ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាត ដោយចង ក កាលពីម៉ោង ៦និង៣០នាទី ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុច ខាងលិចផ្លូវជាតិលេខ៥៨ ក្នុងខ្ទមចំការដំឡូងមី របស់បុរសម្នាក់ ឈ្មោះ ឈុន ភ្លុក អាយុ ៤៩ ឆ្នាំ ស្ថិតនៅក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ។ ក៏ប៉ុន្តែ នៅពេលកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យស្រាវជ្រាវ និងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ការស្លាប់របស់បុរសរងគ្រោះនោះ គឺជាអំពើឃាតកម្ម ពោលគឺ សម្លាប់ហើយ ទើបយកទៅចងព្យួរ ក ដើម្បីបង្វែងដាន ពីការស៊ើបអង្កេត របស់សមត្ថកិច្ច។
បុរសរងគ្រោះនោះ មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ តែជនរងគ្រោះ មានអាយុប្រហែលជា ៣៤ ឆ្នាំ សម្បុរស សក់ខ្លី ស្លៀកខោអាវកីទ្បាដៃខ្លី ពណ៌ឈាមជ្រូក ហើយត្រូវគេយកខ្សែពានគោយន្តកន្រៃ្ត មកចងព្យួរ ក ។
ក្រោយការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាៈ ជនរងគ្រោះ ស្លាប់ដោយអំពើឃាតកម្ម ព្រោះជនរងគ្រោះ មានស្លាកស្នាម របួសនៅលើក្បាល លើស្មងជើង ទាំងសងខាង ពោលគឺ សម្លាប់ហើយ ទើបយកទៅចងព្យួរ ក ដើម្បីបង្វែងដានពីការស៊ើបអង្កេតរបស់សមត្ថកិច្ច។
សមត្ថកិច្ច បានយកសាកសព ទៅតម្កល់នៅវត្តចំការគរ ភូមិចម្ការគ ឃុំ-ស្រុកស្វាយចេក ហើយបានជូនដំណឹង ដល់ក្រុមគ្រួសារ បងប្អូនសាច់ញាតិ ឬអ្នកស្គាល់ភិនភាគ ជនរងគ្រោះ ដូចខាងលើ សូមទំនាក់ទំនង មកសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ តាមរយៈលេខទូរស័ព្ទ ០១២ ៣៦៨ ៥៩៣ / ០៩៦ ៧៥៥ ៧៧៤២ ៕/V
ប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាត ដោយចង ក តែក្រោយការធ្វើកោសល្យវិច័យ សមត្ថកិច្ច ថាជាអំពើឃាតកម្ម