Home ព័ត៌មានសំខាន់ៗ ​តំណក់​ប្រេង​...

​តំណក់​ប្រេង​លើកដំបូង​គឺជា​ពរជ័យ​សម្រាប់​ប្រជាជន​និង​ប្រទេសជាតិ​កម្ពុជា​

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: កម្ពុជា​កំពុងតែ​សាទរ​ចំពោះ​តំណក់​ប្រេង​ដំបូង​របស់ខ្លួន ដែល​នឹង​ទទួលបាន​នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា​នៅ​ថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០២០ នេះ ។ សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ភោគលាភ​ដែល​ទទួលបាន​ពី​អណ្ដូងប្រេង​គឺជា​ពរជ័យ​សម្រាប់​កម្ពុ​ជា ។​ប៉ុន្តែ​ក៏​នៅតែមាន​អ្នក​ខ្លះទៀត​បារម្ភ​ថា​ការទាញយក​ប្រេង​នៅ​កម្ពុ ជា​នេះ​អាច​ក្លាយជា​បណ្ដាសារ​ទៅវិញ ។ តើ​ហេតុអ្វី​?

​នៅ​កម្ពុជា​ផែនការ​បូម​យក​ប្រេង​មិនមែនជា​រឿង​ថ្មី​ទេ ។ ការងារ​នេះ​បានចាប់ផ្ដើម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដោយ​ក្រុម​ជំនាញ​ប្រេងកាត​របស់​បារាំង​ប៉ុន្តែ​បាន​ផ្អាក​ទៅវិញ​ដោយសារតែ​សង្គ្រាម ។ បន្ទាប់ពី​សង្គ្រាម​បិទ​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​អំពី​ការ​បូម​ប្រេង​នៅ​កម្ពុជា​បានចាប់ផ្ដើម​ឡើងវិញ​នៅ​ឆ្នាំ​១៩៨៧ ។ ជា​បន្តបន្ទាប់​ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​ផ្សេងៗ​រាប់​ចាប់តាំងពី​អតីត​សហភាពសូវៀត ជប៉ុន និង អាមេរិក បាន​រកឃើញ​ការវិវត្ត​ថ្មីៗ​ស្ដីពី​ប្លុក​ប្រេងកាត​នៅ​កម្ពុជា​និង​បាន​ព្យាយាម​បោះជំហាន​ទៅ​បូម​ប្រេង​ទាំងនោះ​ចេញពី​ជម្រៅ​បាតសមុទ្រ ។ ដ្បិតតែ​ទទួល​បរាជ័យ​ម្ដង​ជា​ពីរដង​ប៉ុន្តែ​តាមរយៈ​ការពុះពារ​មិន​ចុះ​ញ៉ម​ក្ដី​ស្រមៃ​នៃ​ការទាញយក​ប្រេង​ឆៅ​នៅក្នុង​ជម្រៅ​បាតសមុទ្រ ។ ក្រសួង​រ៉ែ​និង​ថាមពល​របស់​កម្ពុជា​ព្រមទាំង​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី​បានបង្ហាញ​លទ​ល្ធ​ផល​ជាក់ច្បាស់​គឺ​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​ត្រូវបាន​បូម​ចេញ ពី​អណ្តូង​នៅក្នុង​ប្លុក​អេ ដែលមាន​ឈ្មោះថា អ​ប្សា​រា នា​ថ្ងៃទី ២៩ ខែធ្នូ​នេះ ។ វា​ប្រៀបបាន​ទៅនឹង​សុបិន​ក្លាយជា​ការពិត ។ កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ផលិត​ប្រេង​មួយ នៅក្នុង​ពិភពលោក ។ ប្រេង​ដែលជា​រ៉ែ​មានតម្លៃ​និង​ជា​សេចក្ដីត្រូវការ​របស់​ប​ណ្ដា​ប្រទេស​មាន​ជាច្រើន​នៅលើ​សកលលោក ។ ចង់​ឬ​មិន​ចង់​តាមរយៈ​ការ​បូម​ប្រេង​នេះ​ម្ពុ​ជា​នឹង​បាន​ទទួលផល​សេដ្ឋកិច្ច​ថ្មី​បន្ថែម​ពីលើ​អ្វី​ដែលមាន​រួច​ស្រាប់​នាពេល​បច្ចុប្បន្ន ។​

​សម្រាប់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖«​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​នេះ​គឺជា​ពរជ័យ​សម្រាប់​កម្ពុ​ជា​។ នេះ​ជាការ ចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ​និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង ថាមពល​នៅ​កម្ពុជា ។ ផលប្រយោជន៍ សំខាន់ៗ​រួមមាន ៖ ចំណូល​ថវិកាជាតិ​ផល​សេដ្ឋកិច្ច​ទទួលបាន​ពី​ការបង្កើតបាន​នូវ​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុង​វិស័យ​ប្រេងកាត និង ការកសាង​សមត្ថភាព​ជាតិ​នៅក្នុង វិស័យនេះ​។ ការរកឃើញ​និង​អាជីវកម្ម​ធនធាន​រ៉ែ​ប្រេង​នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​គឺជា​ពរជ័យ​សម្រាប់​ប្រជាជន​និង​ប្រទេសជាតិ​មិនមែនជា​បណ្តាសារ ដូច​ការលើកឡើង​រប​ស់ជន​អគតិ​មួយចំនួន​នោះទេ​»​។ សម្តេច​តេ​ជោ​ក៏បានផ្តល់​នូវ​ចម្លើយ​ដ៏​ជាក់លាក់​ផងដែរ​ទៅកាន់​អ្នក​ដែល​ចង់ដឹងថា​ចំណូល​ដេ​ល​បាន​ពី​ធនធាន​ប្រេង កាត​កម្ពុជា​យកទៅ​ណា​?​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​៖«​ចំណូល​ដែល​បាន​ពី​រ៉ែ​ប្រេង​នឹងត្រូវ​ផ្តល់​អាទិភាព​លើ​វិស័យ​អប់រំ​និង​សុខាភិបាល​»​។​

​វា​មិនមែនជា​រឿង​ថ្មី​ទេ​ដែល​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​តែងតែ​សំដែង​ការបារម្ភ​ថា​ការទាញយក​ប្រេង​នៅ​កម្ពុជា​នេះ​អាច​ក្លាយជា​បណ្ដាសារ​ឬ​ជំ​ង​ឈ​ហូ​ឡង់​ទៅវិញ​។ ជាការ​ពិត ទៅ​ការព្រួយបារម្ភ​របស់​ស្ថាប័ន​អន្តរជាតិ​ដែល​គេ​បានដឹង​រួមមាន​ទាំង IMF ,WB, ADB ,UNDP … បានលើកឡើង​បញ្ហា​នេះ​តាំងពី​ជាង​២០ ឆ្នាំមុន​ខណៈដែល​ការរុករក ប្រេង​របស់​កម្ពុជា​ស្ថិតនៅក្នុង​បាតសមុទ្រ​នៅឡើយ ។ ការលើកឡើង​ទាំងនេះ​ដោយសារតែ​កម្ពុជា​ដែលជា​ប្រទេស​ក្មេងខ្ចី​ក្នុង​វិស័យ​ប្រេង​កម្ពុជា​ត្រូវតែ​មានច្បាប់​ដ៏​រឹងមាំ​និង​ប្រព័ន្ធគ្រប់គ្រង​ប្រកបដោយ​តម្លាភាព​។​ពួកគេ​តែង​បាន​លើក​ជា​សំណួរ​មកកាន់​រាជរដ្ឋាភិបាល​ថា​តើ​លុយ​ដែល​បានមកពី​ប្រេងកាត​និង​ឧស្ម័ន​នេះ​រាជរដ្ឋាភិបាល​យកទៅ​ធ្វើ​អ្វី ?​កម្ពុជា​បានរៀបចំ​រួចហើយ​ឬ​នៅ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត ។ កម្ពុជា​ត្រូវអនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​និង​រឹងមាំ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ផល ដែល​កម្ពុជា​ទទួលបាន​ពី​វិស័យ​ប្រេងកាត​ត្រូវបាន​ប្រើប្រាស់​ចំ​ទិសដៅ​និង​សម​ហេតុផល​ចៀស​ផុតពី​ការកេងប្រវ័ញ្ច​និង​អំពើពុករលួយ​ផ្សេងៗ​។

​ជាការ​ពិត​នៅលើ​សកលលោក​មាន​បណ្ដា​ប្រទេស​ច្រើនណាស់​ដែល​រង​បណ្ដាសារ​ដោយសារតែ​ការផលិត​ប្រេង​ឧទាហរណ៍​ដូចជា ប្រទេស​នី​ហ្សេ​រី​យ៉ា សៀ​រ៉ា​ឡេ​អូន អង់​ហ្គូ ឡា និង វេ​ណេ​ស៊ុយ​អេ​ឡា​ជាដើម ។ ផ្ទុយស្រឡះ​ពី​ការ​បាន​ភោគផល​ហើយ​ប្រែ​ក្លាយខ្លួនជា​ប្រទេស​អ្នកមាន​ប្រទេស​ផលិត​ប្រេង​ទាំង​នោះបាន​ធ្លាក់ខ្លួន​ក្រីក្រ​តោកយ៉ាក​ទៅវិញ​នៅពេលដែល​សេដ្ឋកិច្ច​របស់ខ្លួន​ពឹងផ្អែក​ខ្លាំង​ជ្រុល​ពេក​លើ​ឧស្សាហកម្ម​ប្រេង ។ ការពឹងផ្អែក​ខ្លាំងពេក​លើ​វិស័យ​ប្រេង​ធ្វើ​ឲ្យ​ការវិនិយោគ​ក្នុង​វិស័យ​ផ្សេងទៀត​ចុះខ្សោយ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ​ងាយ​រងគ្រោះ​នៅពេល​តម្លៃ​ប្រេង​មានការ​ប្រែប្រួល​ធ្លាក់ចុះ​ឬ​នៅពេលដែល​ធនធាន​ប្រេង​នោះ​ចាប់ផ្ដើម​រីងស្ងួត​។​ដើម្បី​ចៀស​ផុតពី បណ្ដាសារ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានផ្ដល់​ទម្ងន់​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ។ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​ក្នុង​រយៈពេល​វែង ។ យ៉ាងណាក៏ដោយ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​តែ​ម្យ៉ាង​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។​

​ចំណែក​ជំងឺ​ហូ​ឡង់​ត្រូវបាន​គេ​ព័​ណ៍​នា​ថា​ជា​ជំងឺ​មួយ​ដែល​ជំរុញ​ឲ្យ​គ្មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ឬ កំណើន​យឺត ។ ប៉ុន្តែ​ប្រសិនបើ​កម្មន្តសាល និង កសិកម្ម​ធ្លាក់ចុះ​ទាំងស្រុង ចំពោះ​ហេតុផល​ទាំងនេះ​ការបង្កើត​និង​ការធ្វើ​ឲ្យ​មាន​ការងារ​ធ្វើ​មាន​ចិ​រ​ភាព​វា​ក្លាយទៅជា​ការលំបាក​ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍ ។ ប្រេង​និង​ឧស្ម័ន​ផ្តល់​ការងារ​ពលកម្ម ដោយផ្ទាល់​តិចតួច ។ មិនមាន​លទ្ធផល​ចំណេញ​ច្រើន​នៅក្នុង​ការបង្កើត​ការងារ​៖​បង្កើត​ការងារ​បាន​តិចតួច​ដើម្បី​ទ្រទ្រង់​ជីវភាព ឬ ទទួលបាន​ផលចំណេញ​ពី អាជីវកម្ម ប្រេង​ដែល​រីកលូតលាស់ ។ ជាពិសេស​ប្រសិនបើ​ទីផ្សារការងារ​មិន​ដំណើរការ​ទៅ​សមស្រប​ទេ​ជំងឺ​ហូ​ឡង់​អាច​នឹង​បង្កើន​ការ​អត់​ការងារ​ធ្វើ​ទោះបី​ប្រាក់ចំណូល​ជាតិ​កើនឡើង ក៏ដោយ ។ បញ្ហា​មួយទៀត​ដែល​កើតចេញពី​ជំងឺ​ហូ​ឡង់​ដែល​នោះ​គឺ​ប្រាក់ចំណូល​ថ្មី ។ ប្រសិនបើ​ប្រាក់ចំណូល​ប្រេង​ដ៏​សន្ធឹកសន្ធាប់​ស្ថិតនៅ​ជាប់​ជា​អចិន្ត្រៃយ៍​ការឡើង​ថ្លៃ រូបិយប័ណ្ណ​នឹងមិន​បង្ក​ឲ្យ​មាន​បញ្ហា​សេដ្ឋកិច្ច​ទេ ។​ប៉ុន្តែ​ប្រេង​បំរុង​នឹង​ត្រូវអស់​នៅ​ថ្ងៃ​ណាមួយ​ហើយ​ប្រាក់ចំណូល​ប្រេង​នឹងត្រូវ​ជំនួស​ដោយ​ប្រាក់ចំណូល​មកពី​បណ្តាល​ផ្នែក ជ្សេ​ងៗ​តំរូវ​ឲ្យ​ផ្នែក​ជ្សេ​ងៗ​ទាំងនោះ​ចូល​សារជាថ្មី​ទៅក្នុង​ទីផ្សារ ។ ការចូល​ជាថ្មី​របស់​ផ្នែក​ជ្សេ​ងៗ​ទៅក្នុង​សេដ្ឋកិច្ច​ធ្វើឡើង​យ៉ាង​លំបាក​ដោយសារតែ​ជំងឺ​ហូ​ឡង់ និង ស្ថាន ភាពជាក់ស្តែង​ដែល​ផល​បានមកពី​ប្រេង​ផ្តល់នូវ​សក្តានុពល​តិចតួច​ដល់​ការបង្កើត​បរិស្ថាន​ពាណិជ្ជកម្ម​ក្នុងស្រុក​មួយ​ដែល​ចំរុះ​ច្រើន​មុខ ។​

​ដំណក់​ប្រេង​ដែល​កម្ពុជា​នឹង​ទទួល​បានជា​លើកដំបូង​នេះ ។ ហើយ​តម្លាភាព​គឺជា​គន្លឹះ​សំខាន់​សម្រាប់​គ្រប់គ្រង​ការរំពឹងទុក​របស់​ភា​គី​ពាក់ព័ន្ធ​និង​សាធារណជន​ដែល​នាំទៅរក​ភាពជោគជ័យ​ក្នុង វិស័យនេះ​។ តំណក់​ប្រេង​ដំបូង​នឹង​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​?​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ទាំង​អ្នកជំនាញ​សេដ្ឋកិច្ច​សុទ្ធតែ​យល់ឃើញ​ប្រហាក់​ប្រ​ហែ ល​គ្នា​ជាមួយនឹង​ក្តី​រំពឹង​ខ្ពស់​ពី​ការទាញយក​ផលប្រយោជន៍​ពី​អណ្តូងប្រេង​កម្ពុជា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ថា​នឹង​ជំរុញ​ឲ្យ​កម្ពុ​ជាមាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​រីកលូតលាស់​ខ្លាំង​ដែល​ត្រូវបាន​គេ​ចាត់ទុកជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅក្នុង​តំបន់​អាស៊ី​»​។​

​លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធ​មុនីរ​ត្ន័ ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា​យើង​សង្ឃឹមថា​ក្រុមហ៊ុន​នឹង​ដំណើរការ​ដោយ​ជោ គ​ជ័យ​ក្នុងដំណាក់កាល​ទី​១ នៃ​ប្លុក​អេ​និង​បើកផ្លូវ​ព​ន្លឿ​នស​ន្ទុះ​សម្រាប់​ផែនការ​ស្វែង​រុករក​វាយតម្លៃ​និង​អភិវឌ្ឍ​ធនធានមនុស្ស​វិស័យ​ប្រេងកាត​នៅ​ដំណាក់កាល​ទី​២ និង​ទី​៣ នៅ​ប្លុក​អេ​ទាំងមូល​និង​រៀបចំ​ចរចា​កិច្ចព្រមព្រៀង​ប្លុក​ផ្សេងៗ​ទៀត ។ ការវិនិយោគ​ក្នុង​ទឹកប្រាក់​ដ៏​ធំ​នៅក្នុង​វិស័យ​ប្រេងកាត​នេះ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញថា​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី ។​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​ក៏ដោយ​សារ​មានការ​ចូលរួមចំណែក​ពី​ការជឿទុកចិត្ត​របស់​វិនិយោគិន​មកលើ​ស្ថិរភាព​នយោបាយ​សន្តិ សុខ​និង បរិស្ថាន​វិនិយោគ​អំណោយផល​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ពាក់ព័ន្ធ​និង​ការលើក​ជា​សំណ​យ​រថា​តើ​កម្ពុជា​អាច​នឹង​បញ្ជៀ​ស​នូវ​បណ្តាសា​ធនធាន​ប្រេង​ដែរឬទេ​? ឆ្លើយតប​ទៅនឹង​សំណួរ​នេះ​លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា​កម្ពុ​ជាមាន​ទិសដៅ​ច្បាស់លាស់​ហើយ​គឺ​មិន​បណ្តែតបណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ចំណូល​ប្រេង និង ឧស្ម័ន​ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​នឹង​ប្រើប្រាស់​ចំណូល​នេះ​រួមចំណែក​ក្នុងការ​កែទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ដើម្បី​ធានា​ចីរភាព​កំណើន​ក្នុង​រយៈពេល​មធ្យម​និង​វែង​។ លោក​បាន​បញ្ជាក់ថា​៖​ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ទាំង​ក្នុង​ក្របខណ្ឌ​ធនធានមនុស្ស ស្ថាប័ន​និង​គោលនយោបាយ ដើម្បី​បញ្ចៀស​នូវ​បណ្តាសា​ធនធានធម្មជាតិ​និង​ជំងឺ​ហូ​ឡង់​ដោយបាន​សិក្សា​ពីបទ​ពិសោធន៍​ជូរចត់​កន្លងមក​រប​ស់​ប្រទេស​ផលិត​ប្រេង​មួយចំនួន​នៅលើ​ពិភពលោក​និង​បាន​គិតគូរ​រួចជាស្រេច​ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេង​ឲ្យ​ទៅជា​កាតាលីករ​ពិតប្រាកដ​មួយ​ក្នុងការ​អភិវឌ្ឍ​ពិពិធ​កម្ម​និង​ទំនើបកម្ម​សេដ្ឋកិច្ច​ដែលមាន​វិស័យ​ឧស្សាហកម្ម​ដើរតួនាទី​កាន់តែ​សំខាន់​ឡើង​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​តាមរយៈ​កិច្ចព្រមព្រៀង​ក្នុងការ​អភិវឌ្ឍ​អណ្តូងប្រេង​ក្នុង​ប្លុក​A និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផលិតកម្ម​លើក​ទី​១ របស់ខ្លួន​គឺ​ជំហាន​ទី ១A និង​ទី​1B ដែលមាន​រយៈពេល​ផលិត កម្ម​ចំនួន ៩​ឆ្នាំ​និង​មាន​សក្តានុពល​ផលិត​ប្រេង​ឆៅ​ប្រមាណ​៣០​លាន​បារ៉ែល ។ កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ដោយ​ប្រែក្លាយ​កំណប់​ក្រោ ម​សមុទ្រ​ទៅជា​ប្រាក់​សម្រាប់​រាជរដ្ឋាភិបាល​យកទៅ​អភិវឌ្ឍ​តាម​តម្រូវការ​របស់ខ្លួន​។​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ទទួលបាន​ភាគហ៊ុន ៥% ដែល​នឹងត្រូវ​គ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ចំណែកឯ​ក្រុមហ៊ុន KrisEnergy កាន់កាប់​ភាគហ៊ុន ៩៥% ។ ក្រៅពី​ចំណូល​ពី​ការកាន់កាប់​របស់​រដ្ឋា​ភិ​បាល​លើ​ភាគហ៊ុន​៥% កម្ពុជា​អាច​ទទួលបាន​ចំណូល​ពន្ធ និង សួយសារអាករ​ផ្សេងៗ​ដូចជា​ពន្ធ​លើ​ប្រាក់ចំណូល​ប្រមាណ ២៥%,​ពន្ធ​លើ​ប្រាក់ចំណូល​លើស​កម្រិត​ពន្ធ​លើ​ការនាំចេញ​២%​ពន្ធ​កាត់​ទុក​លើ​ការទូទាត់​ភាគលាភ​ជាដើម​។​

​ដូចនេះ​ជា​ពរជ័យ​ឬ​បណ្ដាសារ​វា​អាស្រ័យ​លើ​ការប្រយ័ត្នប្រយែង​និង​ភាព​ល្អិតល្អន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចាត់ចែង​ភោគលាភ​ពី​ដំណក់​ប្រេង​នេះ ។​កម្ពុជា​ពិតជា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ទាំង​ក្នុង​ក្របខណ្ឌ​ធនធានមនុស្ស ស្ថាប័ន​និង​គោលនយោបាយ ដើម្បី​បញ្ចៀស​នូវ​បណ្តាសា​ធនធានធម្មជាតិ​និង​ជំងឺ​ហូ​ឡង់​ដោយបាន​សិក្សា​ពីបទ​ពិសោធន៍​ជូរចត់​កន្លងមក​រប​ស់​ប្រទេស​ផលិត​ប្រេង​មួយចំនួន​នៅលើ​ពិភពលោក​និង​បាន​គិតគូរ​រួចជាស្រេច​ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេង​ឲ្យ​ទៅជា​កាតាលីករ​ពិតប្រាកដ​មួយ​ក្នុងការ​អភិវឌ្ឍ​ពិពិធ​កម្ម​និង​ទំនើបកម្ម​សេដ្ឋកិច្ច​ដែលមាន​វិស័យ​ឧស្សាហកម្ម​ដើរតួនាទី​កាន់តែ​សំខាន់​ឡើង​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular