Toyota ចេញលក់​កូន​រថយន្ត​អាច​សាក​ភ្លើង​បាន​នៅ​ផ្ទះ​ក៏​បាន សាក​នៅ​ស្ថានីយ​ក៏បាន​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តូ​ក្យូ ៖ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមហ៊ុន Toyota Motor Corp បាន​ចេញ​លក់​កូន​រថ​យន្ត​អគ្គិសនី​កៅអី​ពីរ ម៉ាក C+pod ។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​​គ្រោង​នឹង​លក់​រថយន្ត​ឱ្យទៅ​ក្រុមហ៊ុន​នានា​និង​រដ្ឋបាល​ក្នុង​តំបន់​សម្រាប់​ជា​មធ្យោបាយ​ពង្រីក​ការប្រើប្រាស់​របស់​ពួកគេ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ដូចជា​ការចែករំលែក​ការ​ជិះ​រថយន្ត​។​

​ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការប្រើប្រាស់​យានយន្ត​បែបនេះ​នៅក្នុង​ប្រទេស​ជប៉ុន ក្រុមហ៊ុន Toyota ក៏​មាន​បំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​ដោយ​បង្កើត​នូវ​កន្លែង​សាក​ថ្ម​។​

​ជាមួយនឹង​តម្លៃ​លក់រាយ​ចាប់ពី ១៥.០០០ ដុល្លារ​ដល់ ១៦.០០០ ដុល្លារ រថយន្ត C+pod មាន​បណ្តោយ ២,៤៩ ម៉ែត្រ ទទឹង ១,២៩ ម៉ែត្រ និង​កម្ពស់ ១,៥៥ ម៉ែត្រ​។​

​រថយន្ត​នេះ​អាច​បើក​ក្នុង​ល្បឿន​អតិបរមា​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង អាច​បើក​បរបាន​ចម្ងាយ ១៥០ គីឡូម៉ែត្រ​រាល់​ការ​សាក​ភ្លើង​ពេញ​៥​ម៉ោង​។ ​ការ​សាក​ភ្លើង​អាច​ដោត​ឌុយ​នៅ​ផ្ទះ​ក៏​បាន​ឬ​នៅ​តាម​ស្ថានីយ​ក៏បាន​។

​ការលក់​ទូលំទូលាយ​រំពឹង​ធ្វើឡើង​ក្នុង​ឆ្នាំ ២០២២ ដោយ​អតិថិជន​ទូទៅ​ក៏​អាច​ទិញ​ប្រើ​បាន​ដែរ​៕

​រថយន្ត C+pod លក់​ចាប់ពី​តម្លៃ ១៥.០០០ ដុល្លារ​ដល់ ១៦.០០០ ដុល្លា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular