ដោយៈសុផល/ភ្នំពេញ៖ ភោជនីយដ្ឋានជប៉ុន BBQ Japanese Yakiniku Garden Tokyo គឺជាយីហោនៃភោជនីយដ្ឋានខ្នាតអន្តរជាតិដែលមានស្តង់ដារខ្ពស់ទើបនឹងបើកថ្មីនៅក្នុង អគារ 313 Quayside។ អាគារពាណិជ្ជកម្មមួយនេះគឺស្ថាបនា និងគ្រប់គ្រងដោយហុងកុងលែន (HKL) ដែលមានបម្រើជូនដូចជា អាហារ និងភេសជ្ជៈ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ដែលនៅចំចន្លោះវត្តឧណ្ណាលោម និងព្រះបរមរាជវាំង។
អ្នកគ្រប់គ្រងទូទៅលោកTakayuki Hiramatsuបានមានប្រសាសន៍ថា៖ភោជនីយដ្ឋាន Yakiniku ឬ ភោជនីយដ្ឋានសាច់អាំងបែបប្រពៃណីជប៉ុន ដើមឡើយគឺយកលំនាំតាមសាច់អាំងបែបកូរ៉េ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ ជនជាតិជប៉ុនបានកែច្នៃមុខម្ហូបទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ រាប់បញ្ចូលទាំងការនិយមប្រើប្រាស់សាច់គោដែលមានគុណភាពខ្ពស់ប៉ុណ្ណោះ។ ជាការពិតណាស់លោក Hiramatsu បានបញ្ជាក់ទៀតថា ភោជនីយដ្ឋានរបស់លោកគឺ ផ្តល់ជូននូវបទពិសោធន៍នៃការញាំសាច់អាំងបែបសាច់អាំងបែបជប៉ុនជាមួយរសជាតិដ៏ពិសេស និងមានតែមួយគត់ ដែលប្រជាជនកម្ពុជាមិនទាន់បានស្គាល់។
លោក Hiramatsu បានបន្តថា« នៅពេលដែលក្រុមការងារយើងបានមកទស្សនកិច្ចកាលពី ៣ឆ្នាំមុន យើងបានសង្កេតឃើញថា ប្រជាជនកម្ពុជាមិនមានទម្លាប់ញាំសាច់គោដែលមានគុណភាពខ្ពស់នោះទេ។ ខ្ញុំយល់ពីអារម្មណ៍មួយនេះ ពីព្រោះកាលពីខ្ញុំកំពុងតែពេញវ័យ សាច់គោគឺមានតម្លៃថ្លៃណាស់។ មធ្យោបាយតែមួយគត់ដែលគ្រួសាររបស់ខ្ញុំអាចទទួលទានសាច់គោដែលមានគុណភាពខ្ពស់បែបនេះគឺមានតែទៅញាំនៅ ភោជនីយដ្ឋានYakiniku។ដូចទៅនឹងស្ថាបនិករបស់យើង ខ្ញុំជឿជាក់ថាប្រជាជនកម្ពជាទាំងអស់សមនឹងទទួលបាននូវសាច់គោដែលមានគុណភាពខ្ពស់និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ជនជាតិជប៉ុន ចាប់តាំងពីភាពយកចិត្តទុកដាក់ភាពរស់រាយរាក់ទាក់ និងភាពស្រស់ស្រាយនៃបុគ្គលិករបស់យើង។គោលដៅរបស់យើងគឺផ្តល់នូវការធានាទុកចិត្តទៅកាន់រាល់អតិថិជនថាពួកគេនឹងចាកចេញជាមួយនឹងស្នាមញញឹមនិងភាពពេញចិត្ត»។
ដើម្បីធានាបានថាសាច់គោពិតជាមានគុណភាពខ្ពស់ លោក Hiramatsu បាននាំចូលនូវសាច់គោបន្ទះដែលល្អជាងគេ ពីសហរដ្ឋអាមេរិច និងប្រទេសអូស្ដ្រាលី រួមជាមួយសាច់គោបន្ទះ Wagyu ពីប្រទេសជប៉ុនផងដែរ។ គ្រប់មេចុងភៅទាំងអស់គឺត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសនៃការកាត់សាច់ជាបន្ទះៗ ដើម្បីផ្ដល់ជូននូវបន្ទះសាច់ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាពិសេស។
ដើម្បីទទួលបានការយល់ដឹងទូទៅពីអ្វីដែលភោជនីយដ្ឋានផ្ដល់ជូន, លោក Hiramats លើកទឹកចិត្តអតិថិជនឱ្យសាកភ្លក់នូវរសជាតិនៃ សាច់អណ្ដាតគោ សាច់ចំឡកនិងឆ្អឹងជំនីខ្លីៗ រួមបន្ថែមនូវស្រាស៊ូជូ ១កែវផងដែរ។ នៅក្នុងប្រពៃណីនៃម្ហូបជប៉ុន សាច់អាំងជាធម្មតាគឺត្រូវបានគេនិយមញាំដោយមានរោយអំបិល និងក្រូចឆ្មា ឬក៏ញាំជាមួយទឹកជ្រលក់ពិសេសដែលធ្វើឡើងខុសៗគ្នាទៅតាមរូបមន្តរបស់ភោជនីយដ្ឋាន Yakiniku នីមួយៗ។ទឹកជ្រលក់ដែលបង្កើតឡើងពីក្រុមការងារនៃភោជនីយដ្ឋានBBQ Japanese Yakiniku Garden Tokyo ត្រូវបានកែសម្រួលទៅតាមចំណង់ចំណូលនៅក្នុងស្រុក សម្រាប់រសជាតិផ្អែម និងជូរ។
មានទីតាំងនៅជាន់ទី៣ នៃ អគារ 313 Quayside ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo អាចឲ្យអតិថិជនមើលទេសភាពនៃមាត់ទន្លេ នាពេលថ្ងៃនិងពេលរាត្រី។ ភោជនីយដ្ឋានអាចទទួលភ្ញៀវរហូតដល់ ១២០នាក់ ជាមួយផ្ទៃក្រឡាទំហំប្រមាណជាង៤៥០ម៉ែត្រការ៉េ។ អតិថិជនអាចធ្វើការកក់តុបានតាមរយៈទំព័រហ្វេសបុករបស់ភោជនីយដ្ឋានផ្ទាល់ សម្រាប់ តុធម្មតាដែលត្រូវបានរចនាឡើងដោយបញ្ចូលគ្នារវាងរចនាបទជប៉ុន និងអឺរ៉ុប ឬក៏អាចធ្វើការកក់ដោយឥតគិតថ្លៃលើបន្ទប់ វីអាយភី ៤បន្ទប់ និងបន្ទប់ផ្ទាល់ខ្លួន ៣បន្ទប់ ដែលផ្ដល់ជូននូវភាពឯកជន និងទស្សនីយភាពដ៏អស្ចារ្យនៃដងវិថីនៅខាងក្រោម។
លើសពីនេះ លោក Hiramatsu ជឿជាក់ថាភោជនីយដ្ឋានរបស់គាត់ជាភោជនីយដ្ឋានដំបូងនៅក្នុងទីក្រុងភ្នំពេញ ដែលប្រើប្រាស់នូវប្រព័ន្ធហ្គាសសម័យថ្មី និងប្រព័ន្ធធ្យូងអាំងដែលភាពច្នៃប្រឌិត ដែលអនុញ្ញាតឲ្យអតិថិជនអាចកំណត់កម្រិតកម្ដៅដោយការគ្រប់គ្រង់លំហូរនៃខ្យល់។ ប្រព័ន្ធនេះគឺបានរចនាឡើងជាមួយបំពង់ខ្យល់ដែលស្រូបផ្សែង នៅខាងក្រោមកម្រាលឥដ្ឋ ដែលអនុញ្ញាតឲ្យអតិថិជនរីករាយជាមួយសាច់អាំងបែបជប៉ុន ដោយពុំមានក្លិនជាប់ខ្លូនទៀតនោះឡើយ។
នាពេលបច្ចុប្បន្ននេះ ភោជនីយដ្ឋាននេះបើកដំណើរការ ពីម៉ោង៥:០០ ល្ងាច ដល់ម៉ោង ១១:៣០ នាទីយប់។ នាពេលខាងមុខលោក Hiramatsuក៏មានគម្រោងក្នុងការបើកដំណើរការនាពេលថ្ងៃត្រង់ដើម្បីបម្រើដល់ពេលសម្រាករបស់បុគ្គលិកការិយាល័យសម្រាប់អាហារពេលថ្ងៃត្រង់។គាត់ក៏ចង់ចាប់ផ្ដើមប្រើប្រាស់សាច់គោដែលគុណភាពខ្ពស់ពីកសិករនៅក្នុងស្រុក ខណៈពេលដែលកំពុងពង្រីកមុខម្ហូបបន្ថែម ដើម្បីឱ្យមានការរួមបញ្ចូលបន្លែទៅតាមរដូវកាលបន្ថែមទៀតផងដែរ រួមផ្សំជាមួយនឹងការអាំងសាច់គោបែបនៅផ្ទះ (Home Style Beef) ស៊ុបដំឡូង (Potato Stew) និង សាច់មាន់បំពង (Deep-Fried Chicken) ដែលសុទ្ធសឹងជាចំណូលចិត្តរបស់ប្រជាជនជប៉ុន ។ យោងតាមប្រសាសន៍លោក Hiramatsu ខណៈពេលដែលភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ជាភោជនីយដ្ឋានសាច់អាំងដំបូងគេ ចក្ខុវិស័យរបស់យើងគឺតែងតែផ្ដល់ជូនដល់ប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏សំបូរបែបនៃអាហារជប៉ុនពិតៗនិងមានគុណភាពខ្ពស់៕ph