ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រំកិល
កិរិយាសព្ទ
ធ្វើឲ្យកិលឃ្លាតខុសពីទីដើម, រង្កៀកឲ្យកិល
រំកិលព្រះពុទ្ធរូប, រំកិលបង្គុយ ។
លើកយកដោយថ្នាក់ថ្នមពីទីមួយទៅដាក់ឯទីដទៃ
រំកិលសព ។
ព. ប្រ. បន្ធំឲ្យឡើងយសស័ក្ដិតាមលំដាប់ថ្នាក់
រំកិលយសស័ក្ដិ ។ល។
កិល
កិរិយាសព្ទ
ទៅដោយគូទ
គាត់ដើរមិនកើតទេបើកិលបន្តិច ៗ លើផ្ទះបាន ( ម. ព. កកិល ផង ) ។
នាមសព្ទ
អ្វីៗ ដែលរំកិលបាន
បន្ទាយកិល, ព្រះពន្លាកិល ។
នាមសព្ទ
( សំ. កីល; បា. ខីល ) សសរខឿន, គោល, បង្គោលដែលបោះជាចារឹកព្រំប្រទល់ដែន ឬ ស្រុក ។ ល ។
សសរកិល, បង្គោលកិល, សីមាកិល ( ម. ព. ឥន្ទ្រកីល ផង ) ។
កេល
កិរិយាសព្ទ
ទាត់រំកិលកោយនឹងចំហៀងមេជើង, ដោយកែងជើងជាប់នឹងដី ដើម្បីឲ្យបានទៅជិតដៀប រួចទើបទាត់តម្រូវជាឯក្រោយ ( ល្បែងអង្គញ់ ) ។
កិរិយាវិសេសន៍
វិលវង់, សៀរ
ដើរកេល ។
ក្រឺត
ឧទានសព្ទ
សូរដែលលាន់ឮដោយការសង្កៀតគ្នា ឬ ដោយការសង្កត់លើគ្នា
សូរក្រឺតៗ, ខាំធ្មេញក្រឺតៗ ។
នាមសព្ទ
ថ្នាក់ដែលរំកិល ឬ បង្ខិតវត្ថុអ្វីពីកន្លែងមួយ ទៅកន្លែងមួយ
បង្ខិតមួយក្រឺតទៀត, ឡើងមួយក្រឺតទៀត ។
ថយ
កិរិយាសព្ទ
រំកិលរំកៀកខ្លួនឯងមកខាងក្រោយ
ថយក្រោយ, ដើរថយក្រោយ ។
ចុះពីធំមកជាតូច, ចុះពីច្រើនមកជាតិច, ពីខ្លាំងមកជាខ្សោយជាដើម
ថយអំណាច, ថយទ្រព្យ, ថយកម្លាំង ។