Home ព័ត៌មានអន្តរជាតិ សមាជិក​សភា​អា...

សមាជិក​សភា​អាម៉េរិក​ទី​១​ស្លាប់​ដោយសារកូ​វីដ​១៩

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ អ្នកតំណាងរាស្ត្រ​មក​ពី​រដ្ឋ​ល្វីស​សៀ​ណា​ម្នាក់​បាន​ទទួលមរណភាព​ដោយសារកូ​វីដ​១៩ កាលពី​ថ្ងៃ​អង្គារ (២៩ ធ្នូ​)​ដោយ​ក្លាយ​ជា​សមាជិក​សភា​ទី​មួយ​ស្លាប់​ដោយសារ​​ជំងឺ​នេះ​។​

​លោក លូក ឡេត​ឡូ​វ មកពី​គណបក្ស​សាធារណរដ្ឋ​អាយុ ៤១ ឆ្នាំ​បាន​ជាប់ឆ្នោត​មណ្ឌល​ទី ៥ របស់​រដ្ឋ​ល្វីស​សៀ​ណា ហើយ​នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃអាទិត្យ​ខាងមុខ​។​

​អភិបាលរដ្ឋ​ល្វីស​សៀ​ណា​លោក ច​ន បែ​ល អេ​ដវ៉ា​ត និយាយ​នៅ​លើ Twitter ថា “​វា​ពិតជា​ក្រៀមក្រំ​បំផុត​។ លោកជំទាវ​និង​រូប​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​សមាជិក​សភា​ជាប់ឆ្នោត​លោក លូក ឡេត​ឡូ​វ ដែល​ទទួលមរណភាព បន្ទាប់​ពី​ការតស៊ូ​ជាមួយ​នឹង​ជំងឺ​កូវី​ដ​១៩”​។​

​លោក​អេ​ដវ៉ា​ត​និយាយថា “​ខ្ញុំ​ខូចចិត្ត​ណាស់​ដែល​គាត់​មិន​អាច​បម្រើ​ប្រជាជន​របស់​យើង​ក្នុងនាម​ជា​អ្នកតំណាង​អាម៉េរិក ប៉ុន្តែ​ខ្ញុំ​កាន់តែ​អាណិតអាសូរ​ចំពោះ​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់គាត់​”​។​

​លោ​កឡេត​ឡូ​វ​រៀបការ​ជាមួយ​លោកស្រី​ជូ​លៀ បាន​ហ៊ីល​និង​មាន​កូនតូច​ពីរ​នាក់​៕

​អ្នកតំណាងរាស្ត្រ​មក​ពី​រដ្ឋ​ល្វីស​សៀ​ណា​លោក លូក ឡេត​ឡូ​វ ទទួលមរណភាព​កាលពី​ថ្ងៃ​អង្គារ​ដោយសារកូ​វីដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular