ដោយៈ ទេព មង្គល / ភ្នំពេញៈ អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) ប្រចាំនៅស្រុកសៀមប៉ាង បានបង្កើនការដាក់ចំណី ឲ្យសត្វត្មាតស៊ី ក្នុងមួយខែ ៤ លើក ក្នុងបំណងអភិរក្ស ដើម្បីឲ្យពួកវា ដែលមានចំនួនប្រមាណជិត ១០០ ក្បាល រស់នៅក្នុងតំបន់ព្រៃអភិរក្ស សៀមប៉ាង ក្នុងឃុំព្រែកមាស និងឃុំថ្មកែវ បានរស់នៅក្នុងតំបន់នេះ និងបានបន្តពូជយូរអង្វែង តទៅទៀត ។
លោក សូខន រិទ្ធិគុន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អមដំណើរដោយលោក អេង ភិរុង ប្រធានមន្ទីរបរិស្ថានខេត្ត រួមនឹងលោក ចន ណាថាន់ ម្ចាស់ជំនួយ និងជានាយកគ្រប់គ្រងអង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) និងលោក សំ ប៊ុនធិន អភិបាលរង ស្រុកសៀមប៉ាង បានអញ្ជើញទស្សនា និងចូលរួម ក្នុងសកម្មភាពផ្តល់ចំណីសត្វត្មាត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ។
មន្ត្រីអភិរក្សសត្វស្លាប ប្រចាំនៅអង្គការ ជីវិតសត្វស្លាបអន្តរជាតិ បានឲ្យដឹងថាៈ ការដាក់ចំណីឲ្យសត្វត្មាត ស៊ីបែបនេះ គឺដើម្បីថែទាំ និងអភិរក្សសត្វត្មាត ឲ្យនៅគង់វង្ស ក្នុងព្រៃអភិរក្ស និងដើម្បីកុំឲ្យវា បម្លាស់ទីទៅរស់នៅ ក្នុងតំបន់ផ្សេង ម្យ៉ាងខ្លាចត្រូវគេសម្លាប់វាផុតពូជ ព្រោះយើងខំធ្វើការអភិរក្ស ជាយូរមកហើយ។
សូមបញ្ជាក់ថាៈ សត្វត្មាត បច្ចុប្បន្ននេះ ពេលដាក់ចំណីឲ្យស៊ីម្តងៗ គេសង្កេតឃើញមាន ចំនួនចាប់ពី ៨០ ទៅ ៩០ ក្បាលតែប៉ុណ្ណោះ ។ នៅពេលក្រុមសត្វត្មាត កំពុងស៊ីចំណីនោះ គេក៍សង្កេតឃើញមាន ក្រុមសត្វត្មាតភ្លើង និងត្រយ៉ងយក្ស មួយចំនួនផងដែរ ដែលវារស់នៅក្នុងតំបន់ព្រៃអភិរក្ស នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕/V
លោក សូខន រិទ្ធិគុន , លោក អេង ភិរុង , លោក ចន ណាថាន់ និងលោក សំ ប៊ុនធិន បានអញ្ជើញទស្សនា និងចូលរួម ក្នុងសកម្មភាពផ្តល់ចំណីសត្វត្មាត
លោក សូខន រិទ្ធិគុន , លោក អេង ភិរុង , លោក ចន ណាថាន់ និងលោក សំ ប៊ុនធិន បានអញ្ជើញទស្សនា និងចូលរួម ក្នុងសកម្មភាពផ្តល់ចំណីសត្វត្មាត
អង្គការជីវិតសត្វស្លាបអន្តរជាតិ បង្កើនការផ្តល់ចំណីបន្ថែម ដល់សត្វត្មាត
អង្គការជីវិតសត្វស្លាបអន្តរជាតិ បង្កើនការផ្តល់ចំណីបន្ថែម ដល់សត្វត្មាត