Home ព័ត៌មានសំខាន់ៗ ការសាងសង់​ស្ត...

ការសាងសង់​ស្តា​ត​ថ្មី​ឈានដល់​ដំណាក់កាល​រៀបចំ​បណ្តាញ​ទូរគមនាគមន៍

ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ​មន្ត្រី និង​អ្នកជំនាញ​បច្ចេកទេស​ក្រសួង ទៅ​ទស្សនកិច្ច​នៅ ការដ្ឋាន​សាងសង់ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​សិក្សា រៀបចំ​ត​ភ្ជាប់​បណ្តាញ ទូរគមនាគមន៍​។

​លោក ជា វ៉ាន់​ដេ​ត បាន​ដឹកនាំ​មន្ត្រី និង​អ្នកបច្ចេកទេស​ក្រសួង ទៅ​ទស្សនកិច្ច​នៅ​ការដ្ឋាន សាងសង់ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ ចង្វារ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២៩ ម្សិលមិញ ។

​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​តម្រូវការ​នៃ​ការតភ្ជាប់ បណ្តាញ​ទូរគមនាគមន៍ នៅ​ទីតាំង​ពហុ​កីឡដ្ឋាន អគារ​រដ្ឋបាល ភូមិ​កីឡា និង​បរិវេណ​ជុំវិញ ហើយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹងសិក្សា​រួមគ្នា​ជាមួយ​គណៈកម្មាធិការ​ជាតិ អូឡាំពិក និង​គណៈកម្មាធិការ​សាងសង់ ដើម្បី​ត​ភ្ជាប់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក ប្រព័ន្ធ​ចែកចាយ សេវា​អ៊ីនធឺណិត សេវា​ទូរ​សព្ទ បំពាក់​កា​ម៉េ​រា​សុវត្ថិភាព និង បច្ចេកវិទ្យា​ឌីជីថល​ផ្សេងៗ ឱ្យ​គ្រប់គ្រាន់​សម្រាប់​បម្រើ​ដល់​អ្នកទស្សនា និង​ផ្សព្វផ្សាយ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular