Home ព័ត៌មានជាតិ សង្គម ប៉ា សុជាតិ​វង...

ប៉ា សុជាតិ​វង្ស​៖ ការផ្តល់សេវា​ល្អ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជា​ភារកិច្ច​របស់​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​

​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានចាត់ទុក​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន គឺជា​តួនាទី​ភារកិច្ច​របស់​មន្ត្រី​សាធារណៈ ដែល​ត្រូវបំពេញ​និង​បំរើ​ដោយ​ឥត​លក្ខខណ្ឌ​ស្របតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​មន្ត្រី​បំរើ​រាស្ត្រ​ដោយស្មោះ​ត្រង់ និង​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​។​

​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានលើកឡើង​ដូច្នេះ​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​ខណ្ឌចំការមន នៅ​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០២០​ដោយមាន​ការចូលរួម​ពី​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​និង​តំណាង​លោក​អ៊ិត សំហេង ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ចំកា​មន ។​ក្នុង​វេទិការ​នោះ លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ រាប់​តាំងពី​មន្ត្រីរដ្ឋបាល​ខណ្ឌ សង្កាត់​ត្រូវ​បន្ត​យកចិត្តទុកដាក់ ចុះ​បំពេញ​តួនាទី​ភារកិច្ច និង​ចុះ​សួរ​សុខ​ទុក​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​គ្រប់គ្រង​របស់ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នោះដែរ ប្រជាពលរដ្ឋ​ខណ្ឌ​ចំកា​មន​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​សំបុ​ក្រ​មាន់​នៅតាម​សង្កាត់​មួយចំនួន បញ្ហា​ប្រព័ន្ធ​លូ ការ​កាត់​បណ្តាញ​អគ្គិសនី​ដែល​មិន​រៀបរយ​តាម​ដងផ្លូវ កាត់​លះ​មែកឈើ ស្តា​ប្រឡាយ​បឹងត្របែក​ឱ្យ​ចរន្តទឹក​ហូរ​ទៅ​ស្ថានីយ៍​ហូ​ម​ទឹកបាន​លឿន និង​ស្នើសុំ​បង្គោល​ភ្លើង​ជាដើម​។​

​ជាមួយគ្នា​លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​និង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៏​នៅ​មូលដ្ឋាន ដើម្បីឱ្យ​អាជ្ញា​ធរមាន​ដឹងលឺ និង​រក​យន្តការ​ដោះស្រាយ​ជូន​។ សម្រាប់​ការចូលរួម​មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បានធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​របស់ខ្លួន​ពេលកន្លងមក ដើម្បី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​តំណាង​ឲ្យ​រដ្ឋបាល​សាធារណៈ​។​

​សូមបញ្ជាក់ថា​៖ វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំបេញ ត្រូវបានធ្វើ ឡើង​ក្នុង​១​ឆ្នាំ​ម្តង សម្រាប់​មួយ​ខណ្ឌៗ ស្រប​ពេលដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​វេទិកា​នេះ បាន​ចំនួន​១៣​ខណ្ឌ​មកហើយ រួមទាំង​ខណ្ឌចំការមន​នេះ នៅសល់តែ​១​ខណ្ឌ​ទៀត​នឹង​បញ្ចប់ ដូច្នេះ រាល់​កង្វល់ សំណូមពរ​និង​សំណើរ​របស់​ប្រជាពលរដ្ឋ នឹង​ត្រូវបាន​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់ សម្រាប់​ឆ្នាំ​២០២០​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular