Home ព័ត៌មានសំខាន់ៗ ​ទំនប់​ស្តុក​...

​ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

ដោយៈ បូកគោ / កំ​ពតៈ ប្រជាកសិករ មួយ​ភាគ​ធំ នៃ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង និង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ក្នុងស្រុក​កំពង់ត្រាច មាន​មោទកភាព សម្រាប់​ការ​បង្កបង្កើនផល ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ តាមរយៈ​ប្រភពទឹក មិនចេះ​រីងស្ងួត​មួយ គឺ​អាង​ទំនប់​ភ្នំ​ដំរី ដែល​អាច​ស្តុក​ទឹកបាន​ជាង ៣,១ លាន ម៉ែត្រត្រីគុណ ។​

​កសិករ​ឈ្មោះ មូល ណូន រស់នៅ​ភូមិ​អូរ​លួស ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុ​កំពង់ត្រាច បាន​រៀបរាប់ថាៈ ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ តំបន់​ទំនប់​ភ្នំ​ដំរី មិនមាន​ការព្រួយបារម្ភ អំពី​បញ្ហា​ជីវភាព​ឡើយ ព្រោះ​ស្ទើរ​គ្រប់​គ្រួសារ អាចធ្វើ​ស្រែប្រាំង និង​ស្រែវស្សា ក៏ដូចជា ដាំ​ដំណាំ​បន្លែ​ផ្សេងៗ បានជា​ប្រចាំ​។ និយាយ​រួម ទឹក​ក្នុង​អាង​ទំនប់​ភ្នំ​ដំរី មិនចេះ​រីងស្ងួត​ទេ​។​

​អ្នកភូមិ​ដដែល បាន​បញ្ជាក់ថា ទំនប់ទឹក​នេះ បានផ្តល់​ជា​ប្រយោជន៍ ចំពោះ​កសិករ​បួន​ភូមិ រួមមាន ភូមិ​អូរ​រលួស ភូមិ​ព្រៃ​កេះ ភូមិ​ភ្នំ​ដំរី និង​ភូមិ​អូ​រល​ម្ពូ​រ​។​

ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច បានបញ្ជាក់​ថាៈ ទំ​បន់​ទឹក​ភ្នំ​ដំរី មាន​សក្តានុពល​ខ្ពស់ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ប្រជាកសិករ ឃុំ​ដំណាក់​កន្ទួត​ខាងជើង និង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ក្នុងការ​ធ្វើស្រែ​ស្រូវ និង​ដាំ​ដំណាំ​បន្លែ​ផ្សេងៗ រាប់រយ​ហិកតា​។ ក្រៅពី​ជា​ប្រភព នៃ​ប្រព័ន្ធ​ស្រោចស្រព ផ្នែក​កសិកម្ម ទំនប់​ភ្នំ​ដំរី ក៏មាន​អំណោយផល​ល្អ លើ​វិស័យ​ទេសចរណ៍​ផងដែរ​។​

​លោក​អភិបាលស្រុក បាន​បន្តថាៈ កន្លងមក ទោះបី​ទីនោះ មិនទាន់​បានរៀបចំ​ក​ន្លែ​ង សម្រាប់​ទទួលភ្ញៀវ​ក្តី ប៉ុន្តែ​មាន​ទេសចរ​ជិត​ឆ្ងាយ មក​កម្សាន្ត​ជា​ហូរហែ ។ ក្នុង​អាង​ទំនប់ មាន​ផ្ទៃ​ទឹកធំ​ល្ហល្ហេវ និង​ជម្រៅ​ពី ៣ ទៅ ៥ ម៉ែត្រ លម្អ​ដោយ​ដើម​ព្រលិត មី​ដេរដាស់ ស្ថិតនៅ​ទីតាំង​ក្បែរ​ភ្នំ​ដំរី ដែលមាន​ទេសភាព​ស្រស់ត្រកាល​។ ក្នុងនាម​រដ្ឋបាល​ស្រុក លោក​នឹង​ខិតខំ​ស្វែងរក អ្នកវិនិយោគ មក​ចាប់​ដៃគូ ដើម្បី​អភិវឌ្ឍន៍​ផ្នែក​វិស័យ​ទេសចរណ៍ នៅ​តំបន់​នេះ បំណង​ជួយ​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ បន្ថែមទៀត​។​

​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថាៈ អាង​ទំ​បន់​ទឹក​ភ្នំ​ដំរី មាន​វិសាលភាព អាច​ស្តុក​ទឹកបាន​ជាង ៣​លាន ១​សែន ម៉ែត្រត្រីគុណ សម្រាប់​ស្រោចស្រព​ផ្ទៃដី​កសិកម្ម ជាង ៦០០ ហិកតា នា​រដូវវស្សា និង​ជិត ៤៥០ ហិកតា នៅ​រដូវប្រាំង​។ ក្នុងនោះ​មាន​ប្រឡាយ​មេ ប្រវែង ១.៥០០ ម៉ែត្រ បម្រើ​ដល់​ការងារ​បង្កបង្កើនផល របស់​ប្រជាកសិករ​៕/V​

ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

ទំនប់​ស្តុក​ទឹក​ភ្នំ​ដំរី បាននិងកំពុង​លើកស្ទួយ​ជីវភាព ប្រជាពលរដ្ឋ ក្នុងស្រុក​កំពង់ត្រាច​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular