Home ព័ត៌មានអន្តរជាតិ លោកស្រី​ហារី​...

លោកស្រី​ហារី​ស​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ចំពោះ​មុខការ​មេ​រ៉ា ហើយ​ជំរុញ​សាធារណជន​ឱ្យ​ជឿជាក់​លើ​ដំណើរ​ចាក់​ថ្នាំ​បង្ការ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​ជិត​ចូល​កាន់តែ​ណែ​ង​របស់​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​​អង្គារ​ទី​២៩​ធ្នូ​និង​ជំរុញ​ឱ្យ​សាធារណជន​មាន​ការជឿ​ទុកចិត្ត​លើ​ដំណើរការ​នេះ​ខណៈ​លោកស្រី​បាន​បង្ហាញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​សហគមន៍​អាម៉េរិក​-​អាហ្វ្រិក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​នៅ​តាម​មន្ទីរ​​ពេទ្យ​អាម៉េរិក​។​

​លោកស្រី​ហារី​ស​បាន​ទទួល​ថ្នាំ​បង្ការ​ដូសទី​មួយ​ក្នុងចំណោ​មដូស​ចំនួន​ពីរ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អាម៉េរិក ដែល​ស្ថិត​នៅក្នុង​តំបន់​មួយ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី​ដែល​មាន​ប្រជាជន​អាម៉េរិកាំង​អាហ្វ្រិក​​ច្រើន​រស់នៅ​។​

​សហគមន៍​អាហ្វ្រិក​-​អាម៉េរិក​ទូទាំងប្រទេស​បាន​មើលឃើញ​ពី​កម្រិត​ខ្ពស់​នៃ​ការស្លាប់​និង​ជំងឺ​ទាក់ទង​នឹង​កូវី​ដ​១៩​ខណៈពេល​ដែល​ការស្ទង់មតិ​ក៏​បាន​បង្ហាញ​ដែរ​ថា​ពួកគេ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​​ស្ទាក់ស្ទើរ​បំផុត​ក្នុង​ការចាក់​វ៉ាក់សាំង​។​

​បន្ទាប់ពី​ទទួល​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​អាម៉េរិក​Moderna លោកស្រី​បាន​និយាយថា “​ដូច្នេះ​ខ្ញុំ​ចង់​រំលឹក​ប្រជាជន​ថា​សិទ្ធិ​ក្នុង​សហគមន៍​របស់​អ្នក​គឺជា​កន្លែង​ដែល​អ្នក​អាច​ចាក់​វ៉ាក់សាំង​បាន​និង​​ជា​កន្លែង​ដែល​អ្នកនឹង​ទទួល​វ៉ាក់សាំង​ពី​មនុស្ស​ដែល​អ្នក​ធ្លាប់​ស្គាល់​។ ដូច្នេះ​ខ្ញុំ​ចង់​រំលឹក​ប្រជាជន​ថា​សូម​ពួកគេ​ជឿជាក់​លើ​ប្រភព​ជំនួយ​ហើយ​នោះ​ជា​កន្លែង​ដែល​ពួកគេ​នឹង​អាច​ទៅ​ចាក់​វ៉ាក់សាំង​បាន​”​។​

​លោកស្រី​ហារី​សនឹង​ក្លាយជា​អនុ​ប្រធានាធិបតី​អាម៉េរិក​ស្បែក​ខ្មៅ​កូនកាត់​ឥណ្ឌា​ដំបូង​គេ នៅពេល​លោកស្រី​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា​ក៏ដូចជា​ស្ត្រី​ដំបូង​ដែល​កាន់​តួនាទី​នេះ​ផង​ដែរ​។ ស្វាមី​របស់​លោកស្រី ឈ្មោះ ដូក អេម​ហូ​ហ្វ ក៏​ទទួល​ថ្នាំ​បង្ការ​ផងដែរ​។​

​សហរដ្ឋ​អាម៉េរិក​បាន​ចុះបញ្ជី​ករណី​ឆ្លង​ចំនួន ១៩,៣ លាន​នាក់​និង​ស្លាប់​ជាង ៣៣៥.០០០ នាក់​ទាក់ទង​នឹង​វីរុស​កូរ៉ូណា ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅលើ​ពិភពលោក​៕

​លោកស្រី​ហារី​ស​ចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular