​ដាំ​ដើម​ស្វាយ​ភាគច្រើន​ចេះ​ត​គ្នា​ជួប​ហានិភ័យ​ជំនាញ​ក្រុមហ៊ុន​អង្គរ​ហ្គ្រេ​ន​ជួយ​បណ្ដុះបណ្ដាល​

2161
ចែករម្លែក
  • 38
    Shares

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​លោក​វណ្ណ​រិទ្ធី​នាយករង​នៃ​ក្រុមហ៊ុន​អង្គរ​ហ្គ្រេ​ន​បាន​អះអាងថា​ប្រជាពលរដ្ឋ​ដាំ​ដើម​ស្វាយ​ភាគច្រើន​ពិសេស​អ្នក​ដាំ​ស្វាយ​ខុសរដូវ​មិនមាន​បច្ចេកទេស​ហើយ​ចេះ​តៗ​គ្នា​មិន​ច្បាស់លាស់​ពួកគាត់​ជួប​បញ្ហា​ហានិភ័យ​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ផ្សេង​ជួបនឹង​បញ្ហា​ជំងឺ​។ ក្រុមហ៊ុន អង្គរ​ហ្គ្រេ​ន បាន​ជួយ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ ស្តីពី​ការដាំ​ស្វាយ​ខុសរដូវ​កាលពី​ថ្ងៃទី​២៣​ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តបាត់ដំបង​។​

​លោក វណ្ណ រិទ្ធី បាន​លើកឡើងថា កសិក​ដាំ​ស្វាយ​នៅ​កម្ពុជា​បាន​ជួប​នូវ​បញ្ហា​ជាច្រើន ព្រោះ​ការដាំដុះ​របស់​ពួកគាត់​ចេះ​ធ្វើ​តៗ​គ្នា​មិនមាន​ក្បួន​បច្ចេកទេស​ច្បាស់លាស់ ពិសេស​ធ្វើ​ខុសរដូវ​ហ្នឹង បាន​រៀន​តាម​គ្នា ធ្វើតាម​ទម្លាប់ ធ្វើតាម​ការគិត​របស់​ខ្លួនឯង​។​ជួនកាល​ការប្រើប្រាស់​ថ្នាំ​របស់​ពួកគាត់ លើស​កម្រិត លាយ​ផ្សំ​គ្នាច្រើន​មុខ និង​ប្រើ​ថ្នាំ​មិនមាន​ប្រសិទ្ធភាព គឺ​ថ្នាំ​នាំចូល​ដោយ​មិនបាន​ចុះបញ្ជី​ការត្រឹមត្រូវ​ខុសច្បាប់ បូក​ចូលគ្នា​ច្រើន ធ្វើ​ឲ្យ​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​ផលិតកម្ម​ដាំ​ស្វាយ​នេះ ។​ទិន្នផល​របស់​ពួកគាត់​ថយចុះ​រួមផ្សំ​នឹង​គុណភាព​ផ្លែស្វាយ សំបូរ​ទៅដោយ​សារធាតុ​គីមី ដែល​នាំ​ឲ្យ​មាន​បញ្ហា​ចំពោះ​ទីផ្សារ​នាំចេញ ។

​លោក វណ្ណ រិទ្ធី បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ហានិភ័យ​នានា ចំពោះ​ដាំ​ណាំ​ស្វាយ​ខុសរដូវ កសិករ​ត្រូវ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល ឬ​ប្រឹក្សា​ឲ្យ​បានច្បាស់លាស់​ពី​អ្នកជំនាញ ចៀសវាង​ជួប​នូវ​បញ្ហា​ផ្សេងៗ អាច​ដោះស្រាយបាន​ដោយ​ខ្លួនឯង​តាម​លក្ខណៈ​បច្ចេកទេស ហើយ​អាចធ្វើ​ឲ្យ​ផ្លែស្វាយ​ដែល​ទទួលបាន ស្របតាម​ស្ដងដា លក់​ទៅបាន​តម្លៃ​ខ្ពស់ ។

​លោក ងួន ដួង រស់នៅ​ភូមិ​ជី​សាង​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា គាត់​ដាំ​ស្វាយ និង​ផ្លែ​តា​ងែ​ន​ជាង​១០០​ហិកតា ហើយ​គាត់​បាន​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​កា​ររ​ដាំ​ស្វាយ​ខុសរដូវ​នេះ ចំនួន​២​ដង​មកហើយ​។ លោក ងួន ដួង បាន​អះអាងថា ប្រជាពលរដ្ឋ​កម្ពុជា​ដាំ​ស្វាយ​ខុសរដូវ​ទាំងអស់ ចាំបាច់​ត្រូវតែ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ការដាំ​ស្វាយ ព្រោះ​វា​មាន​សារសំខាន់ ដោយពេល​ចូលរៀន​អ្នកជំនាញ​បានបង្ហាញ​ពី​ការដាំ ការពារ ទប់ស្កាត់ បង្ការ ព្យាបាល ចំពោះ​ជំងឺ​ឬ​បញ្ហា​សត្វល្អិត​ធ្វើ​ទុក​ដំណាំ​ស្វាយ​របស់​យើង ។ កាលណា​កសិករ​កម្ពុជា បាន​ដាំ​ស្វាយ​បានល្អ ហើយ​ផ្លែ​មានគុណ​ភាព​ទៀត​នោះ គឺអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង អន្តរជាតិ​ទទួលស្គាល់ ទើប​ធ្វើ​ឲ្យ​ផ្លែស្វាយ​យើង​មានតម្លៃ​ខ្ពស់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម