Home ព័ត៌មានជាតិ សង្គម នាំយក​អំណោយ​ស...

នាំយក​អំណោយ​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ចំនួន ៥០ គ្រួសារ​

ដោយៈ ភ្នំ​ដែក / ព្រះ​វិហារៈ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ ក្រុមការងារ នាំយក​នូវ​អំណោយ​របស់ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី មក​ជូន ពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ចំនួន ៥០ គ្រួសារ នៅ​ភូមិ​ថ្កែ​ង ឃុំ​រហ័ស ស្រុក​រវៀង កាលពី​ព្រឹក ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០២០ ។

​លោក ប្រាក់ សុវណ្ណ បានឱ្យដឹងថាៈ អំណោយ​ដែល​បានប្រគល់ ជូន​ប្រជាពលរដ្ឋ​ទាំង ៥០ គ្រួសារ​នោះ ដោយ​ក្នុង ១ គ្រួសារៗ ទទួលបាន​អង្ករ​, ទឹកដោះគោ , ប៊ីចេង , ស្ករស និង​ថវិកា មួយចំនួន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular