Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ឆក់យក​ទូរស័ព្ទ ពី​បុរស​ម្នាក់ បានសម្រេច

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ ពី​បុរស​ម្នាក់ កំពុង​អង្គុយ​លើ​ម៉ូតូ នៅមុខ​ហាង​មួយកន្លែង បានសម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ រត់គេចខ្លួន ត្រូវ​ជនរងគ្រោះ ជិះ​ដេញតាម រួច​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ ជនសង្ស័យ ជា​ចោរឆក់​ប៉ើង ទាំង​ម៉ូតូ ទៅលើ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់ បែកក្បាល រងរបួស​ធ្ងន់ ត្រូវ​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះ និង​ម្នាក់ទៀត ត្រូវ​សមត្ថកិច្ច ចាប់វាយ​ខ្នោះ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាល​ម៉ោង ១១​និង​២០​នាទី យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់ អូឡាំពិក ខណ្ឌ​បឹង​កេងកង ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ​ឈ្មោះ ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ជា​អ្នក​ឆក់ ស្នាក់នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ ចំណែក ជនសង្ស័យ​ម្នាក់ទៀត មិនទាន់ ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​និយាយ​មិន​រួច រងរបួស​ធ្ងន់ និង​ជា​អ្នក​ឌុប​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ហុង ស៊ីវ​លាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​តុ​នៅ​ម្ដុំ​ផ្សារ បឹង​កេងកង ខណ្ឌ​បឹង​កេងកង​។​

​ជនរងគ្រោះ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គាត់​អង្គុយ​លើ​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់ រី​វ៉ូ ពណ៌​ខ្មៅ​លាយ​ទឹក​ក្រួច ពាក់​ស្លាក​លេខ ភ្នំពេញ 1AM -4205 នៅមុខ​ហាង​មួយ កន្លែង ជិត​ផ្សារ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​។ ពេលនោះ ក៏​លេចមុខ​ជនសង្ស័យ ជា​ចោរឆក់ ២ នាក់ ជិះ​ម៉ូតូ​ហុងដា វ៉េវ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ រាជការ ស៊េរី​ចាស់ មក​ធ្វើ​សម្មភាព ឆក់យក ទូរស័ព្ទ​របស់ខ្លួន ម៉ាក​អាយ​ហ្វូ​ន ១១ ប្រូ បានសម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន​តែ​គាត់​បាន ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ​គាត់​បាន​ជិះ​ម៉ូតូ​បំ​បុក ពីក្រោយ ប៉ើង​ទាំង​ម៉ូតូ និង​ជនសង្ស័យ ទៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ជនសង្ស័យ ជា​អ្នក​ឌុប រងរបួស​ធ្ងន់ បែកក្បាល​ហូរឈាម និង​ម្នាក់ទៀត ជា​អ្នក​ឆក់​រងរបួស បែក​មុខមាត់ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​។ ដោយឡែក ជនសង្ស័យ ដែល​របួសធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ ភ្លាមៗ រីឯ​រូបគាត់ ក៏​របួស​ក្បាលជង្គង់​ផងដែរ ។​

​ក្រោយ​កើតហេតុ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច នាំខ្លួន​យកទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ បឹង​កេងកង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular