Home ព័ត៌មានជាតិ នយោបាយ នាវា​កង​ទ​ព័​...

នាវា​កង​ទ​ព័​ជើង​ទឹក​ឥណ្ឌា នាំយក​សម្ភារ​សង្គ្រោះ​ទឹកជំនន់ ជូន​ដល់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា

​ដោយៈ វណ្ណៈ / ព្រះសីហនុៈ ដូច​ការគ្រោងទុក នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នាវាចម្បាំង របស់ កង​ទ​ព័​ជើង​ទឹក​ឥណ្ឌា បាន​ចូល​ចត​នៅ​កំពង់ផែ អន្តរជាតិ​សមុទ្រ ខេត្ត​ព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ដោយ​នាំមក​ជាមួយ នូវ​សម្ភារ​សង្គ្រោះ​ទឹកជំនន់​ជូន​ដល់​គណៈ​ក​ម្មា ធិ​ការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​។​

​លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង តំណាង​មូលដ្ឋាន​សមុទ្រ​កងទ័ព ជើង​ទឹក បាន​ដឹកនាំ​នាយ​នា​វី ចំនួន​១៥​រូប ទទួល​ស្វាគមន៍ លោក​វរ​នា​វី​ទោ BK PONNAPPA មេបញ្ជាការ​នាវា ឈ្មោះ INS KILTAN ជា​ប្រធាន​គណៈប្រតិភូ កងទ័ពជើងទឹក សាធារណរដ្ឋ​ឥណ្ឌា ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ រយៈពេល ៤ ថ្ងៃ (​ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១) ដែលមាន​នាវិក​សរុប ចំនួន ២០០ នាក់ ក្នុង​ដំណើរ​ចូល​ចត ជា​ផ្លូវការ ដើម្បី​ប្រគល់​សម្ភារៈ​សង្គ្រោះ​ទឹកជំនន់ មួយចំនួន ជូន​ដល់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​។

​មន្ត្រី​កង​ទ​ព័​ជើង​ទឹក បាន​ឲ្យ​ដឹង​ពី​លក្ខណៈ​បច្ចេកទេស​របស់​នាវា​នេះ​ថាៈ នាវា INS KILTAN មាន​ទទឹង ១៣​ម បណ្តោយ ១១០​ម ជម្រៅ​ទឹក ៧​ម និង​មាន​ទម្ងន់​ផ្ទុក ៣.១៥០ តោន​។ តាម​ការគ្រោងទុក នាវា INS KILTAN នឹង​ចាក​ចេញពី​កម្ពុជា​វិញ នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular