Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ផ្...

រថយន្ត​ដឹក​ផ្លែ​ឈើបុក​ត្រាក់ទ័រ​ដឹកស្រូវ​ពីក្រោយ​ស្លាប់​មនុស្ស​ម្នាក់​និង​របួស​ម្នាក់​នៅ​ស្រុក​ពួក​

ដោយ​:​បាយ័ន​/​សៀមរាបៈ រថយន្ត​ដឹក​ផ្លែឈើ​១​គ្រឿង បាន​បុក​គ្នា​ជាមួយ​ត្រាក់ទ័រ​ដឹកស្រូវ​ពីក្រោយ​បណ្តាលឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នេះ​នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំនុច​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀ​បរាប ។​

​នគរបាល​ចរាចរណ៍​ស្រុក​ពួក​បាន​និយាយថា​រថយន្ត​ម៉ាក​តួ​រី​ស​ពណ៌​លឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2R 67.02 (​ដឹក​ផ្លែឈើ​) ជិះ​គ្នា​០៣​នាក់ បើកបរ​ដោយ​ឈ្មោះ សេង ជាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ចេក ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មុខរបរ​ដឹក​ផ្លែឈើ​បាន​រងរបួស​ស្រាល ខណៈពេល​បើកបរ​ទៅបុក​ត្រាក់ទ័រ​ពីក្រោយ ដែល​បំរុង​ឈប់​បណ្តាល​អោយស្លាប់​ជនរងគ្រោះ​ឈ្មោះ​សូ នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា (​ត្រូវជា​ប្រពន្ធ​) ក្នុងពេលនោះ​ត្រាក់ទ័រ​បាន​បើកបរ​ទៅ​បាត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular