ដោយៈ អង្គារហេង / ភ្នំពេញៈ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ តំណាង លោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាល នៅតាមផ្ទះសំណាក់ បន្ទប់ជួល តាមផ្ទះប្រជាពលរដ្ឋ និងតំបន់មួយចំនួន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងណែនាំពីវិធានការ ការពារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌ ជាលទ្ធផល ពុំមានសភាពការ អ្វីកើតឡើង គួរអោយកត់សំគាល់ឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌសែនសុខ ក៍បានណែនាំប្រជាពលរដ្ឋ ត្រូវចេះជួយ សហការ ជាមួយសមត្ថកិច្ច នៅពេលមានហេតុការណ៍ បទល្មើសកើតឡើង ដើម្បីងាយ ស្រួល ដល់សមត្ថកិច្ច ចុះបង្ក្រាបទាន់ពេលវេលា៕/V-PC