Home ព័ត៌មានជាតិ សង្គម ប្រធាន​ក្រុមប...

ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក កោតសរសើរ​អាជ្ញាធរ​ខណ្ឌទួលគោក និង​កងកម្លាំង​សមត្ថកិច្ច ដែល​បំពេញការងារ​បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​២០២០

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោក ម៉ែន សិរី បាន​ថ្លែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ​ខណ្ឌទួលគោក​និង​កងកម្លាំងប្រដាប់អាវុធ ចំណុះ​ឲ្យ​រដ្ឋបាល​ខណ្ឌ ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​២០២០ និង​សូមឱ្យ​បន្ត​បំពេញការងារ​អោយ​កាន់តែ​ល្អ​ថែមទៀត​សំរាប់​ឆ្នាំ​២០២១​ខាងមុខ​។​

​ការ​ថ្លែង​ការកោតសរសើរ​បែបនេះ​របស់លោក ម៉ែន សិរី បានធ្វើ​ឡើយ នា​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០២០​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៩​របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​នៅ​សាលាខណ្ឌ​ទួលគោក ក្រោម​វត្តមាន​លោក​ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក និង​លោក​កែវ សុភា​អភិបាលរង​ខណ្ឌទួលគោក​។​

​លោក​ម៉ែន សិរី​បាន​មានប្រសាសន៍​លើកឡើងថា​ក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខណ្ឌទួលគោក ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​របស់​ខ​ណ្ឌ បាន​សាង​គុណសម្បត្តិ​យ៉ាងច្រើន​សម្រាប់​ខណ្ឌទួលគោក​និង​ប្រជាពលរដ្ឋ ដោយបាន​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ជូន​ប្រជាពលរដ្ឋ ជាមួយនិង​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​រហូត​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​យ៉ាងខ្លាំង​។​

​សម្រាប់​ឆ្នាំ​២០២១​ខាងមុខនេះ លោក​ម៉ែន សិរី ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​បន្ត​ការខិតខំ​ប្រឹងប្រែង​ថែមទៀត ក្នុងការ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ របៀប​ដូច​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។ ដោយឡែក​សម្រាប់​ការផ្ដល់សេវា​សារ​ធារ​ណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ត្រូវ​តែមាន​ភាពល្អប្រសើ​រ​ជាង​មុន​ផងដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ នៅក្នុង​កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ​និង​ពិភាក្សា​ទៅលើ​របៀបវារៈ​ចំនួន​៤​ក្នុងនោះ​រួមមាន​៖ ទី​១ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨​របស់​ក្រុមប្រឹក្សា​ខណ្ឌ ។ ទី​២ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ក្នុង​ខែធ្នូ​ឆ្នាំ​២០២០​។ ទី​៣ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ក្នុង​ឆ្នាំ​២០២០​។ ទី​៤ ការពិនិត្យ​ពិភាក្សា​និង​អនុម័ត​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត បានមកពី​សេវា​រដ្ឋបាល​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០២០ ជូន​មន្ត្រី​របស់​រដ្ឋបាល​ខណ្ឌ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular