Home ព័ត៌មានសំខាន់ៗ ផ្លូវ​មុខ​ប្រ...

ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ក្រោយ​ស្ថាបនា​រួច

ដោយ​: បាយ័ន / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ចាក់​កៅស៊ូ​អ៊ុត​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត រួចរាល់​ជា​ស្ថាពរ​ហើយ វា​បានធ្វើឱ្យ​សោភ័ណភាព​បរិស្ថាន​នៅ​នៅ​តំបន់​នេះ កាន់​តែមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ជាខ្លាំង​។ នេះ​ជាការ​បញ្ជា​ក់ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ទៀតថា នៅ​រយៈពេល​ចុងក្រោយ​នា​ឆ្នាំ​២០២០​នេះ បើទោះបីជា​មានការ​រំខាន​ដោយសារ​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក្ដី តែ​ការអភិវឌ្ឍ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត មានការ​រីកចម្រើន​ទៅមុខ​ជានិច្ច ដូចជា​ការរៀបចំ​ចំណតរថយន្ត​ថ្មី ទីលាន​បដិសណ្ឋារកិច្ច តូប​លក់ដូរ ការដាំ​ដើមឈើ​ចម្រុះ និង​ដាំ​ស្មៅ​លម្អ ដែល​បង្កើត​ឱ្យ​បរិស្ថាន​ខាងមុខនេះ មាន​ភាព​បៃតង​គួរ​ជាទី​ទស្សនា​សម្រាប់​ទេសចរ​គ្រប់រូប​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular