ដោយៈ ភ្នំស្វាយ / កំពង់ធំៈ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មសត្វ និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានព្រមានថា ឈ្មួញ ដឹកជញ្ជូនសត្វ ត្រូវតែអនុវត្តច្បាប់ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ។
លោក តាន់ ម៉េងឆាង បានបន្តថាៈ ការប្រកបមុខរបរអាជីវកម្ម ដឹកសត្វរបស់ប្រជាពលរដ្ឋ តាមរថយន្តមួយចំនួន ឆ្លងកាត់ខេត្តកំពង់ធំ គឺមានប្រភពមក ពីខេត្តសៀមរាប ព្រះវិហារ និងខេត្តខ្លះទៀត ហើយទៅគោលដៅ ផ្សេងទៀតនោះ មួយចំនួន នៅមិនទាន់មានលិខិត អនុញ្ញាតច្បាប់ គ្រប់គ្រាន់នៅ ក្នុងនោះ ត្រូវមានលិខិតបញ្ជាក់នូវប្រភពសត្វ នាំចូល ឬនៅក្នុងស្រុក ជាពិសេសលិខិតបញ្ជាក់ សុខភាពសត្វ ពោលគឺ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពីសត្វមួយ ទៅសត្វមួយទៀត និងអាចឆ្លងមកកាន់មនុស្ស ដែលបានចាប់កាន់ ឬបរិភោគ៕/V-PC