គ្រាន់តែ​មិនចេះ​រាប់​លេខ កុមារី​អាយុ ៤ ឆ្នាំ​ម្នាក់​ត្រូវ​មិត្ត​ប្រុស​របស់​ម្តាយ​វ៉ៃ​បែក​ឈាម​ពេញ​ខ្លួន​

1489
ចែករម្លែក
  • 3
    Shares

​ឃើញ​រូបភាព​ទាំងនេះ​ពិតជា​គួរឱ្យ​ស្លុតចិត្ត​ណាស់ ខណៈ កុមារី​វ័យ ៤ ឆ្នាំ​ដ៏​គួរឱ្យ​អាណិត​នេះ ត្រូវ​មិត្ត​ប្រុស​របស់​ម្តាយ​នាង​វ៉ៃ ១៥ ខ្សែក្រវាត់​បែក​ឈាម​ពេញ​ខ្លួន​។

​បុរស​ចិត្តឃោរឃៅ​ដែលមាន​ឈ្មោះថា បា​ក្រាម (Bakhram) អាយុ ២០ ឆ្នាំ បាន​វ៉ៃ​ធ្វើបាប កុមារី​រងគ្រោះ​ដល់​ថ្នាក់​នេះ “​ដោយសារតែ​នាង​មិនចេះ​រាប់​ពី​លេខ​ពី ១ ដល់​លេខ ៥” នៅពេល​បង្រៀន​ឱ្យ​នាង​រាប់​។

​កុមារី​រងគ្រោះ​បាន​រងរបួស​បែក​ឈាម​ត្រង់​ក្បាល ខ្នង ទ្រូង ពោះ និង​ដៃ​គួរឱ្យ​អាសូរ ជា​ពន់ពេក​។ ជន​កំណាច​ដែល​មកពី​ប្រទេស​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​ខាងលើនេះ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន នៅ​ទីក្រុង​ក្រា​ស្នូ​យ៉ា​ស (Krasnoyarsk) ប្រទេស​រុស្ស៊ី និង​ជាប់ចោទ​ពីបទ​ធ្វើ​ទារុណកម្ម​កុមារ ដោយ​ប្រឈម​ការជាប់​ពន្ធនាគារ ៧ ឆ្នាំ​។ ជននេះ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​ទារុណកម្ម កុមារី​រងគ្រោះ​មែន​។

​ជននេះ​ប្រាប់​ប៉ូលិស​ស៊ើបអង្កេត​ថា មុនពេល​យក​ខ្សែក្រវាត់​វ៉ៃ​នាង ខ្លួន​បាន​វាត់​នាង​ជាច្រើន​ខ្វាប់ នឹង​ខ្សែ​ឆ្នាំង​សាក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។ ហើយ​ម្តាយ​កុមារី​រងគ្រោះ​ឈ្មោះ ម៉ា​រៀ បូ​ឡូ​ណូ​ហ្គូ​វ៉ា (Maria Belonogova) អាយុ ៣១ ឆ្នាំ​ដែល​ត្រូវជា​មិត្តស្រី​របស់ខ្លួន​ក៏​ឃើញ​ការវាយដំ​នេះដែរ តែ​មិនបាន​និយាយ​អ្វី​ទាំងអស់​។​

​ទោះជា​យ៉ាងណា ម្តាយ​កុមារី​រងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា នាង “​ខ្លាច​ពេក​” ទើប​មិន​ហាន ចូល​ឃាត់​ជួយ​កូនស្រី ដោយ​ខ្លាច​ជនឃោរឃៅ​វ៉ៃ​ទាំង​នាង​ដែរ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម