Home ព័ត៌មានសំខាន់ៗ ​កាត់ទោស សម រ...

​កាត់ទោស សម រង្ស៊ី ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ លើ​សំណុំរឿង​ចំនួន ២

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ផ្តន្ទាទោស​ទណ្ឌិត សម រង្ស៊ី ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ លើ​សំណុំរឿង​ចំនួន​២​។ ក្រៅពី​ទណ្ឌិត សម រង្ស៊ី តុលាការ ក៍បាន​ផ្តន្ទាទោស​គូកន មួយចំនួនទៀត ផងដែរ​។​

​មន្ត្រី​តុលាការ បានឱ្យដឹងថាៈ សំណុំរឿង ២ ករណី​របស់ លោក សម រង្ស៊ី គឺពាក់ព័ន្ធ​នឹង​ករណី ដែល​បាន​បំភ្លៃ​ព័ត៌មាន មិន​ពិត ពាក់ព័ន្ធ​នឹង​មរណភាព របស់លោក ហុក ឡង់ឌី តុលាការ បាន​ផ្តន្ទាទោស​ទណ្ឌិត សម រង្ស៊ី ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ និង​ករណី​ញុះញង់ កុំឱ្យ​ប្រជាពលរដ្ឋ សងលុយ​ទៅ​ធនាគារ ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ។​

​គួរ​បញ្ជាក់ថា កាលពី​ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ តុលាការ​ព្រហ្មទណ្ឌ ទីក្រុង​ប៉ារីស ប្រទេស​បារាំង បានសម្រេច​ដាក់​ឲ្យ​លោក សម រង្ស៊ី ស្ថិតក្រោម ការចោទប្រកាន់ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​» ផងដែរ តាម​បណ្តឹង​របស់ លោក ឌី វី​ជ្ជា ជា​កូនប្រុស​របស់លោក ហុក ឡង់ឌី​៕/V

សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ផ្តន្ទាទោស​ទណ្ឌិត សម រង្ស៊ី ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ លើ​សំណុំរឿង​ចំនួន​២​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular