រហូត​ទៅដល់​៩២​ប្រទេស​។ យើង​ត្រូវ​ទិញ​តាម​ច្រក​នឹង ដោយ​ការផ្ដល់​ជំនួយ​របស់គេ​មាន​២០​ភាគរយ​នៃ​ចំនួន​មនុស្ស​ដែល​ស្មើនឹង​៣,២​លាន​នាក់ ។​ក្នុងនេះ​យើង​ត្រូវ​បដិភាគ​៥​ភាគរយ ប៉ុន្តែ​តម្រូវការ​របស់​យើង ដើម្បី​ឲ្យ​សាំ​នៅក្នុង​សហគមន៍ គឺ​តម្រូវ​ការចាក់​លើស ៨០​ភាគរយ​។ យើង​ត្រូវ​ការចាក់​ក្នុង​រង្វង់ ១២,៨​លាន​នាក់ ឬ​១៣​លាន​នាក់​។ អ៊ីចឹង​យើង​ត្រូវ​ការទិញ​បន្ថែម​។ ច្រកទ្វារ​ទី​២. ក្រៅពី​តាមរយៈ​កូ​វ៉ា​ក់ យើង​នឹង​ពិភាក្សា​ជា​ទ្វេភាគី ឬ​ពហុភាគី ដើម្បី​រក​ជំនួយឥតសំណង និង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុងតម្លៃ​សមរម្យ​។ ច្រកទ្វារ​ទី​៣. យើង​ច​ចារ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​។​

​សម្ដេច​តេ​ជោ​បាន​បន្ថែមថា បញ្ហា​កំពុងតែ​ចោទឡើង គឺ​ស្ថិត​នៅត្រង់ថា នៅលើ​ពិភពលោក ទាំង​វ៉ាក់សាំង​ចិន វ៉ាក់សាំង​អាម៉េរិក ទាំង​វ៉ាក់សាំង​អង់គ្លេស វ៉ាក់សាំង​ដែល​កំពុង​ប្រើ​រាល់ថ្ងៃ អត់​ទាន់​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​។​

​សម្ដេច​តេ​ជោ​បញ្ជាក់ថា “​ខ្ញុំ​អត់​ត្រូវ​ការយក​ជីវិត​ប្រជាជន​កម្ពុ​ជាណា​ម្នាក់​មក​ពិសោធន៍​ថ្នាំ​ឲ្យ​អ្នកណា​ទេ​។ បើ​មិនទាន់មាន​ការទទួលស្គាល់​ជាក់លាក់​ពី​អង្គការ​សុខភាព​ពិភពលោក​ទេ គឺ​មិន​ទិញ​ទេ​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular