Home ព័ត៌មានសំខាន់ៗ មិន​ថមថយ​ទេ​!...

មិន​ថមថយ​ទេ​! ថ្ងៃនេះ​ថៃ​ឆ្លង​វីរុស​កូរ៉ូណា​២៥០​នាក់ ភាគច្រើន​ឆ្លង​ក្នុង​សហគមន៍​ហើយ​រក​ប្រភព​មិនឃើញ​ភាគច្រើន​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​(​បាងកក​ប៉ុស្តិ៍​)៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​ធ្នូ បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​កើតកូ​វីដ​១៩​ថ្មី​ចំនួន​២៥០​នាក់ ក្នុងនេះ ២៤១​នាក់​ឆ្លង​ក្នុងស្រុក ៨​នាក់​ជា​ជន​ធ្វើ​​ចត្តា​ឡីស័​ក​ក្រោយ​ចូលមក​ពី​ក្រៅ​ប្រទេស និង​ម្នាក់​ជា​ជន​ចំណាកស្រុក​មី​យ៉ាន់​ម៉ា​។ ចំនួន​នេះ​ធ្វើអោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណា​សរុប​ចំនួន​៦.៦៩០​នាក់​និង​ចំនួន​អ្នក​ស្លាប់​​ដោយកូវី​ដ​១៩​នៅ​៦១​នាក់​ដដែល​។​

​លោក​ថា​វី​ស៊ី​ល វី​សានុ​យ៉ូ​ធី​ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​សំរាប់​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩ បាន​និយាយថា អ្នក​ឆ្លង​ថ្មី​៩​នាក់​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺឆ្លង​នេះ​នៅ​ខេត្ត​សាមុត សា​ខន ដែល​វា​បង្ហាញ​ការធ្លាក់​​ចុះ​ចំនួន​ឆ្លង​ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​នៅ​កញ្ជុំ​ទី​១ គឺ​នៅ​ផ្សារ​បង្គា​នៃ​ខេត្ត​នេះ​។​ក្នុងចំណោម​៩​នាក់​នេះ ៤​នាក់​នៅ​សាមុត សា​ខន ២​នាក់​នៅ​បាងកក ម្នាក់ៗ​នៅ​អាយុ​ទ្យា រ៉ា​យ៉ង​និង​ណុន​ថា​ប៊ូ​រី​។​

​ក្នុងពេល​ជាមួយគ្នា ការឆ្លង​ថ្មី​១៩៨​ករណី​ទៀត​កំពុង​ត្រូវបាន​ស៊ើបអង្កេត​រក​ប្រភព រួមមាន​១០៨​នាក់​នៅ​ឈុន ប៊ូ​រី​, ៥៣​នាក់​នៅ​រ៉ា​យ៉ង​, ១៧​នាក់​នៅ​ណុន​ថា​ប៊ូ​រី ,១២​នៅ​សាមុត សា​ខន ,៧​នាក់​នៅ​ចាន់ថា​​ប៊ូ​រី និង​ម្នាក់​នៅ​ត្រាត​។​

​បើ​តាម​លោក​ថា​វី​ស៊ី​ល «​ការឆ្លង​ទាំងនេះ​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​វង់ល្បែង​»​និង​ចាប់ពី​ថ្ងៃ​១៨​ដល់​៣០​ធ្នូ​នេះ ការឆ្លង​វីរុស​កូរ៉ូណា​ត្រូវបាន​រាយការណ៍​នៅ​ខេត្ត​ថៃ​ចំនួន​៤៨​។​

​ករណី​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក បាន​កើន​៦១១.៧១៧​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងទៅ ធ្វើ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​ទូទាំង​ពិភពលោក​កើន​ដល់​៨២,៣២​លាន​នាក់​។​រី​ឯ​ចំនួន​ស្លាប់​កើន​១៣.៤៥០​នាក់ រហូតដល់​១,៨០​លាន​នាក់ ហើយ​អាម៉េរិក​នាំមុខ​គេ​ទាំង​ឆ្លង​(១៩,៩៨​លាន​នាក់​)​និង​ស្លាប់​ចំនួន​៣៤៦.៥៧៩​នាក់​បន្ទាប់​ពី​៣.៣៩៨​នាក់​ទៀត​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​៕

​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅតាម​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា ដើម្បី​រារាំង​កុំអោយ​មាន​ការ​លួច​ឆ្លងកាត់​ព្រំដែន​ដែល​អាច​នាំ​កូវី​ដ​១៩​ចូល​ថៃ​។​ក្នុង​រូប លួស​បន្លា​ត្រូវបាន​ទាហាន​ថៃ​រាយ​នៅតាម​ព្រំដែន​ក្នុង​​ខេត្ត កាន់​ចា​ប៊ូ​រី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular