ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយការិយាល័យពេទ្យសត្វស្រុកកំពង់លែង ចុះផ្សព្វផ្សាយណែនាំ និងចែកលិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០២១ ដល់អាជីវករនៅក្នុងស្រុកកំពង់លែង។
ការចុះផ្សព្វផ្សាយណែនាំ និងចែកលិខិតអនុញ្ញាតធ្វើអាជីវកម្មធ្វើឡើង នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០នេះ ក្រុមការងារ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការណ៍ជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងពេទ្យសត្វស្រុកកំពង់លែង ចុះផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០២១ ដល់អាជីវករ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕