Home ហោរាសាស្ត្រ ហោរាសាស្ត្រ ប...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​កិច្ចការងារ​បើ​លោកអ្នក​មានការ​ព្យាយាម​នោះ​តែងមាន​ការរីកលូតលាស់​ទៅមុខ​យ៉ាង​ល្អ​ប្រពៃ​និង​អ្នកខ្លះ​អាច​ទទួលដំណឹង​ល្អ​ក្នុង​ការឡើង​តំណែង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​
​រីឯ​សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ហេតុនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​ការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​ប៉ុន្មាន​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការ​ណាត់ជួប​ឬ​មានការ​ចរចា​ទៅលើ​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតមាន​ជានិច្ច​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ទាំង​នៅក្បែរ​ឬ​ពី​ចម្ងាយ​ក្តី​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ល្អប្រសើរ​ហើយ​អាច​សម្រុក​ការងារ​ពេញទី​ផងដែរ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​ក្នុងការ​ចាត់ចែង​ការងារ​តូចធំ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ជាទី​កក់ក្តៅ​ខ្លះៗ​ដែរ​។
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​បញ្ហា​រដិបរដុប​ច្រើន​និង​ពិសេស​បញ្ហា​អាក្រក់​តាម​យាយី​មួយចំនួន​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​បញ្ហា​ការធ្វើដំណើរ​ពិសេស​ឧប្បត្តិហេតុ​ណាមួយ​យាយី​។​ក្រៅពីនេះ​ក៏​ឱ្យ​ប្រយ័ត្ន​រឿង​រាវ​ចូលមក​នាំ​ពិបាក​ដោះស្រាយ​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​បញ្ហា​បាត់​របស់របរ​តែម្តង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​លូតលាស់​ទៅមុខ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ឡើង​មួយៗ​ហើយ​និង​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រសើរ​ឡើងវិញ​បើទោះបី​មាន​ជម្លោះ​ហើយ​ថ្មីៗ​ក្តី​៕

ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​អារម្មណ៍​ភ្លឺ​ថ្លា​និង​ពិសេស​អាច​ទទួលដំណឹង​ល្អ​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​ការរស់នៅ​ពិសេស​ក្នុង​គ្រូ​សារបើ​មាន​ជម្លោះ​វិវាទ ហើយ​យក​ឱកាស​នេះ​ធ្វើការ​ដោះស្រាយ​ជាការ​ប្រសើរ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​អាច​បែរមក​ល្អូកល្អិន​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ដែរ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ឃើញថា​មានការ​ចម្រើន​ឈានទៅ​មុខ​ផងដែរ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ជាក់​ជាពុំខាន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​ទើប​ឆ្លង​ផល​លំបាក​មួយចំនួន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ខ្សត់ខ្សោយ​ក្នុ្ង​ង​ការរកចំណូល​បន្តិច​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ងាយ​មាន​ជម្លោះ​ថែមទៀត ដូចនេះ​គួរ​យក​ភាពខន្តី​ដាក់ខ្លួន​ឱ្យបាន​ច្រើន​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​លោកអ្នក​មិន​គប្បី​ចេញមុខ​ចេញ​មាត់​ក្នុង​ការធ្វើ​អ្វីមួយ​ឡើយ​ព្រោះ​ផល​អាក្រក់ៗ​នោះ​មាន​ច្រើន​តាម​ក្រោយ​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​តែ​រឿង​រាវ​អំពល់ទុក្ខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular