ដោយៈ សុផល / ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការ អបអរសាទរ ដែលកម្ពុជា បានទទួលដំណក់ប្រេង លើកដំបូង និងបានចាត់ទុក ជាធនធានមួយ ជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើន។
សម្តេចចក្រី ហេង សំរិន បានថ្លែងថាៈ ” ក្នុងនាមថ្នាក់ដឹកនាំ ស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមចូលរួម អបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបាន តំណក់ប្រេង លើកដំបូង និងជាប្រវត្តិសាស្ត្រ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ តំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបាន ដោយសារឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេង ជូនជាតិមាតុភូមិ នាពេលនេះ ” ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងទៀតថាៈ ” ការទទួលបានតំណក់ប្រេង នាពេលនេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ដែលពលរដ្ឋកម្ពុជា បានរង់ចាំជាយូរឆ្នាំ មកហើយ។ ធនធានដ៏មានតម្លៃ របស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មី មួយទៀត ក្នុងការជំរុញខឿន សេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើន ធូរធារឡើង មួយកម្រិតទៀត នាពេលអនាគត “។
សម្តេចបានបញ្ជាក់ថាៈ ” តំណក់ប្រេង ជាសមិទ្ធផលថ្មី បានកើតមាន នៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។ សូមជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជា ទទួលបានមក ដោយលំបាក ឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍ ឥតឈប់ឈរ ជារៀងរហូតទៅ ” ៕/V
សម្តេចប្រធានរដ្ឋសភាៈ តំណក់ប្រេងលើកដំបូង នឹងក្លាយជាប្រភពថ្មីមួយទៀត ជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើន