បច្ចេកវិជ្ជា​ថ្មី​អ្វី​ខ្លះ​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ​២០២០?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ពិភព​បច្ចេកវិជ្ជា​ទូរស័ព្ទ ខុសពី​ឧស្សាហកម្ម​ដទៃទៀត អាច​ឆ្លងកាត់​ឆ្នាំ​២០២០​មហា​វេទនា​ដោយ​ជោគជ័យ ហើយ​នោះ​អាច​ជា​ការចង្អុលបង្ហាញ​ដ៏​ធំធេង​ថា​យើង​គ្រប់គ្នា​មិន​​អាច​រស់​នៅ​ដាច់​ឆ្ងាយ​ពី​ឌីជីថល​បានឡើយ​។

​បណ្តា​ក្រុមហ៊ុន​ចិន​នៅ​តែ​បន្ត​សម្រុក​បញ្ចេញ​ស្មា​ត​ហ្វូន​ថ្មីៗ​សឹងតែ​រាល់​សប្តាហ៍ Samsung និង LG ក៏​ប្រឹង​ចេញ​ស្មា​ត​ហ្វូន​ទំនើប​ថ្លៃ​កប់​ពពក ហើយ Apple ក៏​មិន​ណ​យ​ដែរ នៅ​តែ​ប្រឹង​ចេញ​ទូរស័ព្ទ​ថ្លៃ និង​ឥឡូវ​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ ២ លាន​លាន​ដុល្លារ​ទៅ​ហើយ​។​

​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​ធំ​តែ​មួយ​គត់​ដែល​យឺតយ៉ាវ​ជាងគេ​ក្នុង​ឆ្នាំ​២០២០ គឺ​Huawei ហើយ​នោះ​គឺ​ដោយសារតែ​អាម៉េរិក​ដាក់ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ​មកលើ​ក្រុមហ៊ុន​ពោលគឺ​ធ្ងន់ធ្ងរ​កជាង​ជំងឺ​រាតត្បាត​ពាសពេញ​​ពិភពលោក​ទៅ​ទៀត​។

​តោះ​ក្រឡេក​មើល​បច្ចេកវិជ្ជា​ស្មាត​ហ្វូន កុំព្យូទ័រ​ខ្នាត​តូច​ងាយ​ដាក់​តាម​ខ្លួន និង ឧបករណ៍​ពាក់​នឹង​ដៃ​ដែល​បាន​ចេញ​ក្នុង​ឆ្នាំ​២០២០ ៖

– ស្មា​ត​ហ្វូន

Samsung, Xiaomi, Oppo និង OnePlus សុទ្ធតែ​បាន​ចេញ​ស្មា​ត​ហ្វូន​ស៊េរី​ខ្ពស់​ថ្លៃ​ដូចគ្នា​។ Samsung ចេញ​ស្មា​ត​ហ្វូន​បត់​បាន​ឈ្មោះ Z Fold 2, LG ចេញ​ទូរស័ព្ទ​រាង​ចម្លែក​ដូច​អក្សរ T ឈ្មោះ Wing និង Microsoft ចេញ​ស្មា​ត​ហ្វូន Android លើកដំបូង​ឈ្មោះ Surface Duo​។​

​ក្រុមហ៊ុន Motorola ចេញ​ស្មា​ត​ហ្វូន​បត់​បាន​ឈ្មោះ Razr 5G ហើយ​ចុងឆ្នាំ​២០២០​នេះ Oppo ក៏​បង្ហាញឱ្យឃើញ​ស្មា​ត​ហ្វូន​គំរូ​របស់​ខ្លួន​ផង​ដែរ គឺ​ប្រភេទ​ស្មា​ត​ហ្វូន​រមូល​អេក្រង់​ចូលគ្នា​បាន​។ ប៉ុន្តែ Apple នៅតែ​ជាប់គាំង​នឹង​ម៉ូត​ចាស់គំរិល​របស់​ខ្លួន​ដដែល គឺ iPhone 12 ដែល​មាន​ម៉ូត​ដដែល គ្រាន់តែ​គែម​មាន​រាង​ជ្រុង លែង​មូល​ដូច​មុន​។

– កុំព្យូទ័រ​ខ្នាត​តូច​ងាយ​ដាក់​តាម​ខ្លួន​

​ដំណឹង​ធំ​បំផុត​សម្រាប់​ផ្នែក​កុំព្យូទ័រ​គឺ Apple សម្រេចចិត្ត​ផលិត​បន្ទះ​ឈីប​កុំព្យូទ័រ​ដោយ​ខ្លួនឯង​ឈ្មោះ M1 ជាជាង​ពឹង​លើ​បន្ទះ​ឈីប Intel ដែល​លឿន​ជាង​កុំព្យូទ័រ​មុនៗ​រហូតដល់​ទៅ ៨០ ដង​។ បន្ទះ​ឈីប​ថ្មី​នេះ​ក៏​ជួយ​ឱ្យ​កុំព្យូទ័រ MacBook កាន់​ថ្ម​បាន​យូរ​ជាង​មុន និង មិនសូវ​ក្តៅ​ដូច​មុន​នោះដែរ​។​

​រីឯ Lenovo ឯណោះ​វិញ​បាន​ចេញ​កុំព្យូទ័រ​ស៊េរី ThinkPad ថ្មី​អាច​បត់​ចូលគ្នា​បាន ដោយ​អាច​ប្រើ​ជា​ថេ​ប្លេត​ផង​និង​កុំព្យូទ័រ​ធំ​ផង​។

– ឧបករណ៍​ពាក់​នឹង​ដៃ​បាន​

​នាឡិកា​ឆ្លាត Watch Series 6 របស់ Apple ឆ្នាំ​នេះ​បាន​បំពាក់​ជាមួយ Sensor អាច​វាស់​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម​ដើម្បី​ស្វែងរក​កម្រិត​ឡើង​ចុះ​នៃ​អុកស៊ីសែន ខណៈ​នាឡិកា​ឆ្លាត Fitbit Sense បាន​បន្ថែម Sensor អេឡិចត្រូត អាច​វា​ស់ដឹង​កម្រិត​ស្ត្រេ​សរប​ស់មនុស្ស​។​

Huawei ទំនង​មើលឃើញ​អនាគត​មាន​ហានិភ័យ​បើ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាម៉េរិក បាន​ងាក​ទៅ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​វ៉ែនតា​កូរ៉េខាងត្បូង Gentle Monster ដើម្បី​ផលិត “​វ៉ែនតា​ឆ្លាត​”​។ Huawei ក៏​បញ្ចេញ​នាឡិកា​ឆ្លាត GT2 Pro កាន់​ថ្ម ១៤ ថ្ងៃ និង​សាក​ថ្ម​ដោយ​ឥត​ខ្សែ​ផងដែរ​៕

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular