Home ព័ត៌មានសំខាន់ៗ កម្ពុជា​ឃាត់ខ...

កម្ពុជា​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់​ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក ក្រោយ​ឆ្លង​ចូលមក​ពី​ថៃ​

​ប្រែ​សម្រួល​៖​វាសនា​/​ហាណូយ​(VnExpress)៖​ប៉ូលិស​កម្ពុជា​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់​ដែល​ឆ្លង​ចូល​មក​ពី​ថៃ​ដោយ​ខុសច្បាប់​ដើម្បី​នាំ​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក នេះ​បើ​តាម​ការផ្សាយ​របស់​សារ​​ព័ត៌មាន​វៀតណាម​VnExpress​កាលពី​ថ្ងៃ​ពុធ​។​

​សារព័ត៌មាន​ខាង​លើ​បាន​និយាយថា ក្នុង​សារ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​កាលពី​ថ្ងៃច​ន្ទ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា លោក វូ ក្វា​ង មិញ បាន​និយាយថា ជនជាតិ​វៀតណាម​ឆ្លងដែន​​ខុសច្បាប់​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃអាទិត្យ​និង​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​ជិត​ព្រំដែន​ថៃ​។​

​ស្ថាន​កុងស៊ុល​វៀតណាម​ប្រចាំ​ខេត្ត​បាត់ដំបង កំពុង​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​និង​វៀតណាម ដើម្បី​ដោះស្រាយ​«​ការឆ្លង​ចូល​ខុស​ច្បាប់​ដ៏​គ្រោះថ្នាក់​ខ្លាំង​នេះ​»​។​

​លោក​មិញ បាន​និយាយថា អាជ្ញាធរ​កម្ពុជា​បានបង្ហាញ​លិខិតឆ្លងដែន​របស់​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ដើម្បី​ជា​ការបញ្ជាក់​។​ភាគី​វៀតណាម​បាន​ស្នើ​អោយ​កម្ពុជា​អនុវត្ត​នីតិវិធី​ទាំងអស់ រួម​ទាំង​ការ​ធ្វើ​តេ​ស្តិ៍រក​​កូវី​ដ​១៩​និង​ការ​ដាក់​នៅ​ដាច់​ពី​គេ​យ៉ាង​ហ្មត់ចត់​។​

​លោក​ទូត​បាន​និយាយថា ជនជាតិ​វៀតណាម​ខ្លះ​ធ្វើការ​នៅ​ថៃ​និង​កំពុង​ព្យាយាម​ធ្វើ​ដំណើរ​ចូល​កម្ពុជា​ដោយ​ខុសច្បាប់​ដើម្បី​បន្តដំណើរ​ទៅ​កាន់​វៀតណាម​ដែល​ជា​ការ​គំរាម​ធំ​សំ​រាប់​ទាំង​កម្ពុជា​និង​វៀត​​ណា​ម​។​

​ថៃ​កំពុង​តស៊ូ​ជម្នះ​នឹង​ការផ្ទុះកូ​វីដ​១៩​ជា​កង្កោម​ថ្មី ពាក់ព័ន្ធ​នឹង​ផ្សារ​លក់​អាហារ​សមុទ្រ​មួយ​ជិត​ក្រុង​បាងកក និង​វង់ល្បែង​មួយ​នៅ​ខេត្ត​រ៉ា​យ៉ង​។​គ្រាន់តែ​១០​ថ្ងៃ​មកនេះ ថៃ​មាន​ការឆ្លង​ក្នុងស្រុក​ចំនួន​ជាង​១.៣០០​នាក់ នាំ​អោយ​អាជ្ញាធរ​កម្ពុជា​រឹតបន្តឹង​ការត្រួតពិនិត្យ​ព្រំដែន​។​

​សូមបញ្ជាក់​ថា ជនជាតិ​វៀតណាម​មួយក្រុម​មាន​គ្នា​៦​នាក់​ដែល​ធ្វើការ​នៅ​រោងចក្រ​មួយ​នៅ​មី​យ៉ាន់​ម៉ា បាន​ធ្វើដំណើរ​ចូល​ថៃ​និង​ស្នាក់​នៅ​ទីនោះ​០៨​ថ្ងៃមុន​ចូលមក​កម្ពុជា​នៅ​ថ្ងៃ​២៣​ធ្នូ ហើយ​បន្តដំណើរ​ចូល​​វៀតណាម​ដោយ​ខុស​ច្បាប់​នៅ​ថ្ងៃ​២៤​ធ្នូ ។​បើ​តាម​សារព័ត៌មាន​វៀតណាម ពួកគេ​បាន​លួច​ឆ្លង​ព្រំដែន​ក្នុង​ខេត្ត​អាង យ៉ាង តាម​ទូក​មុន​ធ្វើដំណើរ​ទៅកាន់​កន្លែង​ជាច្រើន​នៅក្នុង​ប្រទេស​វៀតណាម​។​

៤​នាក់​ក្នុងចំណោម​ជន​ឆ្លង​ដែល​ចូល​ខុសច្បាប់​៦​នាក់​នេះ​ត្រូវបាន​រកឃើញ​ថា​វិជ្ជ​មានកូ​វីដ​១៩ និង​២​នាក់​ទៀត​អវិជ្ជមាន តែ​នៅ​ធ្វើ​ចត្តា​ឡី​ស័ក​ដើម្បី​ពិនិត្យរក​វីរុស​លើកទី​២​និង​ទី​៣​បន្តទៀត​៕

​នាយករដ្ឋមន្ត្រី​វៀតណាម អំពាវនាវ​អោយ​ប្រជាជន​រាយការណ៍​ចំពោះ​ការ​ឆ្លងដែន​ខុសច្បាប់ ដោយ​ព្រមាន​ថា​វា​ជា​ប្រភព​ធំ​នៃ​ការផ្ទុះកូ​វីដ​១៩​។​ក្នុង​រូប ទាហាន​វៀតណាម​ឈរ​យាម​តាម​បណ្តោយ​ព្រំដែន​​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​តៃនិញ កាលពី​ខែ​មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular