Home ព័ត៌មានសំខាន់ៗ រថយន្ត​សង្គ្រ...

រថយន្ត​សង្គ្រោះ​ដឹក​អ្នកជំងឺ​កូវី​ដ​១៩ តម្រង់​ជួរ​ត្រៀបត្រា​ពេញ​មុខ​មន្ទីរពេទ្យ​នៅ​អង់គ្លេស ខណៈ​ករណី​ឆ្លង​កើនឡើង​យ៉ាង​គំហ៊ុក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​អ្នកជំងឺ​កូវី​ដ​១៩​ត្រូវបាន​គេ​មើលឃើញ​កំពុង​តម្រង់​ជួរ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​អង់គ្លេស​ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ត្រៀម​ប្រកាស​អំពី​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង នៅពេល​មាន​ករណី​ឆ្លង​កើនឡើង​យ៉ាងខ្លាំង​។​

​រូបភាព​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​រថយន្ត​សង្គ្រោះបន្ទាន់​តម្រង់​ជួរ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ឡុង​ដុង​នៅ​សង្កាត់​វ៉ា​យ​ឆា​ផែល​និង​មន្ទីរពេទ្យ​ឃ្វី​ន​នៅ​សង្កាត់​រ៉ុម​ហ្វ​ត​ស្ថិត​នៅ​ភាគ​ខាងកើត​ទី​ក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​ធ្នូ នៅពេលដែល​លោក​សាហ្វ​ហ្វ្រុន ខ័​រ​ដឺរី អនុប្រធាន​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​សុខភាព​ជាតិ​អង់គ្លេស (NHS) ព្រមាន​ថា “​សម្ពាធ​លើ NHS​កំពុង​កើនឡើង​ក្នុង​អត្រា​ទប់​លែង​​ជាប់​”​។​

​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​មន្ទីរពេទ្យ​បាក​ឃី​ង មន្ទីរពេទ្យ​ហាវើ​រីង និង​មន្ទីរពេទ្យ​រ៉េត​ប្រ៊ី​ដ​យូ​នី​វើ​ស៊ី​តធី ដែល​គ្រប់គ្រង​មន្ទីរពេទ្យ​ឃ្វី​ន​បាន​ជំរុញ​ឱ្យ​ប្រជាជន​ទាក់ទង​សេវា​រថយន្ត​សង្គ្រោះបន្ទាន់​ក្នុង​​ករណី​មាន​ភាពអាសន្ន​ពិតប្រាកដ​។​

​របាយការណ៍​បាន​និយាយថា “​ទន្ទឹម​នឹង​មន្ទីរពេទ្យ​ដទៃទៀត​របស់ NHS យើង​កំពុង​រង​សម្ពាធ​គួរឱ្យកត់សម្គាល់​នៅពេលដែល​យើង​កំពុង​មើល​ថែទាំ​អ្នកជំងឺ​កូវី​ដ​១៩​ច្រើន​ឡើង​ដែល​អ្នកខ្លះ​កំពុង​ត្រូវបាន​​មើលថែទាំ​សុវត្ថិភាព​នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់ មុនពេល​ចូល​មន្ទីរពេទ្យ​ឃ្វីន​”​។​

​ចំនួន​អ្នកជំងឺ​កូវី​ដ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុងអំឡុងពេល​មាន​ការឆ្លង​រាលដាល​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ចំនួន ៥១.១៣៥ នាក់ និង​ស្លាប់ ៤១៤ នាក់​កាលពី​ថ្ងៃ​អង្គារ​៕

​រថយន្ត​សង្គ្រោះ​បន្ទាន់​តម្រង់​ជួរ​ត្រៀបត្រា​នៅ​មុខ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ដុង​ដ៍ ខណៈ​មាន​អ្នក​ឆ្លង ៥១.១៣៥ នាក់ និង​ស្លាប់ ៤១៤ នាក់​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular