Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ថៃ អំពាវនាវ​អោយ​ប្រជាជន​នៅ​ផ្ទះ​និង​គោរព​ច្បាប់​គម្លាត​សង្គម​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជូន​សារ​ស្តីពី​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​ដោយ​លោក​បាន​និយាយថា​«​ឆ្នាំនេះ​​យើង​អាច​អបអរ​ឆ្នាំ​ថ្មី​នៅ​ផ្ទះ ជាមួយ​នឹង​ចំនួន​មនុស្ស​កំណត់​»​។​

​ជាមួយ​នឹង​ចំនួន​ឆ្លងកូវី​ដ​១៩​ចេះ​តែ​បន្ត​កើន​នៅតាម​ខេត្ត រួម​ទាំង​ទីក្រុង​បាងកក​ផង លោក​ប្រា​យុទ្ធ បាន​និយាយថា​ប្រជាជន​គួរ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ក្នុងករណី​មាន​កិច្ចការ​ចាំ​បាប់​ប៉ុណ្ណោះ​និង​​ជៀសវាង​ទីកន្លែង​មាន​មនុស្ស​ច្រើនៗ​។​

​លោក​ក៏​បាន​សង្កត់ធ្ងន់​អំពី​ការ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ​សុខាភិបាល​ស្តីពី​វិធានការ​បង្ការ​កូវី​ដ​១៩ និង​តាមដាន​ព័ត៌មាន​បច្ចុប្បន្នភាព​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថាន​​ការណ៍​កូវី​ដ​១៩ ហើយ​អាជ្ញាធរ​ខេត្ត​នី​មួយៗ​ត្រូវ​មាន​របៀប​គ្រប់គ្រង​កូវី​ដ​១៩​ផ្ទាល់​របស់​ខ្លួន ។​

​ឧត្តមសេនីយ៍ប្រា​យុទ្ធ មិន​បាន​អះអាង​ឬ​បដិសេធ​លទ្ធភាព​នៃ​ការបិទ​ប្រទេស​ទាំងស្រុង​ទេ​នៅក្រោយពេល​ឈប់សម្រាក​នាពេលខាងមុខ ដោយ​លោក​ថា វា​អាស្រ័យ​ស្ថានភាព​វិវត្តន៍ តែ​លោក​បាន​គិត​ផ្ទាល់​​ខ្លួន​លោក​ថា សភាពការណ៍​នឹង​មិន​វិវត្ត​ទៅ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​បិទ​ប្រទេស​ទាំងមូល​ទេ​៕

​ប្រា​យុទ្ធ ប្រាប់​ប្រជាជន​អោយ​នៅ​ផ្ទះ​កុំ​ចេញ​ក្រៅ​បើ​មិន​មាន​ការងារ​ចាំបាច់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular