ចាប់ផ្តើម​សាងសង់ អគារសិក្សា និង​ទីចាត់ការ នៅ​តំបន់​អភិវឌ្ឍន៍​តេ​ជោ​ថ្មី បឹង​ជង្រុក និង ៦៧១ ម៉ាឡៃ​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​បានចាប់ផ្តើម​សាងសង់​អាគារ​សិក្សា​២​ខ្នង​, ទីចាត់ការ​១​ខ្នង​នៅ​តំបន់​អភិវឌ្ឍន៍​តេ​ជោ​ហ៊ុន សែន​ថ្មី​បឹង​ជង្រុក និង​ចំណុច​៦៧១​នា​ឃុំ ទួល​ពង្រ ស្រុក​ម៉ាឡៃ ។ អគារសិក្សា ២​ខ្នង ស្មើនឹង ១២ បន្ទប់ អគារ​ទីចាត់ការ ១​ខ្នង​នោះ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយ​អនុវត្ត​ដោយ សប្បុរសជន​។​

​ពិធី​បញ្ចុះបឋមសិលា សាងសង់ ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុ​ដ្ឋ​កាល័យ​សម្តេច​តេ​ជោ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ចូលរួម​ដោយ​មន្ត្រី​ក្រុមការងារ សប្បុរសជន ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ។​

​ក្នុងឱកាស​នោះ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត លោក យ៉ាង គីម​ហ៊ុយ ពាណិជ្ជករ នៅ​ក្រុង​ប៉ោយប៉ែត ដែលជា​សប្បុរសជន ក៏បាន​ចូលរួម​ក្នុង ពិធី​សែន​ក្រុង​ពលី បុកគ្រឹះ​សាងសង់ អគារ​សិ​ក្ស ២​ខ្នង មាន​១២​បន្ទប់ និង​អគារ​ទីចាត់ការ ១​ខ្នង​នោះដែរ ។ ដោយឡែក ក៏មាន​កម្មវិធី​ពិសា​នំ​បញ្ចុក​សាមគ្គី ជាមួយ​បងប្អូន​ប្រជា​ការពារ ប្រជាពលរដ្ឋ ដោយ​ស្និត​ស្នាល ឆ្ងាញ់​ពិសា​ផងដែរ ។​

​មន្ត្រី​ថ្នាក់ដឹកនាំ ដែល​បាន​ចូលរួម​ពិធី បាន​ថ្លែងថាៈ នេះ​ជា​គោលនយោបាយ​បន្ត​របស់ រាជរដ្ឋាភិបាល នៅក្រោយ​ការអនុវត្ត គោលនយោបាយ ឈ្នះ ឈ្នះ នៅ​អតីត​តំបន់ សមាហរណកម្ម​ខ្មែរក្រហម គឺ​ត្រូវ​កែប្រែ​ដី តំបន់​សង្គ្រាម តំបន់​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ ហើយ​ចុងក្រោយ ពី​តំបន់​មានទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ប្រែក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍ បង្កលក្ខណៈ​អោយ​ពលរដ្ឋ មាន​ជីវភាព​ប្រសើរឡើង មាន​សេចក្តីសុខ សុភមង្គល មាន​ភាពរុងរឿង សំបូរ​សប្បាយ ពោលគឺ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​បងប្អូន​ប្រជាពលរដ្ឋ តំបន់​នេះ ជា​ចំណងដៃ នៃ​ការអភិវឌ្ឍ ក្រោម​ម្លប់​នៃ​សន្តិភាព​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular