Home ព័ត៌មានជាតិ សង្គម អនុសាខា​កាកបា...

អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ នាំ​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​៣​គ្រួសារ នៅ​សង្កាត់​ទួល​សង្កែ​ទី​២

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកជំទាវ អាន ផល្លា និង​លោកស្រី សួស សូលី​ដា ជា​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រួម​ដំណើរ​ដោយ ក្រុមការងារ​អនុសាខា​ខណ្ឌ និង ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​ទួល​សង្កែ​ទី​២ បាន​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។

​ក្នុងឱកាស​នេះ ក្រុមការងារ​អនុសាខា​ខណ្ឌ បាន​នាំយក​អំណោយ​របស់ អនុសាខា​ខណ្ឌ មក​ឧបត្ថម្ភ​ដល់​គ្រួសារ​ទាំង ០៣ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ គ្រឿង​បរិភោគ​និង​ថវិកា​មួយចំនួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular