Home ព័ត៌មានជាតិ នយោបាយ បណ្ឌិត សុខ សុ...

បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល

ភ្នំពេញ៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ កុយ ពិសីសុក្រឹត្យា បានផ្ញើសារជូនពរសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសឆ្នាំថ្មីឆ្នាំសាកល២០២១។

នៅក្នុងលិខិតជូនពរនោះ បណ្ឌិតសុខ សុក្រឹត្យា បានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រី ក្នុងឱកាសឆ្នាំថ្មីឆ្នាំសាកល២០២១។

នៅក្នុងសារជូនពរនោះទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសរសេរជាកំណាព្យមានចំណាប់ចុងចួន ដែលបង្កប់អត្ថន័យជូនសព្ទសាធុការពរសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតការគោរពស្រឡាញ់ការស្ងើចសរសើរនូវវីរភាពរបស់សម្តេចក្នុងការរំដោះប្រទេស ការដឹកនាំ ស្ថាបនានិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ប្រកបដោយភាពឆ្លាតវៃជាពិសេស​បង្ហាញពីទឹកចិត្តសណ្តោស មេត្តាករុណានិងព្រហ្មវិហាធម៌។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular