ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ពងត្រី
នាមសព្ទ
( ព. ប្រ. ) ឈ្មោះក្បាច់រចនាមួយបែប មានភាពមូលៗ រាយដង្ហែគ្នាជាខ្សែ
ក្បាច់ពងត្រី ។
ពងទឹក
នាមសព្ទ
ពងល្អិតៗ កើតផ្ទាល់ពីទឹកអណ្តែតត្រាលើទឹក សម្បុរខៀវអន្លង ប្រើស្លប្រហើរបរិភោគបាន
ដងពងទឹក, សម្លពងទឹក ។
ពងបង្កួយ
គុណសព្ទ
( ព. ប្រ. ) ដែលនៅច្រុបៗមិនទាន់ងំល្អ គឺស្ទើរឆៅស្ទើរឆ្អិន
បាយពងបង្កួយ ។
ពងបែក
នាមសព្ទ
ឈ្មោះរោគមួយប្រភេទកើតជារលកកែវពងហើយបែកៗហើយផ្ដួចពងឡើងទៀត
រោគពងបែក ។
ពងមាន់
នាមសព្ទ
( ព. ប្រ. ) ឈ្មោះចេកមួយប្រភេទផ្លែតូចៗ ដល់វេលាទុំមានសម្បុរលឿងរលោង ជាចេកមានតម្លៃ
ចេកពងមាន់ ។
ព. ប្រ. ពងមាន់ ថា សូន្យ ( o ) នេះ ( បារ. zéro ) និយាយចំពោះតែការប្រឡងធ្លាក់
កូនគេសុទ្ធតែបានពិន្ទុ ប្លែកតែកូនទាំង២នាក់របស់ខ្ញុំបានសុទ្ធតែពងមាន់, វាយកពងមាន់មកផ្ទះ (ព. សា. ) ។